Month: March 2020

ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានចេញលិខិតមួយនាថ្ងៃទី១៦ ខែមីនា នេះ ដើម្បីបញ្ជាក់អំពីកិច្ចការជួបជុំនានាក្នុងអំឡុងពេលមានកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះបានសូមឲ្យគ្រីស្តបរិស័ទបញ្ចៀសខ្លួនពីការជួបជុំធំដុំនានាក្នុងទីសាធារណៈ ថែរក្សាសុខភាពដោយមានទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងចូលរួមអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ចំពោះការជួបជុំក្នុងអភិបូជា គឺអាចបន្តធ្វើបានជារៀងរាល់ថ្ងៃតាមកន្លែងនីមួយៗ។ លោកអភិបាលបានប្រកាសលុបចោលនូវពិធីបុណ្យធំៗមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្ងៃទី១៨ ខែមេសា បុណ្យខួបលើកទី១២នៃការស្រង់រូបសំណាកព្រះនាងម៉ារីពីបាតទន្លេមេគង្គនៅព្រះសហគមន៍អរិយក្សត្រ និងថ្ងៃទី ១១ ខែឧសភា ប្រារព្ធពិធីបុណ្យរំលឹកដល់មរណសាក្សី នៅតាំងគោកខេត្តកំពង់ធំ។ ពិធីបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា (Chrism Mass) ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ និងធ្វើជាធម្មតាដោយមានលោកបូជាចារ្យពីព្រះសហគមន៍ភូមិភាគទាំងបី ព្រមទាំងបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទមួយចំនួន រួមជាមួយការិយាល័យព្រះសហគមន៍ ដែលទទួលខុសត្រូវ នៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះចូលរួម ។ រីឯបុណ្យខួប៣០ឆ្នាំ នៃការកកើតឡើងនៃព្រះសហគមន៍ភូមិភាគភ្នំពេញ១៩៩០-២០២០ និងខួបលើកទី១០ ឆ្នាំនៃការតែងតាំងលោកអូលីវីយ៉េ ជាអភិបាលត្រូវបានផ្លាស់ប្តូរពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ទៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០វិញ។ ចំណែកពិធីបុណ្យតែងតាំងឧបដ្ឋាក នឹងប្រារព្ធនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។ ចំពោះការជួបជុំនានាសម្រាប់ក្រុមការិយាល័យកុមារជំទង់និងយុវជនរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញត្រូវលើកពេលរហូតដល់ចុងខែមេសា ឆ្នាំ២០២០។ ហើយការប្រកួតពាន់រង្វាន់លោកអភិបាលភូមិភាគភ្នំពេញ នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២០ក៏ត្រូវលើកពេលដែរ។ ម្យ៉ាងវិញទៀត សមាគមនៃមហាវិទ្យាល័យនិងសាកលវិទ្យាល័យ …

ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន Read More »

សិក្ខាសាលាស្តីអំពីបរិយាបន្នសង្គម សម្រាប់ជនងាយរងគ្រោះ

វិទ្យាស្ថានសន្តប៉ូលបានរៀបចំសិក្ខាសាលាស្រាវជ្រាវស្ដីអំពី “បរិយាបន្នសង្គមនៃប្រទេសកម្ពុជា” ដើម្បីបញ្ជ្រាបដល់និស្សិតដែលមានចំនួនប្រមាណជា ១៥០ នាក់ ឲ្យយល់ដឹងពីបរិយាបន្នសង្គមដោយគ្មានការរើសអើង។ សិក្ខាសាលានេះរៀបចំឡើងដោយមានការសហការជាមួយនឹងអង្គការការីតាសកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១ និង ១២ មីនា ២០១៥ នៅវិទ្យាស្ថានសន្តប៉ូលក្នុងស្រុកត្រាំកក់ខេត្តតាកែវ។ នៅក្នុងកិច្ចចាប់ផ្ដើមនៃអង្គសិក្ខាសាលា លោកផុនសុផលនាយកវិទ្យាស្ថានសន្តប៉ូលបានមានប្រសាសន៍នៅក្នុងកិច្ចស្វាគមន៍ថា នេះជាសិក្ខាសាលាស្រាវជ្រាវកម្រិតឧត្តមសិក្សាលើកទី 1 ដែលមានតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលចូលរួម។ លោកក៏បានបង្ហាញផងដែរអំពីគោលបំណងនៃសិក្ខាសាលានេះគឺ ផ្ដល់ឱកាសឲ្យនិស្សិតគិតអំពីបត្យាប័ននៅក្នុងប្រទេសកម្ពុជាដែលជាថ្មីនិងគ្របដណ្ដប់ដោយអត្ថន័យពេញលេញជាពិសេសចង់ឲ្យសិក្ខាកាមទាំងអស់មើលពីគោលនយោបាយរួមនៃបរិយាបន្នដែលមាននៅក្នុងកម្មវិធីសិក្សា។ រីឯលោកគឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជាបានមានប្រសាសន៍បង្ហាញអំពីសកម្មភាពនានាដែលអង្គការការីតាសបានចូលរួមលើកស្ទួយអោយមានបរិយាបន្នសង្គមនៅក្នុងប្រទេសកម្ពុជា គឺធ្វើយ៉ាងណាដើម្បីឲ្យមានភាពងាយស្រួលធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍។លោករតនាសង្ឃឹមថាសិក្ខាកាមនឹងជួយធ្វើអោយសង្គមរបស់យើងទៅជាសង្គមគំរូដើម្បីឲ្យជនពិការដែលគ្មានឱកាស ហើយមានឧបសគ្គ និងកំពុងតែទទួលរងនូវការរើសអើងអាចចូលរួមនៅក្នុងសង្គមនិងបានផលឬនឹងទទួលប្រយោជន៍ពីសង្គមដូចមនុស្សដែលមានកាយសម្បទាធម្មតាដែរ។ នៅក្នុងអង្គសិក្ខាសាលានាថ្ងៃទី ១ អង្គសិក្ខាសាលាបានផ្ដោតទៅលើវិស័យក៏ដូចជាស្ថាប័ន ៥ ដូចជា: វិស័យអប់រំ សាសនា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាល។ ក្នុងសិក្ខាសាលាព្រឹកថ្ងៃនេះ មានវាគ្មិនចំនួន២រូបដែលបកស្រាយអំពីអត្ថន័យនៃបរិយាបន្ន និងបរិយាបន្នសង្គមគឺ លោក ចេក ចាន់នី ប្រធានស្ដីទីសមាហរណកម្មជនពិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បកស្រាយពីគោលនយោបាយរបស់រាជរដ្ឋាកម្ពុជា និងអ្នកស្រី ងួន សុភក្ត្រកន្និការ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បកស្រាយអំពីបរិយាបន្នសង្គមនៅក្នុងវិស័យអប់រំកម្រិតឧត្ដមសិក្សា។ ក្នុងពេលរសៀលមានប្រជុំចែកក្រុមដើម្បីពិភាក្សាទៅលើវិស័ទាំង៥ខាងលើនេះផងដែរ៕ ដោយដាលីស

យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ

យុវ​ជន​កាតូលិកជាង​៥០​រូប​មក​ពី​មណ្ឌលសកម្មភាព​​​ទាំង​៦នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ បាន​ចូល​រួម​​​សិក្ខាសាលាក្រោម​ប្រធាន​បទ “​យុវជន និង​ភាព​ក្រីក្រ”នៅ​ចុង​សប្តាហ៍ មុន​នេះ ​ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ​​ នៅព្រះសវិហារ​សន្ត​សិលា​ ពោធិ៍ធំ​ មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ ​។ ​លោក​ស៊ាន់ សារឿន​ ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ បាន​ឲ្យ​ដឹង​ថា ​សិក្ខា​សាលានេះ​ផ្ដោត​ទៅ​លើ “​យុវ​ជន និង​ភាព​ក្រី​ក្រ” ដែល​បាន​បញ្ជ្រាបតាមរយៈ ​ការអប់​រំ ទ្រព្យ​សម្បត្តិ​ និង​សុខភាព។​ លោក​បញ្ជាក់​ទៀត​ថា ប្រធាន​បទ​នេះ​សំខាន់​ ព្រោះ​យុវជន​ត្រូវ​ទទួល​ការ​អប់រំ​ ត្រូវ​មាន​ចំណេះ​ដឹង​ស្គាល់​ពី​ស្ថានភាព ព្រះសហគមន៍ និង​សង្គមដែល​កំពុង​តែ​រស់​នៅ​ ក៏​ដូច​ជា​ចំណេះ​ដឹង​ផ្សេងៗ​ដែល​គេ​ត្រូ​វ​តែ​មាន ព្រោះ​នេះ​ជា​ការ​យល់​ដឹង​មួយ​ជួយ​ឲ្យ​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍខ្លួន​ទៅ​ថ្ងៃ​អនាគត។ ​លោក​ស៊ាន់ សារឿន បាន​​បន្ថែម​ថា អង្គ​សិក្ខាសាលា​ក៏​​ណែនាំឲ្យ​សិក្ខាកាម​​យល់​ពី​​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ ដោយ​ឱ្យ​​ចេះ​ប្រើ​ដោយ​មាន​អត្ថ​ប្រយោជន៍​និង​ត្រឹមត្រូវ​ មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ។ បាន​បានថ្លែងថា៖​ «ខ្ញុំសង្ឃឹម​ថា តាមរយៈ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃមក​នេះ អ្នកចូល​រួមនឹង​ទទួល​បាន​ចំណេះ​ដឹង និង​បទពិសោធកាន់​តែ​ច្បាស់​ថែមទៀត​​នូវ​អ្វី​ដែល​គេ​គួរ និង​មិនគួរ​ធ្វើ​ និង​អ្វី​ដែល​ជាអាទិភាពនៅ​ក្នុង​ជីវិត​។ ត្រូវ​ចេះ​រៀប​ចំចិត្ត​គំនិត​ និងការរស់នៅសម​​ស្របជា​សាវ័ក​របស់ព្រះយេស៊ូ​​​​ដែល​ជាគំរូ​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ»។ លោក​ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​អ្នក​ចូល​រួម​​ចេះ​ថែរក្សាសុខភាព​ ​​ប្រុងប្រយ័ត្ន និង​កុំ​ភ័យ​ខ្លាច​ជ្រុលពី​មេរោគកូវីដ១៩ ដោយ​ចេះជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រាទុក្ខលំបាកដោយ​មានជំនឿរឹងមាំ​និង​ការ​ទទួលខុសត្រូវ។​ កញ្ញា​ …

យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ Read More »

លោកអភិបាលអូលីវីយេ ត្រាស់​ហៅ​ មនុស្សពេញវ័យ ៧០ ​រូប យ៉ាង​ឱឡារឹក ​ ​​ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ

បេក្ខជន​ បេក្ខនារី ចំនួន​៧០​រូប​មក​ពី៩​មណ្ឌល​សកម្មភាព​នៃ​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​នៅ​រាត្រី​ថ្ងៃ​បុណ្យ​ចម្លង​ខាងមុខនេះ។ ពិធី​នេះបាន​ប្រារព្ធឡើង​​​នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី​ ក្រោម​អធិបតី​ភាព​​លោក​អភិបាល​អូលី​វីយេ តំណាង​ព្រះសហគមន៍​ភ្នំពេញទាំងមូល កាល​ពី​​ថ្ងៃទី​១ ខែមីនា ២០២០។​​ តំណាងព្រះសហគមន៍ បាន​ផ្ដល់​សាក្ខីភាព​​អំពី​បេក្ខជន​ទាំងនេះ​​បាន​​ផ្ញើ​ជីវិត​លើ​ព្រះហឫទ័យ​មេត្តា​ការុណា​របស់​ព្រះជាម្ចាស់​ និងសហគមន៍​គ្រីស្ត​បរិស័ទ​គាំ​ទ្រ​ពួក​គាត់​​ដោយ​ពាក្យ​អធិដ្ឋាន ព្រម​ទាំង​ដាស់​តឿន​ឲ្យ​គេ​ខិត​ខំ​រស់​នៅ​តាម​ដំណឹង​ល្អ​។ ​​ស្នើ​ដល់​លោក​អភិបាល​​​​​​​​ តាមរយៈ​សំណើ​របស់​បេក្ខជន ដើម្បី​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ដោយ​ផ្អែក​លើ​ជំនឿ​របស់ពួក​គេ។​ នៅក្នុងពិធី លោក​អភិបាល​បាន​សួរ​ទៅ​កាន់​តំណាង​ព្រះសហគមន៍​ដែល​មាន​លោក​បូជាចារ្យ បងធម៌ និង​គ្រូ​អប់រំ​ជំនឿ​ដើម្បី​បញ្ជាក់​អំពីជំនឿ​​របស់​បេក្ខភាព​ជំហាន​​​ទី២ និង​ការ​ប្ដេជ្ញាចិត្ត​របស់​ពួកគេ ​និង​ក្រោយ​មកតំណាង​ព្រះសហគមន៍​​បាន​ប្រកាស​ហៅ​ឈ្មោះ​អ្នក​ទាំង​នោះ​តាមព្រះសហគមន៍​នីមួយៗ​​ ដើម្បី​ទទួល​ប្រេង​ផ្ដល់​កម្លាំង​នៃជំនឿ​ពី​លោក​អភិបាល​ និង​ទទួល​កន្សែងពណ៌ស្វាយដែល​ជាសញ្ញាបញ្ជាក់ពីការ​កែប្រែចិត្ត​គំនិត​ថ្មី​ពី​បងធម៌ រួច​ចុះ​ឈ្មោះ​នៅក្នុង​បញ្ជីរ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ។​ នៅក្នុង​ធម្មទេសនា​លោកអភិបាល​អូលីវី​យេ​ បាន​រំឭក​ដល់​បេក្ខជន​ និង​គ្រីស្ត​បរិស័ទ​​ទាំងអស់​ឲ្យ​ស្ដាប់ព្រះបន្ទូល រស់នៅ​តាម​ព្រះបន្ទូល រស់​នៅ​ជា​បងប្អូន​ក្នុង​ព្រះសហគមន៍​ និងអធិដ្ឋាន។ លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នៅ​ក្នុង​ពិភព​លោក​នេះ​មាន​ការល្បួង​ជា ច្រើន   សូ​ម្បី​​ព្រះយេស៊ូក៏​មារមកល្បួងដែរ។ លោក​មាន​ប្រសាសន៍​ដោយ​លើក​បញ្ហា៣​មកបញ្ជាក់ គឺ​​ការល្បួង​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​លោភលន់​ បញ្ហាទី២ ​​​ព្រះយេស៊ូ​ ទទួល​ការ​ល្បួង​​ឲ្យ​ទទួល​អំណាច​ និងបញ្ហាចុងក្រោយ​គឺ មារ​នាំព្រះយេស៊ូថ្វាយ​បង្គំ​ទ្រព្យ​សម្បត្តិ តែ​ព្រះយេស៊ូ​បដិសេធ រីឯ​យើង​សូម​​ឲ្យ​យើង​​​​គោរព​ប្រណិប័តន៍​​ព្រះជាម្ចាស់​ដូចព្រះយេស៊ូ​បានណែនាំ។​ បេក្ខជន សិលា ចាន់ ម៉ានុត បាន​និយាយថា ជំហានទី២នេះ​ពិតជាសប្បាយ​ចិត្ត​ខ្លាំង​ដោយ​ជិត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​នៅ​រាត្រី​បុណ្យ​ចម្លង​ខាង​មុខ​។ លោក​ម៉ានុត​បាន​ថ្លែង​ថា៖ …

លោកអភិបាលអូលីវីយេ ត្រាស់​ហៅ​ មនុស្សពេញវ័យ ៧០ ​រូប យ៉ាង​ឱឡារឹក ​ ​​ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ Read More »

លោកអភិបាលចេញសេចក្តីជូនដំណឹងអំពីវិធានការពារជំងឺកូវីដ១៩

ស្របពេលដែលព្រះសហគមន៍នានាក្នុងពិភពលោកកំពុងរឹតត្បិតការជួបជុំនានា ជាពិសេសគ្មានពិធីអភិបូជានៅតាមព្រះវិហារមួយចំនួន លោកអភិបាល អូលីវីយេជ្មីតអីស្ល៊ែរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការត្រៀមបង្ការចំពោះមរោគកូរ៉ូណា ឬកូវីដ១៩ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នូវគោលការណ៍មួយចំនួនដល់គ្រីស្តបរិស័ទ ដោយរួមមានអំពីកិច្ចប្រណិប័តន៍ និងវិធានអនាម័យនានា។ ប្រភពដដែលបានឲ្យដឹងថា ពេលអភិបូជា អធិដ្ឋាន ប្រជុំ ឬពេលជួបជុំផ្សេងៗ សូមគ្រីស្តបរិស័ទធ្វើគាវរកិច្ចតាមប្រពៃណីខ្មែរដោយជៀសវាងប៉ះពាល់ផ្ទាល់។ សូមលាងសម្អាតដៃមុនពេលចូលរួមពិធីបុណ្យអភិបូជា និង ទទួលព្រះកាយដ៏វិសុទ្ធនៅក្នុងដៃរបស់បងប្អូន។ ជាមួយគ្នានេះ លោកអភិបាលបានហាមមិនឲ្យគ្រីស្តបរិស័ទ ថើបចិញ្ជៀនរបស់លោកទៀតឡើយ។ តាមប្រពៃណីនិងទម្លាប់របស់គ្រីស្តបរិស័ទកាតូលិក ការថើបចិញ្ចៀនរបស់លោកអភិបាល គឺដើម្បីទទួលព្រះពរ។ ក្នុងសារដដែលនោះ លោកអភិបាលបាន សូមឲ្យគ្រីស្តបរិស័ទអធិដ្ឋានសម្រាប់ប្រជាជនដែលទទួលរងគ្រោះដោយសារវីរុសកូរ៉ូណានេះ ហើយសូមឲ្យគ្រីស្តបរិស័ទមានជំនឿរឹងមាំ មានសេចក្តីស្រឡាញ់ និងមានសង្ឃឹមជានិច្ច។ ជំងឺរលាកសួតប្រភេទថ្មី ឬកូវីដ១៩ ត្រូវបានរីករាលដាលនៅស្ទើរទូទាំងពិភពលោក រហូតមកដល់ថ្ងៃនេះមាន៦៨ប្រទេសដូចជា ភាគខាងជើងអ៊ីតាលី អាមរិក សង្ហបុរី ថៃ ចិន អ៊ីរ៉ង់ និងតំបន់អាហ្វ្រិកផងដែរ ដែលមានអ្នកស្លាប់បន្តកើនឡើងដល់ចំនួន៣០៥៨ អ្នកផ្ទុកជំងឺមាន៨៩២១៩នាក់ អ្នកជាសះស្បើយ មានចំនួន៤៥២០៥នាក់ និងអ្នកកំពុងឈឺធ្ងន់៧៣៧៥នាក់៕

Subscribe to our newsletter

Don't miss new updates on your email