អភិបូជាប្រសិទ្ធីពរលើអាគារសាលាមត្តេយ្យ និងបន្ទប់អធិដ្ឋាន
ធ្វើនៅព្រះសហគមន៍ក្រុងតាខ្មៅ តាខ្មៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ អត្ថបទទី១៖ ពង្សាវតារក្សត្រទី២ ១៩,៩ខ-១១.១៤-២១.៣១-៣៥ក.៣៦ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ២ពង្ស ១៩,១៦ដំណឹងល្អ៖ ម៉ាថាយ ៧,៦.១២-១៤បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ មថ ៧,១២ “ផ្លូវចង្អៀតដើម្បីប្រកាសដំណឹងល្អ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាពេលវេលាមួយណែនាំឱ្យយើងបន្តធ្វើដំណើរនៅក្នុងការចាប់ផ្តើមប្រកាសដំណឹងល្អ នៅក្នុងទីក្រុងតាខ្មៅ ក៏ដូចជានៅក្នុងមណ្ឌលសកម្មភាពតាខ្មៅទាំងមូល ដែលបានបង្កើតនៅឆ្នាំ២០១៤។ ដល់ពេលវេលាដែរ ដើម្បីឱ្យយើងទៅប្រកាសដំណឹងល្អនៅកន្លែងថ្មីៗ សព្វថ្ងៃនៅភ្នំពេញមានផ្លូវនិងអាគារសាងសង់ច្រើនណាស់ យើងឃើញការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងណាស់។ យើងអរព្រះគុណព្រះជាម្ចាស់ដែលបានបំភ្លឺ ដើម្បីឱ្យយើងចាប់ផ្តើមមណ្ឌលសកម្មភាពពីរដែលទៅជាកន្លែងពិសេសសព្វថ្ងៃនៅក្នុងរាជធានីភ្នំពេញ គឺភ្នំពេញថ្មី និងតាខ្មៅ។ តាមពិត ព្រះជាម្ចាស់ដូចជាបានណែនាំឱ្យយើងចូលនៅក្នុងគម្ពីរថ្ងៃនេះសម្រាប់ជីវិតរបស់យើងពិតមែន ដោយដឹងថាផ្លូវចង្អៀតណាស់ ទ្វារចង្អៀតណាស់ដើម្បីចូល។ នៅពេលយើងចាប់ផ្តើមចូលនៅក្នុងទីក្រុងតាខ្មៅក៏ចង្អៀតដែរ ដើម្បីចាប់ផ្តើមប្រកាសដំណឹងល្អ ដើម្បីចាប់ផ្តើមស្គាល់បងប្អូនខ្លះៗ។ យើងមានយាយខ្លះៗចាប់ផ្តើមចូល យើងមានបងប្អូនយើងខ្លះៗចាប់ផ្តើមស្គាល់ ទៅជាកន្លែងដែលបានចាប់ផ្តើមនៅក្នុងផ្លូវចង្អៀត។ ប៉ុន្តែ ពេលយើងសម្រេចចិត្តតស៊ូ ពេលយើងសម្រេចចិត្តចូលតាមផ្លូវចង្អៀត បន្តិចម្តងៗយើងទៅមុខ។ ថ្ងៃនេះ ដែលយើងចូលនៅក្នុងបន្ទប់អធិដ្ឋានដ៏តូចនេះ ជាព្រះវិហារដែលមានកន្លែងជ្រមុជទឹកយ៉ាងស្អាត ដោយសារពិធីជ្រមុជទឹកជាមូលដ្ឋានគ្រឹះដើម្បីចាប់ផ្តើមបន្តិចម្តងៗ។ ដំណើរជីវិតរបស់គ្រីស្តបរិស័ទ ដូចស្ត្រីសាសន៍សាម៉ារីដែលបានស្តាប់ព្រះបន្ទូល ណែនាំឱ្យគាត់រកឃើញព្រះយេស៊ូជាទឹកដែលផ្តល់ជីវិត។ ដូចអ្នកខ្វាក់ដែលព្រះយេស៊ូណែនាំឱ្យគាត់មើលឃើញ ដូចលោកឡាសាដែលព្រះយេស៊ូបានណែនាំឱ្យគាត់មានជីវិតសាជាថ្មី រហូតដល់អាចទទួលជីវិតថ្មីដ៏ពិតប្រាកដនៅក្នុងជំនឿ …
អភិបូជាប្រសិទ្ធីពរលើអាគារសាលាមត្តេយ្យ និងបន្ទប់អធិដ្ឋាន Read More »