Author name: Bouren Mno

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ និងគ្រីស្តបរិស័ទយ៉ាងច្រើនកោះករ។ នៅក្នុងធម្មទេសនា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា នេះជាឱកាសមួយសម្រាប់អរព្រះគុណព្រះជាម្ចាស់ និងសូមព្រះអង្គប្រទានព្រះពរដល់សាស្ត្រាចារ្យ និងសិស្សនិស្សិតទេវវិទ្យាល័យទាំងអស់ សម្រាប់ការសិក្សា និងបេសកកម្មបម្រើព្រះសហគមន៍។ លោកអភិបាលក៏បានចែករំលែកចំណាប់អារម្មណ៍ទាក់ទងនឹងឃ្លាព្រះគម្ពីរនាថ្ងៃនោះថា «ព្រះយេស៊ូបានទតឃើញមហាជន ព្រះអង្គក៏មានចិត្តអាណិតអាសូរ ព្រោះថាជនទាំងនោះប្រៀបដូចជាចៀមដែលគ្មានគង្វាល»។ ត្រង់ចំណុចនេះ លោកអភិបាលបានរំលឹកអំពីប្រវត្តិជូរចត់កាលរស់នៅជំរំ ដោយបានឃើញបងប្អូនខ្មែរជាច្រើនរងទុក្ខលំបាក រងការធ្វើបាប រត់គេចពីសង្គ្រាម គ្មានអាហារបរិភោគគ្រប់គ្រាន់ និងមានអ្នកជំងឺជាច្រើនមិនទទួលបានការព្យាបាលត្រឹមត្រូវ។ ពេលនោះដែរ លោកបានឃើញមានតែលោកបូជាចារ្យ និងបងស្រីជាជនបរទេសប៉ុណ្ណោះ ដែលបានជួយដល់បងប្អូនស្នាក់នៅជំរំ ដែលធ្វើឱ្យលោកចោទជាសំណួរ សួរខ្លួនឯងថា ហេតុអ្វីមានតែបូជាចារ្យ […]

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី Read More »

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នេះ មណ្ឌលប្រឡងរបស់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សន្តហ្វ្រង់ស្វ័រ មានចំនួន ៨បន្ទប់ ដែលមានបេក្ខភាពប្រឡងសរុប ១៤៦នាក់ ជាប់ ១៤៥នាក់ គិតជាភាគរយបេក្ខជនប្រឡងជាប់គឺ ១០០ភាគរយ។ បើគិតត្រឹមសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នេះ បេក្ខជនទទួលបានលំដាប់និទ្ទេសដូចខាងក្រោម៖ បេក្ខភាពសរុប ៤១នាក់ ស្រី ២០នាក់៖ និទ្ទេស A៖ ០២នាក់ និទ្ទេស B៖ ០៤នាក់ និទ្ទេស C៖ ១៦នាក់

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០% Read More »

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ «ព្រលឹងវិញ្ញាណ» ដែលមិនអាចបំពេញបានដោយលុយកាក់ ឬអាហារធម្មតានោះឡើយ ពោលគឺមានតែព្រះបន្ទូល និងព្រះវត្តមានរបស់ព្រះយេស៊ូផ្ទាល់ប៉ុណ្ណោះដែលជាអាហារពិតប្រាកដ។ លោកឪពុកបានលើកយកអត្ថបទដំណឹងល្អស្ដីពី «ការអស្ចារ្យ ប្រទាននំបុ័ង ដល់មហាជន៥០០នាក់» នៅថ្ងៃនេះ មកពន្យល់ថា៖ «ពេលដែលមហាជនរាប់ពាន់នាក់ដើរតាមព្រះយេស៊ូ ពួកគេមិនមែនគ្រាន់តែស្វែងរកនំបុ័ងចិញ្ចឹមក្រពះនោះទេ ប៉ុន្តែគេស្វែងរកសេចក្ដីសង្ឃឹម និងការសង្គ្រោះ។ មុនពេលព្រះអង្គប្រទានអាហារ ព្រះអង្គបានប្រទាននូវព្រះហឫទ័យអាណិតអាសូរ និងសេចក្ដីស្រឡាញ់ជាមុនសិន»។ ពីនេះ លោកឪពុក យ៉ូហាន អ៊ុន សុន បានប្រៀបធៀបគំនិតរវាងមនុស្ស និងព្រះអង្គ ដោយបញ្ជាក់ថា មនុស្សជាញឹកញាប់ (ដូចជាពួកសាវ័ក) តែងតែសម្លឹងមើលតែ «អ្វីដែលខ្លួនគ្មាន»

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន» Read More »

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន ៤៣នាក់ (ស្រី ២៦នាក់) ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងនោះរួមមាន៖ និទ្ទេស ល្អ ៖ ចំនួន ១៥នាក់ (ស្រី ១២នាក់) ស្មើនឹង ៣៤.៨៨% និទ្ទេស ល្អបង្គួរ ៖ ចំនួន ២១នាក់ (ស្រី ១០នាក់) ស្មើនឹង ៤៨.៨៤% និទ្ទេស មធ្យម ៖ ចំនួន ៧នាក់ (ស្រី ៤នាក់)

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់ Read More »

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។ លោកបានបញ្ជាក់ថា រយៈពេល ២៨ ឆ្នាំដែលរូបលោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ គឺស្របពេលគ្នានឹងការឈានជើងមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨។ លោកបានរំលឹកពីទិដ្ឋភាពចាស់ៗនៅតំបន់ស្វាយប៉ាក ការវិវឌ្ឍរបស់ព្រះសហគមន៍ និងបានសម្តែងការនឹករលឹកដល់គ្រីស្តបរិស័ទចាស់ទុំជាច្រើន ដែលបានរួមចំណែកកសាងព្រះសហគមន៍តាំងពីដើមរៀងមក។ ការសម្ពោធព្រះវិហារនៅស្វាយប៉ាកថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំទីពីរ បន្ទាប់ពីការកសាងព្រះវិហារមួយទៀតនៅតំបន់សែនសុខ របស់លោកបូជាចារ្យ អូគូស្ទីន យ៉ុងហ៊ីអុក វ៉ុន ជាសាសនទូតកូរ៉េ។ ក្នុងធម្មទេសនា លោកអភិបាលបានលើកអំពីប្រវត្តិរបស់សន្តីម៉ារីម៉ាដាឡា (St. Mary Magdalene) ដែលជាឧបការីនីនៃព្រះវិហារនេះ ដោយលោកបានគូសបញ្ជាក់នូវចំណុចសំខាន់ៗដូចជា៖ ជាចុងក្រោយ លោកអភិបាល អូលីវីយ៉េ បានរលឹកដល់គ្រីស្តបរិស័ទទាំងអស់ថា កុំឲ្យផ្តោតសំខាន់តែលើអាគារព្រះវិហារដែលទើបនឹងសាងសង់រួច (ទោះបីជាថ្ងៃនេះមានអ្នកចូលរួមច្រើនកុះករ)។

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក Read More »

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ។ ក្នុងឱកាសនោះដែរ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ ដែលជាមេដាយថ្នាក់ខ្ពស់មួយក្នុងប្រទេស ជាសក្ខីកម្ម​សម្រាប់​ការជួយ​ឧបត្ថម្ភ​ និងទំនាក់ជិតស្និទ្ធ​លើ​ផ្នែក​ផ្សេងៗក្នុង​វិស័យសាសនា។ សន្តិភាពកើតចេញពីទំនាក់ទំនង ការធ្វើ​ធម៌មេត្តាករុណា និងការយល់ចិត្តគ្នា នៅក្នុងកម្មវិធីនេះ លោកអភិបាល អូលីវីយ៉េ ដែលទើបតែទទួលងារពីមន្ត្រីសង្ឃជាន់ខ្ពស់ខាងពុទ្ធសាសនាជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍» បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធជាមួយវត្តអង្គមន្ត្រីតាំងពីឆ្នាំ២០០២ មក។ លោកបានសង្កត់ធ្ងន់ថា ការកសាងផ្លូវថ្នល់តភ្ជាប់រវាងវត្ត និងព្រះវិហារកាតូលិកកាលពីអតីតកាល គឺជាដើមចមនៃការបង្កើតសន្តិភាពផ្លូវចិត្ត និងសាមគ្គីភាព។ លោកអភិបាលបានបញ្ជាក់ថា «ផ្លូវនេះទៅជានិមិត្តរូបទីមួយ

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព» Read More »

មណ្ឌលសន្តអ៊ីរ៉ាណេ បើកសិក្ខាសាលាស្តីពី «គរុកោសល្យអប់រំជំនឿ» ដល់គ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពតេកែវ

តាកែវ៖ មណ្ឌលអប់រំជំនឿ សន្តអ៊ីរ៉ាណេ នៃព្រះសហគមន៍កាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពី «គរុកោសល្យអប់រំជំនឿ» ដើម្បីពង្រឹងវិធីសាស្ត្របង្រៀនឱ្យស្របតាមក្បួនច្បាប់ព្រះសហគមន៍កាតូលិក។ កម្មវិធីនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅព្រះវិហារសន្តយូសែបត្រពាំងក្រញូង ដោយមានការចូលរួមពីបូជាចារ្យ និងគ្រូអប់រំជំនឿសរុបចំនួន ៣២នាក់ មកពីមណ្ឌលសកម្មភាពតាកែវ។ សិក្ខាសាលានេះផ្តោតសំខាន់លើការណែនាំ និងរបៀបប្រើប្រាស់សៀវភៅអប់រំជំនឿជំនាន់ថ្មី (Updated) ដែលរៀបចំឡើងសម្រាប់មនុស្សគ្រប់វ័យ ចាប់ពីកម្រិតកុមារ យុវជន រហូតដល់មនុស្សពេញវ័យ។ លោកឪពុក ឆាល បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពតាកែវ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ។ លោកឪពុកមានប្រសាសន៍ថា៖ «នៅក្នុងមណ្ឌលសកម្មភាពតាកែវ យើងមានព្រះសហគមន៍ចំនួន៨ ដែលមានការអប់រំជំនឿទៅតាមកម្រិតផ្សេងៗគ្នា។ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការជួយតម្រង់ទិសគ្រូអប់រំជំនឿរបស់យើង ឱ្យយល់ដឹងកាន់តែច្បាស់ពីរបៀបប្រើប្រាស់សៀវភៅធនធានថ្មីៗទាំងនេះ»។ លោកឪពុកបានបន្ថែមថា ព្រះសហគមន៍នៅក្នុងតំបន់ខ្លះ ក្នុងខេត្តតាកែវ មានលក្ខណៈប្លែកពីគ្នា ដោយសារមានគ្រីស្តបរិស័ទវ័យចំណាស់មួយចំនួនមិនចេះអក្សរ និងមិនចេះប្រើប្រាស់សៀវភៅ ដែលនេះជាបញ្ហាប្រឈមមួយ។ ទោះជាយ៉ាងណា តាមរយៈការពិគ្រោះយោបល់ជាមួយក្រុមការងារសន្តអ៊ីរ៉ាណេ គ្រូអប់រំជំនឿទទួលបាននូវវិធីសាស្ត្រថ្មីៗដើម្បីយកទៅបត់បែន និងបន្តបង្រៀនពួកគាត់ទៅមុខទៀត។ ដើម្បីធានានិរន្តរភាពនៃការរីកចម្រើនផ្នែកជំនឿ លោកឪពុក ឆាល ក៏បានស្នើដល់មណ្ឌលសន្តអ៊ីរ៉ាណេ ឱ្យចុះមកបើកវគ្គណែនាំបែបនេះយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ ដល់ព្រះសហគមន៍ទាំង៨ ក្នុងមណ្ឌលសកម្មភាពតាកែវ។ ជាទីបញ្ចប់ លោកឪពុកបានប្រសិទ្ធពរជ័យ

មណ្ឌលសន្តអ៊ីរ៉ាណេ បើកសិក្ខាសាលាស្តីពី «គរុកោសល្យអប់រំជំនឿ» ដល់គ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពតេកែវ Read More »

ឯកសារអំពីអ្នកបម្រើព្រះជាម្ចាស់របស់កម្ពុជា ប្រគល់ដល់ក្រសួងនៅទីក្រុងរ៉ូម

«យើងរីករាយយ៉ាងក្រៃលែង ដែលបានប្រគល់ឯកសារ មានបិទត្រា និងបានចុះហត្ថលេខាក្នុងពិធីដ៏ឱឡារិកមួយនៅរាជធានីភ្នំពេញ កាលពីខែមីនាកន្លងទៅ ជូនលោកកាឌីណាល់  ម៉ាសេឡូ ស៊ីមឺរ៉ារ៉ូ  (Marcello Semeraro) ជារដ្ឋមន្ត្រីក្រសួងកិច្ចការសន្ដបុគ្គល (Dicastery for the Causes of Saints) របស់សន្តអាសនៈ»។ នេះបើតាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ឯកសារទាំងនេះទាក់ទងទៅនឹងការស៊ើបអង្កេតថ្នាក់ភូមិភាគរបស់ព្រះសហគមន៍កាតូលិក អំពីការតែងតាំងលោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ និងសហការីចំនួន ១១ នាក់របស់លោក ជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅកម្ពុជា។ ឯកសារដែលបានបិទត្រាទាំងនេះ មានផ្ទុកនូវសក្ខីកម្មដ៏មានតម្លៃអំពីជំនឿ ភាពក្លាហាន និងសេចក្តីស្រឡាញ់ មានចំនួនជិត ២,៥០០ ទំព័រ ដែលរៀបរាប់ពីដំណើរដ៏អង់អាចរបស់អស់លោក អ្នកទាំងនោះ នៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ ១៩៧០ និង ១៩៧៧។ នេះបើតាមការបញ្ជាក់របស់អភិបាលអូលីវីយ៉េ ជ្មីតហស្លេ (Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រាប់ដល់ភ្នាក់ងារ Fides នៅខាងក្រៅកិច្ចប្រជុំ Ad Limina Apostolorum របស់សភាលោកអភិបាលព្រះសហគមន៍ឡាវ

ឯកសារអំពីអ្នកបម្រើព្រះជាម្ចាស់របស់កម្ពុជា ប្រគល់ដល់ក្រសួងនៅទីក្រុងរ៉ូម Read More »

លោកអភិបាល អូលីវីយ៉េ ឆ្លុះបញ្ចាំងពីលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ច «Ad Limina» ក្នុងអភិបូជាចុងក្រោយនៅវិសាលវិហារសន្តីម៉ារីមាយ័រ

បុរីវ៉ាទីកង់៖ ដំណើរបូជនីយចរ និងដំណើរទស្សនកិច្ចផ្លូវការ Ad Limina Apostolorum របស់សភាលោកអភិបាលកាតូលិកនៃប្រទេសឡាវ និងកម្ពុជា បានឈានមកដល់ទីបញ្ចប់ប្រកបដោយភាពនឹករលឹក និងពោរពេញដោយអំណរគុណព្រះជាម្ចាស់។ នៅក្នុងឱកាសបិទបញ្ចប់ពេលវេលាដ៏មានអត្ថន័យនេះ លោកអភិបាល អូលីវីយ៉េ បានដឹកនាំការរិះគិតយ៉ាងស៊ីជម្រៅក្នុងអំឡុងពេលប្រារព្ធពិធីអភិបូជានៅវិសាលវិហារសន្តីម៉ារីមាយ័រ ទីក្រុងរ៉ូម ដែលជាវិសាលវិហារដ៏វិសេសវិសាលមួយឧទ្ទិសថ្វាយដល់ព្រះនាងព្រហ្មចារិនីម៉ារី។ នៅធម្មទេសនានោះ លោកអភិបាលបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច Ad Limina Apostolorum លើកនេះ មិនមែនគ្រាន់តែជាទស្សនកិច្ចការងារធម្មតានោះឡើយ ប៉ុន្តែវាគឺជា «ដំណើរបូជនីយចរ» ដ៏ពិតប្រាកដទៅកាន់ផ្នូររបស់គ្រីស្តទូតពីដើម គឺគ្រីស្តទូតសិលា និងគ្រីស្តទូតប៉ូល។ ជាមួយគ្នានេះដែរ ការបញ្ចប់ដំណើរផ្លូវដ៏វិសុទ្ធនេះនៅចំពោះមុខព្រះនាងម៉ារី គឺជាការរំឭកអំពីបុគ្គលគំរូដ៏ឧត្តុង្គឧត្តមនៃភាពជាសាក្សី គង្វាល អ្នកបម្រើ និងអ្នកមានចិត្តបន្ទាបខ្លួន។ លោកអភិបាលក៏បានរំឭកផងដែរអំពីប្រវត្តិដ៏ចម្លែក និងពិសេសនៃវិសាលវិហារនេះ ដែលមានព្រិលធ្លាក់នៅថ្ងៃទី ១៥ ខែសីហា ដែលជាសញ្ញាដំបូងនៃការសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះនាង។ លោកអភិបាល អូលីវីយ៉េ បានបូកសរុបលទ្ធផល និងបទពិសោធន៍សំខាន់ៗដែលទទួលបានក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះជាពីរកម្រិត៖ ១. ការរួបរួមជាបងប្អូនយ៉ាងជ្រាលជ្រៅ៖ ការបានរស់នៅ និងចែករំលែកជីវិតប្រចាំថ្ងៃរួមគ្នារវាងលោកអភិបាលនៃប្រទេសឡាវ និងកម្ពុជា។ ២. ការរួបរួមជាមួយព្រះសហគមន៍សកល៖ តាមរយៈកិច្ចពិភាក្សាជាមួយក្រសួងនានារបស់សន្តអាសនៈ។ លោកអភិបាលបានមានប្រសាសន៍ដោយក្តីរំភើបថា ទោះបីជាព្រះសហគមន៍នៅក្នុងស្រុករបស់យើងមានលក្ខណៈតូចតាច

លោកអភិបាល អូលីវីយ៉េ ឆ្លុះបញ្ចាំងពីលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ច «Ad Limina» ក្នុងអភិបូជាចុងក្រោយនៅវិសាលវិហារសន្តីម៉ារីមាយ័រ Read More »

គ្រឹះដ្ឋានអប់រំកាតូលិកនៅខេត្តតាកែវ សហការគ្នារៀបចំសិក្ខាសាលា ស្តីពី «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»

ខេត្តតាកែវ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសន្តប៉ូល បានសហការជាមួយវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីតាំងវិទ្យាស្ថានផ្ទាល់ ស្ថិតក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសិក្ខាកាមចូលរួមយ៉ាងកុះករជាង ១០០ នាក់។ សិក្ខាសាលានេះ មានបណ្ឌិត យុន ផន ជាសាស្ត្រាចារ្យសាកលវិទ្យាល័យនៅភ្នំពេញ និងជាទីប្រឹក្សាក្រុមហ៊ុនធំៗនៅកម្ពុជា ធ្វើជាវាគ្មិនកិត្តិយសដើម្បីចែករំលែកចំណេះដឹង។ បណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានលើកឡើងពីគោលបំណងចម្បងនៃកម្មវិធីនេះថា៖ ផ្តល់ចំណេះដឹង គន្លឹះ និងបទពិសោធន៍ល្អៗក្នុងការកសាងផ្នត់គំនិតវិជ្ជមាន។ ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងអភិវឌ្ឍសក្តានុពលផ្ទាល់ខ្លួន។ ត្រៀមលក្ខណៈកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ស្ថាប័ន និងសង្គមជាតិ។ ជម្រុញការសហការគ្នាយ៉ាងស្អិតរមួតរវាងនិស្សិត បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដើម្បីភាពរីកចម្រើនក្នុងស្ថាប័ន។ លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានតម្លៃខ្លាំងណាស់សម្រាប់ សម្រាប់បុគ្គលិក និងគណៈគ្រប់គ្រង៖ ជាការលើកទឹកចិត្ត និងជម្រុញកម្លាំងបន្ថែមក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងពង្រឹងទំនាក់ទំនង និងមិត្តភាពក្នុងកន្លែងការងារ។ លោកនាយករូបនេះបន្តថា

គ្រឹះដ្ឋានអប់រំកាតូលិកនៅខេត្តតាកែវ សហការគ្នារៀបចំសិក្ខាសាលា ស្តីពី «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ» Read More »

Subscribe to our newsletter

Don't miss new updates on your email