គ្រឹះស្ថាន​សិក្សា​អប់រំ​កាតូលិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើ​សន្និសីទ​រួម​លើកទី​២៨

«ទោះបីជា​យើង​ឆ្លង​វប្បធម៌គ្នាទៅវិញទៅមក ​យើង​ត្រូវការ​នឹក​ឃើញ​ដល់អត្តសញ្ញាណ​របស់​យើង​ផ្ទាល់។» នេះ​ជា​ប្រសាសន៍​របស់​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិកកម្ពុជា និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​សន្តប៉ូល​(SPI) ក្នុង​ថ្ងៃ​បើក​សន្និសីទសម្រាប់​សមាគម​អប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅ​កាត់​ថា អាស៊ីគូ(ASEACCU) ​លើក​ទី​២៨ ដែល​រៀបចំ​ឡើង​ដោយ​​វិទ្យាស្ថាន​សន្តប៉ូល នៅ​សណ្ឋាគារ​តារាអ៊ែរផត ​ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី​២៤ ខែ​សីហានេះលើ​ប្រធាន​បទ «ការចង​ចាំ​និង​អត្តសញ្ញាណ»។​ «ប្រធានបទនេះមានសារៈសំខាន់ណាស់ ដែលសង្គមកម្ពុជាកំពុងព្យាយាមកសាងឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។» លោកអភិបាល​បញ្ជាក់។ លោក​អភិបាល​បន្ថែម​ថា ប្រធានបទ​នេះ គឺ​ឲ្យយើង​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​វប្បធម៌របស់​យើង​ និង​ពិភពលោក​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​មាន​ទំនាក់ទំនង​គ្នា​តាម​អ៊ីធឺណេត ដែល​ធ្វើ​ឲ្យ​យើង​អាច​ឆ្លង​វប្បធម៌​ពីមួយទៅមួយ។ យើង​ត្រូវ​រស់នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ ដោយ​ថែរក្សា​ការ​ចង​ចាំ​របស់យើង ប្រវត្តិសាស្ត្រ​របស់យើង អ្វីដែលជា​ការ​អស្ចារ្យនៃ​វប្បធម៌​របស់​យើង​ ដើម្បី​សព្វ​ថ្ងៃ​កសាង​អត្តសញ្ញាណ​និង​រៀបចំ​អនាគត​របស់​យើង។ អាស៊ីគូ ជា​បណ្តុំ​ស្ថាបន័​សិក្សាអប់រំ​​របស់​ព្រះសហគមន៍​កាតូលិក​ដែល​មាន​ពី​កម្រិត​វិទ្យាល័យ​ដល់​មហាវិទ្យាល័យ​ចំនួន​៨៦ស្ថាប័ន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ វិទ្យាស្ថាន​សន្តប៉ូល ដែល​ជា​ស្ថាប័ន​មួយ​របស់​ព្រះសហគមន៍កាតូលិក​​បាន​ក្លាយជា​សមាជិក​នៃ​បណ្តាញ​នេះ ក្នុង​ឆ្នាំ​២០១២។ ថ្លែង​នៅ​ក្នុង​កម្មវិធីនេះ លោក​ផុន សុផល​ នាយក​វិទ្យាស្ថាន​សន្ត​ប៉ូល​​មាន​ប្រសាសន៍ថា យើង​ SPI បន្តរីកចម្រើន និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីនៅក្នុងសង្គម  ជាមួយនឹងការអភិវឌ្ឍន៍ដ៏លឿននៅកម្ពុជា និងពិភពលោក។  យើង នៅតែសម្របតាមវិធីថ្មីក្នុងការបំពេញបេសកកម្មរបស់យើង ក្នុងកម្មវិធីឧត្តមសិក្សាដែលមានគុណភាពខ្ពស់បំផុតដល់ប្រជាជនកម្ពុជា។ លោក​សុផល​បន្ថែមថា សន្និសីទនេះនឹងផ្តល់ឱកាសសម្រាប់ការពិភាក្សាពីបរិបទស្ថាប័ន និងវប្បធម៌ចម្រុះ ហើយនឹងត្រូវបានបកស្រាយដោយវាគ្មិនសំខាន់ៗ និងវាគ្មិនមកពីប្រទេសកម្ពុជា សមាជិករបស់អាស៊ីគូ និង សម្ព័ន្ធសាកលវិទ្យល័យកាតូលិក​សម្រាប់​ការអប់រំ …

គ្រឹះស្ថាន​សិក្សា​អប់រំ​កាតូលិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើ​សន្និសីទ​រួម​លើកទី​២៨ Read More »