Day: August 28, 2022

លោកអភិបាលអូលីវីយ៉េ ប្រកាស​ក្រុម​បូជាចារ្យជួយដល់​មណ្ឌលសកម្មភាព៣

លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ​បានប្រកាស​អំពី​ក្រុមលោក​បូជាដែល​នឹង​ជួយ​ដល់​ព្រះសហគមន៍​មណ្ឌល​សកម្មភាព​ចំនួន​៣​គឺ​ភ្នំពេញថ្មី​តាខ្មៅនិង​ភ្នំពេញខាងត្បូង។​ ក្រុម​លោក​បូជាចារ្យរួម​មាន លោកបូជាចារ្យ​អ៊ុន​សុន លោកបូជាចារ្យអាប្រាហាំ ខូន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស និង​លោកអភិបាល​អូលីវីយ៉េ។​ លោក​អភិបាល​មាន​ប្រសាសន៍​នេះ​ក្នុង​ឱកាស​បុណ្យ​រំលឹក​សន្ត​អូគូស្តាំង នាថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២​នៅ​ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹងទំពុន នារាជធានីភ្នំពេញ។ លោក​អភិបាល​បន្ថែម​ថា ដើម្បី​កុំ​អោយ​ព្រះ​វិហារ​គ្មា​នបូជាចារ្យ  លោក​បាន​ចាត់​អោយ​លោកបូជាចារ្យ​អ៊ុន​សុន ស្នាក់​នៅ​ព្រះវិហារ​សន្តសិលា​និង​សន្ត​ប៉ូល លោកបូជាចារ្យ​អាប្រាហាំ ខូន ស្នាក់​នៅ​ព្រះវិហារ​ព្រះកុមា​យេស៊ូបឹងទំពុន​  លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស ស្នាក់​នៅ​តាខ្មៅ។​ ការ​រៀបចំនេះ​ បាន​កើត​ឡើង​ក្រោយ​ពេល​លោក​បូជាចារ្យ​សិលា សួន​ហង្ស​លី ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​កាតូលិក​ភូមិភាគកំពង់ចាម  ហើយ​លោក​បូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ  ត្រូវ​បាន​ក្រុម​សាសនទូត​ក្រៅប្រទេស​នាទីក្រុង​បារីសជ្រើសរើស​ជា​ទីប្រឹក្សា​នៃ​ក្រុមគ្រួសារនេះ  និង​លោក​បូជាចារ្យ​ហ្វ្រង់ស្វ័រ សាវីយ៉េ ត្រូវ​បាន​ចាត់​អោយ​ទៅ​បន្ត​ការ​សិក្សា​នៅ​បារាំង​រយៈពេល​មួយឆ្នាំ។ ការ​រៀបចំនេះ នឹង​បន្ត​ចាប់តាំងពី​ពេល​នេះ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ២០២៣៕

និស្សិត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកសិក្សា​អំពី​ការ​ចង​ចាំ​និង​អត្តសញ្ញាណ

ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​សន្និសីទ​សមាគម​អប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅ​កាត់​ថា អាស៊ីគូ(ASEACCU) យុវនិស្សិត​ជាច្រើន​បាន​ឈ្វេង​យល់​បន្ថែម​អំពី​ទំនាក់ទំនង​របស់​ខ្លួនជាមួយ​អត្តសញ្ញាណ​និង​ការ​ចង​ចាំ​ សម្រាប់​ជា​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​ជាតិ។ និស្សិត ឈុនលីន ខ្យូអ៊ិ (Mr. CHUNLIN QI) ជា​ប្រធាននិស្សិត​មកពីសកលវិទ្យាល័យ សូហ្វីយ៉ា (Sophia University) នៃ​ប្រទេស​ជប៉ុន និយាយថា «ខ្ញុំ​គិតថា ពួកយើង និង​មនុស្សជំនាន់ក្រោយ​គួរ​តែ​ឈ្វេងយល់​អំពី​ព្រឹត្តិការណ៍ប្រភេទនេះ​ ដើម្បី​ធ្វើ​ឱ្យ​សង្គមល្អពីមួយថ្ងៃទៅមួយថ្ងៃ។» ​ឈុនលីន បាន​ឲ្យដឹងទៀតថា សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ ព្រោះ​ការ​ចង​ចាំរឿង​រ៉ាវ​ពីអតីតកាល ​នាំ​ឱ្យ​យើង​អាច​រីក​ចម្រើន​ទៅមុខ និង​ដើម្បី​កសាង​សង្គមឱ្យ​មាន​សន្តិភាពនិង​យុត្តិធម៌ ​យើងត្រូវ​​​រៀន​ពី​​ប្រវត្តិសាស្ត្រ​ទោះល្អ​ឬមិនល្អ។ រីឯយុវសិស្ស អ៊ុន ស្រីអូន ជានិស្សិត​នៃវិទ្យាស្ថាន​សន្ត​ប៉ូល បាន​ឱ្យ​ដឹង​ថា «សម្រាប់ខ្ញុំ​ ការចងចាំ​មាន​សារៈសំខាន់ ដោយ​យើង​អាច​ស្គាល់​ពី​អតី​តកាល​របស់ប្រជាជន​កម្ពុជា​​ ហើយ​ការ​ចងចាំ​នៅសម័យ​ខ្មែរក្រហម​នេះ​ដែរ យើង​ក៏​មិនចង់​ឱ្យ​កើត​មាន​ម្ដង​ទៀតទេ។» ស្រី​អូន​​ ជាយុវជន​ពុទ្ធ​បរិស័ទ​ដែល​បាន​កំពុង​សិក្សា​នៅ​សាលា​សន្ត​ប៉ូល​ ក្នុង​ខេត្ត​តាកែវ ជា​វិទ្យាស្ថាន​ជាន់​ខ្ពស់​របស់​ព្រះសហគមន៍កាតូលិកខាង​គ្រីស្ត​សាសនា។ យុវតី​រូប​នេះ បន្ថែម​ថា ក្រៅពី​ការចងចាំនេះ នាង​​ទទួល​បាន​ការផ្លាស់ប្ដូរទំនាក់ទំនងសាសនា ដែលណែនាំ​ឱ្យ​មនុស្ស​ដើរ​លើ​ផ្លូវល្អដូចគ្នា។ «នៅក្នុង​អន្តរសាសនា​នេះ​ដែរ ​​បានជួយ​ឱ្យ​យើង​មិន​មាន​ការ​រើស​អើង​ជាតិសាសន៍​និងសាសនា។​»​ ស្រីអូន​បញ្ជាក់។ នៅ​ក្នុង​សន្និសីទ​អាស៊ី​គូ ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​សន្តប៉ូល​ កាលពី​ថ្ងៃទី​២៣-២៧ ខែ​សីហា​នេះ បាន​ផ្តោត​សំខាន់​លើ​ប្រធាន​បទ «ការ​ចងចាំ​និង​អត្តសញ្ញាណ»។​ …

និស្សិត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកសិក្សា​អំពី​ការ​ចង​ចាំ​និង​អត្តសញ្ញាណ Read More »

Subscribe to our newsletter

Don't miss new updates on your email