អស់លោកបូជាចារ្យកាតូលិកភូមិភាគភ្នំពេញ ប្រកាសពាក្យសច្ចាប្រណិធានសាជាថ្មី ដើម្បីរំឭកពីតួនាទីរបស់ខ្លួនជាបូជាចារ្យ ដោយមានពិធីបុណ្យអភិបូជារួមដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ និងតំណាងបូជាចារ្យប្រធានមណ្ឌលសកម្មភាពទាំង៩ នៃព្រះសហគមន៍ភូមិភាគភ្នំពេញចូលរួមជាមួយរួមនិងតំណាងគ្រីស្តបរិស័ទតិចតួច និងមានការផ្សព្វផ្ទាល់លើបណ្តាញសង្គម ចេញពីព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្នុងឱកាសអភិបូជាប្រសិទ្ធពរលើប្រេងពិសិដ្ឋ កាលពីថ្ងៃទី២៨ ខែមិថុនានេះ។ នៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញអូលីវីយ៉េ មានប្រសាសន៍ក្រើនរំឭកអស់លោកបូជាចារ្យទាំងអស់ថា៖ បន្តិចទៀត យើងនឹងឆ្លើយអស់ពីដួងចិត្ត ដោយបំពេញកិច្ចការតាមព្រះជាម្ចាស់ និងស្ថានភាពកូវីដ១៩នាំឱ្យយើងស្ថិតនៅក្នុងស្ថានភាពមួយទៀត។ លោកថា ពេលខ្លះយើងថ្វាយអភិបូជាម្នាក់ឯង មិនមែនមានន័យថាយើងឯកោ ប៉ុន្តែជាពេលវេលាដើម្បីប្រមូលបទពិសោធ និងគ្រីស្តបរិស័ទថែមទៀត ដោយមានពេលវេលាស្រាវជ្រាវ និងអាចទាក់ទងទៅគ្រីស្តបរិស័ទតាមទូរសព្ទ និងប្រព័ន្ធផ្សព្វផ្សាយ។ លោកអភិបាលបន្តថា ដូច្នេះនៅក្នុងកូវីដ១៩នេះ យើងរកឃើញរបៀបថ្មីដើម្បីបម្រើព្រះជាម្ចាស់តាមរបៀបថ្មី។ លោកថា កូវីដ១៩ ធ្វើឱ្យយើងយកពេលគិតថែមទៀតដើម្បីយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ អាជ្ញាធរដែនដី និងយកពេលរៀបចំផ្នែករដ្ឋបាលថែមទៀត និងយកចិត្តទុកដាក់ជាមួយកូនក្មេង ហើយពិតមែននេះជាពេលវេលាឱ្យយើងចូលយ៉ាងជ្រៅនៅក្នុងតួនាទីរបស់យើងជាអ្នកបម្រើ។ ពិតមែនជារបៀបផ្សេង ប៉ុន្តែចូលទៅក្នុងជីវិត បេសកកម្ម និងដួងចិត្តរបស់យើង នៅថ្ងៃនេះមិនមែនថ្ងៃស្អែក។ គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញ បានថ្លែងលើកទឹកចិត្តដល់អស់លោកបូជាចារ្យថា៖ បងប្អូនជាទីស្រឡាញ់! យើងបន្តធ្វើដំណើរ ជួនកាលយើងឈឺចិត្ត ជួនកាលយើងអស់សង្ឃឹម ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជំរុញយើងដើម្បីប្រកាសដំណឹងល្អដែលជាបេសកម្មរបស់យើង។ ក្រោយពីបញ្ចប់ធម្មទេសនារួច អស់លោកបូជាចារ្យទាំងអស់ ក្រោមការដឹកនាំដោយលោកអភិបាលអូលីវីយ៉េ បានប្រកាសអញ្ជើញអស់លោកបូជាចារ្យទាំងអស់ទាំងនៅក្នុងពិធី …
លោកបូជាចារ្យកាតូលិកភូមិភាគភ្នំពេញប្រកាសពាក្យសច្ចាប្រណិធានសាជាថ្មី Read More »