Month: September 2022

អភិបូជារំលឹកសន្តីតេរេសានៅកាល់គូថាធ្វើនៅភូមិគ្រឹះមេត្តាករុណា

ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ កូរិនថូស ទី១ ៥,១-៨ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង‌ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ជា‌និច្ច។ ១ករ ៥,៣ដំណឹងល្អ៖ លូកា ៦,៦-១១តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ? លក ៦,៩ “រិះ​គិត​អំពី​អនាគត​តាម​រយៈ​អ្នក​ម្តាយ​តេរេសា” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​នេះ យើង​គោរព​អ្នក​ម្តាយ​តេរេសា ជា​សន្តី​ដែល​ព្រះសហគមន៍​បាន​ទទួល​ស្គាល់ ក្នុង​ឆ្នាំ​២០១៦ ជា​អំណរ​សប្បាយ​សម្រាប់​ព្រះសហគមន៍​ទាំង​អស់។ ជាពិសេស​ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​យុវជន​យុវនារី​គិត​ពិចារណា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ចូល​នៅ​ក្នុង​គម្រោង​ការ​របស់​ព្រះយេស៊ូ​សម្រាប់​យើង​ផ្ទាល់? ពេល​នៅ​ក្មេង​យើង​គិត​ថា អនាគត​របស់​យើង​តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? អនាគត​តើ​យើង​ជា​មនុស្ស​ដូច​ម្ដេច? យើង​ចាប់​ផ្ដើម​ដើរ​តាម​ព្រះយេស៊ូ  ជាសាវ័ករបស់ព្រះយេស៊ូ តើថ្ងៃ​អនាគត​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ភ្ជាប់​ជា​មួយ​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ គឺ​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។ ហើយ​យើង​ជា​យុវជន​យុវនារី​ដែល​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះជាម្ចាស់ ឲ្យ​ក្លាយ​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ ហើយ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ពិសេស ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង នេះ​គឺ​ជា​សំណួរ​មួយ​ដ៏​សំខាន់​ណាស់។ ថ្ងៃ​នេះ​ យើង​គោរព​អ្នក​ម្តាយ​តេរេសា​ដែល​ជា​សន្តី មិន​មែន​តែ​ជា​សន្ត​បុគ្គល ដែល​គេ​គោរព​តាំង​ពី​សតវត្សរ៍​មុន​នោះ​ទេ។ យើង​កំពុង​តែ​និយាយ​អំពី​អ្នក​ម្តាយ​តេរេសា ដែល​បាន​រស់​នៅ​ក្នុង​សតវត្សរ៍​ទី​ម្ភៃ មានន័យថាប៉ុន្មានឆ្នាំមុន។ ទោះ​បី​យើង​មិន​បាន​ស្គាល់​គាត់​ក៏​ដោយ ប៉ុន្តែ​យើង​ដឹង​ថា​គាត់​គឺ​ជា​បង​ស្រី​ធម្មតា។ គាត់​ជា​សាសន​ទូត​ម្នាក់ ដែល​ចេញ​ពី​ប្រទេស​របស់​គាត់ (អាល់បេនៀ) ហើយ​គាត់​ទៅ​ដល់​ប្រទេស​ឥណ្ឌា នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ …

អភិបូជារំលឹកសន្តីតេរេសានៅកាល់គូថាធ្វើនៅភូមិគ្រឹះមេត្តាករុណា Read More »

អភិបូជា​ពិធី​សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​១)

ធ្វើ​នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២ “ការ​ចង​ចាំ និង​អត្ត​សញ្ញាណ​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា” អត្ថបទ​ទី១៖ អេសាយ ៦៦,១៨-២១យើង​ជ្រើស‌រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី។ អស ៦៦,២១អត្ថបទ​ទី២៖ ហេប្រឺ ១២,៥-៧.១១-១៣ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត​ទុក​ជា​ផល។ ហប ១២,១១ដំណឹងល្អ៖ លូកា ១៣,២២-៣០ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង។ លក ១៣,២៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិធី​ដែល​យើង​ប្រារព្ធ​ធ្វើ​ថ្ងៃ​នេះ សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​មួយ) ជា​ពិធី​មួយ​ដែល​ពោរពេញ​ដោយ​អត្ថន័យ សម្រាប់​ព្រះសហគមន៍​យើង​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យើង​ស្វាគមន៍​ប្អូន​១២​នាក់​ដែល​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូ។ នៅ​ពេល​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​បារាំង​មួយ​ខែ រាល់​អាទិត្យ​ខ្ញុំ​ទៅ​តាម​ព្រះវិហារ​មួយ​ចំនួន ជា​ព្រះវិហារ​ចាស់ មាន​កន្លែង​ខ្លះ​១០០០​ឆ្នាំ និង​ខ្លះ​៥០០​ឆ្នាំ កន្លែង​ខ្លះ​៨០០​ឆ្នាំ។ ពេល​ថ្វាយ​អភិបូជា​នៅ​ក្នុង​ព្រះវិហារ​ទាំង​នោះ ខ្ញុំ​នឹក​ឃើញ​ដល់​ព្រះសហគមន៍​ដែល​ធ្វើ​ដំណើរ​ពី​រាប់​សតវត្ស។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះសហមគន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិត​មែន​មាន​អាយុ​ច្រើន​ដែរ​តាំង​ពី​ឆ្នាំ​១៥៥៥។ ប៉ុន្តែ នៅ​ឆ្នាំ​១៩៧៥-១៩៧៩ ប្រទេស​កម្ពុជា​យើង​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល ហើយ​ព្រះសហគមន៍​ចាប់​ផ្តើម​មាន​ជីវិត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩០។ ដូច្នេះ ពេល​យើង​គិត​ពី​ឆ្នាំ​១៩៩០ រហូត​ដល់​ឆ្នាំ​២០២២ យើង​មាន​តែ​៣០​ឆ្នាំ​តែ​ប៉ុណ្ណឹង។ សម្រាប់​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម​ចំការទៀង​នេះ​មាន​អាយុ​តែ​២២​ឆ្នាំ សម្រាប់​ព្រះសហគមន៍​ត្រពាំងក្រញូង​មាន​អាយុ​តែ​៥​ឆ្នាំ អត់​ទាន់​មាន​ព្រះវិហារ​ទៀត។ ប៉ុន្តែ នៅ​ពេល​គេ​ស្ដាប់​សក្ខីភាព​ដែល​ខ្ញុំ​ផ្ដល់ …

អភិបូជា​ពិធី​សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​១) Read More »

អ្នក​បម្រើអាសនៈ​​ភូមិភាគ​ភ្នំពេញ​រៀន​អំពី​របៀប​បម្រើពិធីបុណ្យ​អភិបូជា

គណ:កម្មការពិធីបុណ្យព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ ដឹក​នាំ​ដោយ​លោក​បូជាចារ្យ ដាមីញ៉ាំង​ហ្វារនឺ រៀបចំសិក្ខាសាលាសម្រាប់អ្នកបម្រើអាសន:៣៦នាក់ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យ​ពួកគាត់​យល់​ដឹងអំពីអត្ថន័យ​នៃ​បុណ្យអភិបូជា និង​ជួយឱ្យ​បរិយាកាស​អភិបូជាមាន​ភាពរលូន។ តាម​ប្រសាសន៍​របស់​លោកដាមីញ៉ាំង​ ហ្វារនឺ ​បញ្ជាក់ថា ការ​រៀបចំ​សិក្ខាសាលានេះ គឺ​ដើម្បី​ឲ្យ​អ្នក​បម្រើ​អាសនៈ​ដឹង​ពី​របៀប​​បម្រើ​នៅ​ក្នុងពិធីបុណ្យ​ពីដើម​រហូត​ដល់​ចប់​។ លោក​បញ្ជាក់ថា «មិនមែនតាមចិត្ត​អ្នកបម្រើអាសនៈឬបូជាចារ្យ​នោះទេ។» លោក​បូជាចារ្យ​បាន​បន្ថែម​ទៀត​ថា ពិធីបុណ្យ​របស់​ព្រះសហគមន៍​គឺ​មាន​ខ្លឹមសារ​និង​មាន​ប្រពៃណី​ពី​បុរាណ​ ដែល​លោក​បូជាចារ្យ និង​អ្នក​បម្រើ​អាសនៈ​ត្រូវ​មាន​ចំណេះ​​ផ្នែក​ពិធីបុណ្យ​នេះ។​ លោក​ដាមីញ៉ាំង​បន្ថែម​ថា កាយវិកា​របស់​អ្នក​បម្រើ​អាសនៈ​គឺ​ជួយ​ដល់​គ្រីស្ត​បរិស័ទ​ និង​មិនមែនជាគ្រីស្ត​បរិស័ទ​ឲ្យ​​​ចាប់​អារម្មណ៍​លើ​ពិធី​បុណ្យ ចង់​​អធិដ្ឋាន​​សូត្រ​ធម៌ និង​ចង់​នៅជាមួយ​ព្រះជាម្ចាស់។​ ​ «ខ្ញុំ​​និយាយ​ថា​អ្នក​បម្រើ​អាសនៈ​ជាមនុស្សVIP (ពិសេស) ដោយ​សារ​អាសនៈ​មិន​មាន​នរណា​អាច​មាន​សិទ្ធិ​ចូល​បាន​ ប៉ុន្តែ​អ្នក​បម្រើ​អាសនៈ និង​អ្នក​ថ្លែង​ព្រះ​បន្ទូល​មាន​សិទ្ធិ​ចូល​ទី​អាសនៈបាន»។ លោក​បូជាចារ្យ​បញ្ជាក់​បន្ថែមថា «ប្រហែល​មាន​អ្នក​បម្រើ​អាសនៈ​ខ្លះ​ដូច​ខ្ញុំ​ដែរ ដែល​បាន​ចាប់​អារម្មណ៍​ពី​ជីវិត​បូជាចារ្យ​នៅពេល​ខ្ញុំ​ជាអ្នក​បម្រើ​អាសនៈ»​។ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ​ជា​ប្រធាន​គណៈ​កម្មការ​ពិធីបុណ្យ បាន​ណែនាំ​សិក្ខាកាម ឱ្យ​មាន​ចិត្ត​​គោរព​​តុសក្ការ:របស់ព្រះជាម្ចាស់​ដែល​លោក​ប្រាប់​ថា មិនមែនជាតុធម្មតាទេ​ ព្រោះ​តុនោះ​មានឥដ្ឋធាតុសន្តបុគ្គល។​ សិក្ខាសាលា​នេះ​​រៀប​ចំ​ឡើង​នៅព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ​បឹងទំពុន ក្នុង​សង្កាត់​បឹង​ទំពុន១ ខណ្ឌមានជ័យ នា​ថ្ងៃ​ទី២៧-២៨ សីហា។ ថាច​ មិថុនា សិក្ខាកាម​​​នៅព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន និយាយ​ថា សិក្ខាសាលា​រយៈ​ពេល​២ថ្ងៃ​នេះ គាត់​បានរៀន​ច្រើន​អំពី​​របៀប​ដើរ​ ឈរ អង្គុយ​នៅ ក្នុងពិធីបុណ្យ និង​ពិធីនៃ​បុណ្យ​ផ្សេងៗ ដូច​ជាការ​រៀប​ចំ​ដង្វាយ​ ការ​ប្រើ​ប្រាស់​ពណ៌​នៅ​តាម​រដូវ​នីមួយៗ​ …

អ្នក​បម្រើអាសនៈ​​ភូមិភាគ​ភ្នំពេញ​រៀន​អំពី​របៀប​បម្រើពិធីបុណ្យ​អភិបូជា Read More »

កុមារ​អូទីសឹមច្រើន​នាក់​បន្ថែម​ទៀត​ មាន​ឱកាស​ទទួល​ការ​អប់រំ​

អាគារ​ថ្មី​មួយ​បាន​ជួសជុល​និង​រៀបចំប្រោស​ទឹក​ព្រះពរ ​ដើម្បីទទួល​កុមារ​​​អូទីសឹម​បន្ថែម​ទៀត សម្រាប់​កម្មវិធី​របស់​សាលា​អប់រំពិសេស​សម្រាប់​ការ​លូតលាស់ កាលពី​ថ្ងៃអាទិត្យ​ទី​២៨ ខែ​សីហា​កន្លងទៅ​នេះ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ។ កម្មវិធីនេះ មាន​ការ​ចូលរួមជា​អធីបតីភាព​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ​ ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ចូលរួមពី​លោកបូជាចារ្យ បងស្រី និង​លោកគ្រូអ្នកគ្រូ​ប្រមាណ​ជិត​៥០នាក់។ លោកអភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍ថា កុមារ​​ដែល​យើង​ទទួល​គឺ​ពិសេស​ ដោយសារ​គេ​មាន​ចិត្ត​ មាន​សេចក្តីស្រឡាញ់​ មាន​ឱកាស​ដូច​គ្នា​ ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​។ កុមារ​អូទីសឹម រស់នៅ​ក្នុងពិភព​របស់​គេ​ ដែល​យើង​ពិបាក​ចូល​ដែរ។ «យើង​ជួយ​គេ ឲ្យ​គេ​ចេញពី​អ្វី​ដែល​ជា​ឃុំ​ឃាំង​មួយ​ម្យ៉ាង​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ ដើម្បី​បន្តិច​ម្តងៗ​ចូល​ទៅ​ក្នុងសង្គម​។» លោកអភិបាល​អូលីវីយ៉េ​បញ្ជាក់។ មាន​ប្រសាសន៍ទៅកាន់​លោកគ្រូអ្នកគ្រូ​ លោកអភិបាល​បន្ថែម​ថា ទោះ​បីកិច្ច​ការងារ​នេះ​​មិនទទួល​​បាន​ជោគ​ជ័យធំដុំ ទោះ​កុមារ​​មិន​អាច​ទៅ​សាលា​រដ្ឋ​​បាន​ ទោះ​អត់មាន​អី្វអស្ចារ្យ ប៉ុន្តែ​លោក​ជឿថា​ នៅ​ពេល​ដែល​កុមារ​ ទទួល​ភាព​កក់ក្តៅ យល់​ថា​មាន​អ្នក​មើល​ថែរក្សា​ពួកគេដែល​នាំ​ឲ្យ​គេ​មាន​ពន្លឺ​ថ្មី​នៅ​ក្នុង​ខ្លួន នេះគឺជា​ជោគ​ជ័យ នៅ​ក្នុង​​​សេចក្តីសុខ​របស់កុមារ​ៗ​ទទួល​បាន​។ ​«សាលា​មួយនេះ ជា​អំណោយ​មួយ​សម្រាប់​កុមារ​អូទីសឹមនេះ។» លោកអភិបាល​បន្ថែម​ថា ទោះ​នៅ​កម្ពុជា ឬ​ប្រទេស​បារាំង​ កុមារ​អូទីសឹម​ក៏​មាន​ស្ថាន​ភាព​ដូច​គ្នាដែរ គឺ​ខ្វះ​កន្លែង​ទទួល​ពួកគេ​។ លោក​អភិបាល​បន្ថែម​ថា «ខ្ញុំ​ជឿ​ថា​កូន​ក្មេង​ម្នាក់និង​ម្នាក់ទៀត​ ខុស​ៗគ្នា​។ យើង​ត្រូវការ​ធ្វើ​ការងារ​បត់បែន​ច្រើន​តាម​កូន​ក្មេង​នីមួយៗ។ យើង​ជួយ​ដល់​ក្មេង​ម្នាក់ឲ្យ​រីកចម្រើន​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន​ ណែនាំ​ឲ្យ​ឪពុកម្តាយ​មាន​សេចក្តីសុខ​ថែម​ទៀត។» សាលា​អប់រំ​ពិសេស​សម្រាប់​ការ​លូតលាស់​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧ ដោយ​ស្ត្រី​កាតូលិក​ម្នាក់​ឈ្មោះ​ភោគ​ …

កុមារ​អូទីសឹមច្រើន​នាក់​បន្ថែម​ទៀត​ មាន​ឱកាស​ទទួល​ការ​អប់រំ​ Read More »

Subscribe to our newsletter

Don't miss new updates on your email