ឆ្នាំ ២០២១

អភិបូជា​សប្តាហ៍​ទី​បី​នៃ​រដូវ​បុណ្យ​ចម្លង ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១

គោរព​វិន័យ​ដើម្បី​ផល​ប្រយោជន៍​រួម បងប្អូន​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​ជម្រាប​សួរ​និង​សូម​ស្វាគមន៍​បងប្អូន​ទាំង​អស់ ដែល​បាន​ស្ដាប់​នៅ​ពេល​នេះ ឬ​ក៏​ស្ដាប់​នៅ​ពេល​ក្រោយ នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល។ គម្ពីរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ជា​ពិសេស​អត្ថបទ​ទី​ពីរ​និង​គម្ពីរ​ដំណឹង​ល្អ ត្រូវ​តែ​បំភ្លឺ​យើង​នៅ​ក្នុង​របៀប​ពិសេស នៅ​ក្នុង​បរិយាកាស​ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ក៏​ដូចជា​នៅ​ទី​ក្រុង​តាខ្មៅ និង​ក៏​ដូចជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​ទាំង​មូល។ យើង​បាន​ឃើញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផ្លូវ​ត្រូវ​តែ​បិទ​ខ្លាំង​ទៅៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វិន័យ​និង​វិធាន​ការ​ត្រូវ​តែ​តឹង​ទៅ​ៗ ដើម្បី​ឱ្យ​ជំងឺ​កូវីដ-១៩​នេះ​លែង​លូត​លាស់ និង​លែង​ឆ្លង​រាល​ដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បាន។ ប៉ុន្តែ យើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​ព្រោះ​ពី​ប៉ុន្មាន​ខែ​កន្លង​មក​តាំង​ពី​ព្រឹត្តិការណ៍​ទី​២០ ខែ​កុម្ភៈ បាន​កើត​ឡើង នៅ​ពេល​នោះ​ទាំង​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​សុខាភិបាល បាន​បង្រៀន បាន​អប់រំ បាន​ណែនាំ ជាពិសេស “បី​កុំ​បី​ការពារ”។ យើង​បាន​ស្ដាប់ ក៏​ប៉ុន្តែ​តើ​យើង​បាន​អនុវត្ត​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? ពេល​យើង​ឃើញ​នៅ​ពេល​ហ្នឹង អ្វី​ដែល​កំពុង​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ពិសេស ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាំង​ទៅៗ។ សព្វ​ថ្ងៃ​មាន​៥២​រោង​ចក្រ ដែល​បាន​ជាប់​ជា​មួយ​នឹង​មេរោគ​កូវីដ-១៩ សព្វ​ថ្ងៃ​មាន​ផ្សារ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​បិទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដំបូង​គឺ​យើង​បាន​ឃើញ​គេ​បិទ​ផ្សារ​អូរឬស្សី ក្រោយ​មក​មាន​ផ្សារ​ចាស់ និង​យប់​មិញ​ផ្សារ​ដើម​គរ។ ដោយ​ដឹង​ថា ផ្សារ​ដើម​គរ​ជា​ផ្សារ​នៃ​ប្រភព​បន្លែ​ដើម្បី​ចែក​ចាយ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំង​មូល។ ដូច្នេះ ពេល​យើង​ឃើញ​នេះ​យើង​ត្រូវ​ការ​សួរ​ខ្លួន​ឯង​រៀងៗ​ខ្លួន តើ​យើង​ចេះ​តែ​និយាយ​លាង​ដៃ ពាក់​ម៉ាស់ អង្គុយ​ឆ្ងាយ​ពី​គ្នា ឬ​យើង​បាន​អនុវត្ត​វា​យ៉ាង​ជាក់​ស្ដែង​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​មក​នេះ? រហូត​ដល់​សព្វ​ថ្ងៃ រដ្ឋាភិបាល​ត្រូវ​ការ​ប្រើ​អំណាច​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​ប្រជាជន​យល់ ដើម្បី​ឱ្យ​ប្រជាជន​យក​ចិត្ត​ទុក​ដាក់។ រហូត​ដល់​សព្វ​ថ្ងៃ មាន​មនុស្ស​មួយ​ចំនួន​បាន​គេច​ខ្លួន​ពី​ភ្នំពេញ​ដើម្បី​ចូល​ខេត្ត ដោយ​ឥត​បាន​និយាយ​ធ្វើ​ដោយ​ស្ងាត់ៗ មាន​មនុស្ស​ខ្លះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ …

អភិបូជា​សប្តាហ៍​ទី​បី​នៃ​រដូវ​បុណ្យ​ចម្លង ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១ Read More »

បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

ឆ្នាំ​ថ្មី​យើង​បាន​ឃើញ​ជីវិត​ថ្មី​កំពុង​ផុស​ឡើង សួស្ដី​ឆ្នាំ​ថ្មី បងប្អូន​ជាទី​ស្រឡាញ់ ថ្ងៃ​នេះ ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ចូរ​មាន​សុភមង្គល” ព្រះយេស៊ូ​មាន​ព្រះបន្ទូល​នេះ​ប្រាំង​បី​ដង។ តាម​ពិត នៅ​ម៉ោង​បួន​ទៀប​ភ្លឺ​ពេល​យើង​បាន​ចូល​ឆ្នាំ​ថ្មី គឺ​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២១​នេះ យើង​បាន​ឃើញ​នៅ​ក្នុង​វាល​ស្រែ​របស់​យើង​មាន​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​មក​ខ្លះៗ។ នៅ​ពេល​នោះ ខ្ញុំ​បាន​ស្ដាប់​បក្សាបក្សី​ដែល​កំពុង​ច្រៀង​យ៉ាង​សប្បាយ ខ្ញុំ​បាន​ឃើញ​កង្កែប​ដែល​កំពុង​លោត​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ ដែល​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ខ្ញុំ​បាន​ឃើញ នៅ​មុខ​សាលា​សន្ត​ហ្រ្វង់ស្វ័រ​មាន​ផ្កា​ពណ៌​លឿង ផ្កា​ពណ៌​ផ្កាឈូក ដែល​កំពុង​រីក​ដូចជា​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ខ្ញុំ​បាន​ឃើញ វាល​ស្រែ​របស់​យើង​ដែល​បាន​ស្វាគមន៍​ទឹក​ភ្លៀង​នេះ ពោរពេញ​ដោយ​សេចក្តី​សុខ ដោយសារ​វាល​ស្រែ​របស់​យើង​នៅ​ក្នុង​រដូវ​កូវីដ-១៩ ទៅ​ជា​ចំការ​បន្លែ​វិញ។ ពិត​មែន ឆ្នាំ​ថ្មី​យើង​បាន​ឃើញ​ជីវិត​ថ្មី​កំពុង​ផុស​ឡើង ប្រសិន​បើ​យើង​មើល​មួយ​ភ្លែត​យើង​មាន​អារម្មណ៍​ថា អ្វីៗ​ទាំង​អស់​ដូច​ជា​ស្ងៀម​ស្ងាត់ ធម្មជាតិ សត្វ​ទាំង​ឡាយ​ដូចជា​ពោរពេញ​ដោយ​អំណរ​សប្បាយ។ ផ្ទៃ​មេឃ​ណែនាំ​ឱ្យ​យើង​បាន​ទទួល​ទឹក​ភ្លៀង​ល្មមៗ ដើម្បី​កុំ​ឱ្យ​យើង​ក្រៅ​ពេក ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​កូវីដ-១៩​កំពុង​នៅ ប្រសិន​បើ​យើង​មើល​ហ្វេសប៊ុក ប្រសិន​បើ​យើង​ស្ដាប់​វិទ្យុ ប្រសិន​បើ​យើង​មើល​ទូរទស្សន៍​មួយ​ភ្លែត យើង​បាន​ឃើញ​អប្សរា​ដែល​ពាក់​ម៉ាស់ យើង​ឃើញ​ទេវតា​ដែល​ចុះ​ពី​ឋាន​លើ​មក ត្រូវ​តែ​វាស់​កំដៅ​សិន​មុន​អនុញ្ញាត​ឱ្យ​ចូល​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ម៉ោង​បួន​ទៀប​ភ្លឺ យើង​មិន​បាន​ឮ​សូរ​សំឡេង​ដែល​គេ​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ​ឡើយគឺ​មាន​សភាព​ស្ងៀម​ស្ងាត់ ខារ៉ាអូខេ​តាម​ផ្ទះ​ក៏​មាន​សភាព​ស្ងៀម​ស្ងាត់ ផ្ទះ​នីមួយៗ​ក៏​នៅ​ស្ងៀម​ស្ងាត់​ដែរ។ កន្លែង​ដែល​យើង​ធ្លាប់​ជួប​ជុំ​គ្នា ដើម្បី​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក៏​ទទេ​អត់​មាន​មនុស្ស​ដែរ។ ផ្សារ​នីមួយៗ ភោជនីយដ្ឋាន ហាង​កាហ្វេ ដែល​ធ្លាប់​តែ​អ៊ូអរ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ក៏​បាន​បិទ​ទ្វារ​អស់​ហើយ។ តាម​ពិត នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​ខ្ញុំ​បាន​រស់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​អត់​បាន​ឃើញ​បង​ប្អូន​សប្បាយ …

បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ Read More »

រីករាយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធ​សករាជ ២៥៦៥ គ្រីស្ត​សករាជ២០២១ សិរី​សួស្តី​ឆ្នាំ​ថ្មី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ចូរ​មាន​ដល់​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ

សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​យើង​ទាំង​អស់ ជា​ពិសេស​ភូមិភាគ​ភ្នំពេញ លោក​ឪពុក បង​ប្រុស​បង​ស្រី បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​សិរី​សួស្តី​ឆ្នាំ​ថ្មី ប៉ុន្តែ​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ​ដោយសារ​កូវីដ-១៩ បាន​លូត​លាស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ជា​ពិសេស​សម្រាប់​យើង​ដែល​ជា​ភូមិ​ភាគ​ភ្នំពេញ នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ខេត្ត​កណ្តាល និង​នៅ​ខេត្ត​ព្រះសីហនុ យើង​បាន​ឃើញ​កូវីដ-១៩ ណែនាំ​ឱ្យ​បងប្អូន​របស់​យើង​រង​ទុក្ខ​លំបាក។ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ ខ្ញុំ​សូម​ចូល​រួម​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​បាន​បាត់​បង់​មិត្ត​ភ័ក្តិ ឬ​បងប្អូន​បង្កើត ឬ​បង​ប្អូន​ណា​ម្នាក់​ដោយសារ​កូវីដ-១៩ យើង​ចូល​រួម​នៅ​ក្នុង​មរណៈ​ទុក្ខ យើង​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​គ្រូ​ពេទ្យ បុគ្គលិក​សុខាភិបាល​ទាំង​អស់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ទាំង​អ្នក​ជំងឺ ទាំង​ការ​ចាក់​វ៉ាក់សាំង​បន្ទាន់​នឹង​បន្ទាន់។ ថ្ងៃ​នេះ ខ្ញុំ​សូម​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់ ដែល​ភ្ជាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មិន​អាច​ចេញ​ចូល ដល់​គ្រួសារ​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ទាំង​មូល ដែល​ឥត​មាន​ឱកាស​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​ដូច​រាល់​ឆ្នាំ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​ផ្ញើ​អ្វីៗ​ទាំង​អស់​ដែល​កំពុង​ណែនាំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ពិបាក ទៅ​លើ​ព្រះជាម្ចាស់ សុំ​ឱ្យ​ព្រះជាម្ចាស់​កែ​ប្រែ​ទុក្ខ​ព្រួយ​របស់​យើង​ទៅ​ជា​សេចក្តី​សង្ឃឹម​សារជាថ្មី។ បងប្អូន​ជា​ទី​ស្រឡាញ់ តាមរយៈ​ព្រះនាង​ម៉ារី ខ្ញុំ​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​ទាំង​អស់ ដើម្បី​ឱ្យ​យើង​រួម​គ្នា​អាច​សហការ​គ្នា​ដើម្បី​ឈ្នះ​កូវីដ-១៩ រួម​ជា​មួយ​រដ្ឋាភិបាល រួម​ជា​មួយ​ក្រសួង​សុខាភិបាល ឱ្យ​យើង​ថែរក្សា​ទាំង​៣​កុំ​ទាំង​៣​ការពារ ដើម្បី​ឈ្នះ​កូវីដ-១៩។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អ្នក​ណា​កសាង​សុខ​សន្តិ​ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ”។ ពិត​មែន សម្រាប់​ឆ្នាំ​ថ្មី​នេះ​យើង​ត្រូវ​តែ​ការពារ​ថែរក្សា​សេចក្តី​សង្ឃឹម ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​បាន​ទទួល​នៅ​ក្នុង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​បាន​ឈ្នះ​សេចក្តី​ស្លាប់ ព្រះយេស៊ូ​បាន​ឈ្នះ​ជំងឺ​នានា ព្រះយេស៊ូ​បាន​ឈ្នះ​អំពើ​បាប។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ …

រីករាយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធ​សករាជ ២៥៦៥ គ្រីស្ត​សករាជ២០២១ សិរី​សួស្តី​ឆ្នាំ​ថ្មី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ចូរ​មាន​ដល់​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ Read More »

អភិបូជាថ្ងៃអាទិត្យបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១

ឈើ​ឆ្កាង​ជម្រះ​ចិត្ត​គំនិត បងប្អូន​ជាទី​គោរព​ស្រឡាញ់! ថ្ងៃ​នេះ យើង​សរុប​សេចក្តី​ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា យល់​ពី​អត្ថន័យ​ខ្លះៗ​អំពី​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ប៉ុន្តែ ដឹង​ថា​យើង​មិន​អាច​យល់​ទេ ដោយសារ​ដូច​យើង​បាន​ស្ដាប់​លោក​យ៉ូហាន​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​ដែរ លោក​យ៉ូហាន​បាន​និយាយ​ថា “ពេល​នោះ​សាវ័ក​ទៅ​ដល់​មុន​ហើយ​បាន​ចូល​ទៅ​ខាង​ក្នុង​ដែរ ហើយ​គាត់​បាន​ឃើញ​ហើយ​គាត់​ជឿ ប៉ុន្តែ​ពេល​នោះ​សាវ័ក​ផ្សេងៗ​ក៏​មិន​ទាន់​យល់​អត្ថន័យ​គម្ពីរ​ដែល​បាន​ចែង​ទុក​ថា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ”។ ខ្ញុំ​ជឿ​ថា សម្រាប់​យើង​ទាំង​អស់​យើង​អត់​ទាន់​ច្បាស់​ដល់​កំពូល​ដែរ ទោះ​បី​ព្រះយេស៊ូ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​២០០០​ឆ្នាំ​មុន​មក​ម្ល៉េះ យើង​មិន​ទាន់​យល់​អ្វីៗ​ទាំង​អស់។ ប៉ុន្តែ យើង​អាច​យល់​ដូច​លោក​យ៉ូហាន​ដែល​ជា​សាវ័ក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះយេស៊ូ គឺ​នៅ​ក្នុង​ជំនឿ​របស់​យើង​។ ដូច្នេះ ខ្ញុំ​អត់​មាន​សមត្ថភាព​ដើម្បី​ពន្យល់​បង​ប្អូន ប៉ុន្តែ​នៅ​ក្នុង​ជំនឿ​របស់​យើង​ដែល​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ យើង​ជឿ​ថា​ពិត​មែន​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ថ្ងៃ​ដែល​យើង​គោរព​បុណ្យ​ហែ​ស្លឹក មុន​ព្រះយេស៊ូ​យាង​ចូល​ទី​ក្រុង​យេរ៉ូសាឡឹម ព្រះយេស៊ូ​បាន​ទៅ​ដល់​ផ្ទះ​មួយ​នៅ​ក្នុង​ភូមិ​បេថានី។ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​កំពុង​លាង​ជើង​ព្រះយេស៊ូ ដោយ​ប្រើ​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត ធ្វើ​ឱ្យ​សាវ័ក​និង​ប្រជាជន​គេ​ស្ដាយ​លុយ​ដោយសារ​គេ​គិត​ថា​ប្រេង​នេះ​ថ្លៃ​ណាស់ ប្រើ​លាង​ជើង​ដើម្បី​អ្វី? ម្សិល​មិញ​យើង​បាន​ស្ដាប់​ស្ត្រីៗ​ធ្វើ​ដំណើរ ដើម្បី​ទៅ​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ។ ពេល​គេ​ដាក់​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ថ្ងៃ​សុក្រ ម៉ោង​បី​រសៀល​ក្រោយ​ពេល​សោយ​ទិវង្គត គេ​អត់​បាន​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ មូល​ហេតុ​ដោយសារ​ជា​ថ្ងៃ​សប្ប័ទ។ តាម​ប្រពៃណី​យូដា គេ​អត់​មាន​សិទ្ធិ​រៀបចំ​សព ដូច្នេះ​គេ​បាន​ទុក​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ។ គេ​ចាំ​ដល់​ថ្ងៃ​អាទិត្យ​ព្រឹក ដើម្បី​រៀប​ចំ​ព្រះសព​របស់​ព្រះយេស៊ូ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ដើម្បី​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ​គេ​បាន​រៀបចំ​ប្រេង​ក្រអូប​ម្ដង​ទៀត។ ដូច្នេះ យើង​ឃើញ​មាន​ទឹក​ក្រអូប​ពីរ​ដង ប៉ុន្តែ​ពេល​គេ​ទៅ​ដល់​ផ្នូរ គេ​មិន​បាន​ឃើញ​អ្វី​សោះ ព្រះសព​របស់​ព្រះយេស៊ូ​ដូច​ជា​បាត់​អស់​ហើយ។ ដូច​យើង​ស្ដាប់​ថ្ងៃ​នេះ ក្រុម​ស្ត្រីៗ​ផ្ដល់​សក្ខីភាព​ថា “យើង​បាន​ទៅ​ដល់​ផ្នូរ​ហើយ ប៉ុន្តែ​ឥត​ឃើញ​ព្រះសព​របស់​ព្រះអង្គ យើង​អត់​ដឹង​គេ​បាន​ដាក់​ព្រះសព​របស់​ព្រះអង្គ​នៅ​ឯ​ណា​ទេ”។ យប់​មិញ …

អភិបូជាថ្ងៃអាទិត្យបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ Read More »

ថ្ងៃ​សុក្រ​ពិសិដ្ឋ ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) បុណ្យព្រះយេស៊ូសោយទិវង្គត

“តើកន្សែងកខ្វក់ដ៏តូចនេះ នឹងទៅជាយ៉ាងណា?” ពួក​ទាហាន​និង​មេ​ដឹក​នាំ ព្រម​ទាំង​កង​រក្សា​ព្រះវិហារ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះយេស៊ូ​ហើយ​ចង​ព្រះអង្គ។ ពេល​នោះ លោក​ពីឡាត់​បង្គាប់​ឱ្យ​ទាហាន​យក​ព្រះយេស៊ូ​ទៅ​វាយ​នឹង​រំពាត់ ហើយ​គេ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។ ប្រជាជន​ស្រែក​ថា “សូម​ឆ្កាង​ទៅ! សូម​ឆ្កាង​ទៅ!” គេ​ក៏​ឆ្កាង​ព្រះអង្គ​នៅ​ទី​នោះ។ បងប្អូន​ជា​ទី​ស្រឡាញ់ តាម​ពិត​ព្រះយេស៊ូ​មិន​បាន​លះបង់​ខ្លួន ព្រះយេស៊ូ​អត់​បាន​ចោល​តួនាទី​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​កេតសេម៉ានី។ កាល​នៅ​ក្នុង​សួន​កេតសេម៉ានី ព្រះយេស៊ូ​បាន​សម្រេច​ចិត្ត​បំពេញ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ដែល​ជា​ព្រះបិតា​របស់​ព្រះអង្គ។ នៅ​ក្នុង​គម្ពីរ​របស់​សន្ត​យូហាន ស្ដី​អំពី​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ ដែល​យើង​ស្ដាប់​អម្បាញ់​មិញ យើង​បាន​ឃើញ​រឿង​ព្រះយេស៊ូ​រហូត​ដល់​ចុង​បញ្ចប់ បាន​កើត​ឡើង​យ៉ាង​សាហាវ​បំផុត។ គេ​ចាប់​ព្រះយេស៊ូ គេ​មើល​ងាយ​ព្រះយេស៊ូ គេ​ចំអក​ព្រះយេស៊ូ គេ​បង្ហាញ​ការ​ស្អប់​ចំពោះ​ព្រះយេស៊ូ គេ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូបកាយ​របស់​ព្រះយេស៊ូ​ផ្ទាល់។ ចុង​ក្រោយ​បំផុត នៅ​ពេល​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង ពួក​ទាហាន​យក​សម្លៀក​បំពាក់​របស់​ព្រះអង្គ​មក​ចែក​ជា​បួន​ចំណែក ដើម្បី​ចែក​គ្នា​ម្នាក់​មួយៗ។ រី​ឯ​អាវ​ក្រហម​ទុំ​ធំ ក៏ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​ដែរ។ យើង​នឹក​រលឹក​ម្ដង​ទៀត នៅ​ពេល​ព្រះយេស៊ូ​ទៅ​ដល់​ភូមិ​បេតថានី នៅ​ពេល​នោះ​គេ​ខ្លាច​ក្នុង​ការ​ចែក​រំលែក​ទឹក​ក្រអូប​យ៉ាង​ថ្លៃ។ ប៉ុន្តែ ថ្ងៃ​នេះ​គេ​មិន​ភ្លេច​ចែក​រំលែក​អាវ​កម្សត់​បំផុត​របស់​ព្រះយេស៊ូ​ដែល​ប្រឡាក់​ឈាម។ ខ្ញុំ​ជឿ​ថា​នៅ​ក្នុង​អាវ​ដែល​គេ​កំពុង​ចែក​រំលែក មាន​កន្សែង​ដោយ​តូច​ដែល​ព្រះយេស៊ូ​បាន​ប្រើ​ដើម្បី​ជូត​ជើង​របស់​ក្រុម​សាវ័ក នៅ​ក្នុង​កម្ម​វិធី​ជប់​លៀង​ចុង​ក្រោយ​ពី​យប់។ តាម​ពិត​កន្សែង​ដ៏​តូច​នេះ​ស្អុយ​និង​ប្រឡាក់ ដោយ​អំពើ​បាប​របស់​ពិភព​លោក​ក៏​ដូច​ជា​អំពើ​បាប​របស់​យើង​ដែរ។ បងប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ នៅ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នៃ​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​ជីវិត​របស់​យើង​ជា​ពេល​វេលា​ដើម្បី​សម្លឹង​មើល​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ កន្សែង​ដ៏​តូច​ដែល​ប្រឡាក់​និង​ស្អុយ ដោយសារ​អំពើ​បាប​នៃ​ពិភព​លោក ដោយសារ​អំពើ​បាប​របស់​យើង​ខ្ញុំ​នៅ​ពេល​នេះ ភ្ជាប់​នៅ​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ។ ឈើ​ឆ្កាង​នេះ​ធ្ងន់​ណាស់ ព្រះយេស៊ូ​បាន​ដួល​បី​ដង ដោយសារ​ឈើ​ឆ្កាង​នេះ​គឺ​ជា​សញ្ញា​សម្គាល់​នៃ​អំពើ​ឃោរឃៅ …

ថ្ងៃ​សុក្រ​ពិសិដ្ឋ ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) បុណ្យព្រះយេស៊ូសោយទិវង្គត Read More »

Subscribe to our newsletter

Don't miss new updates on your email