ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍
សំឡេងចម្រៀងលើកតម្កើងព្រះជាម្ចាស់បានលាន់ឮឡើង ដោយមានមនុស្សជាច្រើនដើរប្រទក្សិណបីជុំនៅជុំវិញព្រះវិហារថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ និងទទឹង៩ម៉ែត្រ។ «វិហារនេះមិនមែនជាកន្លែងធម្មតា តែជាព្រះដំណាក់ព្រះជាម្ចាស់។» នេះជាប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ក្នុងពិធីសម្ពោធព្រះវិហារសន្តយ៉ូសែប និងជើងជួងព្រះនាងម៉ារី នៅព្រះសហគមន៍សំប៉ាន ក្នុងខេត្តកណ្តាល។ លោកអភិបាលមានប្រសាសន៍នៅក្នុងធម្មទេសនាថា ថ្ងៃនេះ ជាពេលវេលាមួយពិសេសសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល ជាសេចក្ដីស្រឡាញ់សម្រាប់ព្រះសហគមន៍ សម្រាប់ព្រះជាម្ចាស់។ លោកអភិបាលបន្ថែមថា ពិធីឆ្លងព្រះវិហារថ្មី យើងបានដើរ៣ជុំដើម្បីយល់ថា «ជាកន្លែងមួយពិសេស ជាកន្លែងសក្ការ: ចេញពីជីវិតលោកីយ៍ចូលមកកន្លែងសក្ការ: ជាកន្លែងដែលមានវត្តមានព្រះជាម្ចាស់»។ តាមការឲ្យដឹងពីលោក ដេវ ទៀង ព្រះវិហារនេះសាងសង់នៅថ្ងៃ២២ កក្កដា ២០២០ និងបញ្ចប់នៅថ្ងៃ២២ កក្កដា ២០២១។ ព្រះវិហារថ្មីនេះកសាងឡើងដោយមានការចូលរួមសហការពីសំណាក់គ្រីស្តបរិស័ទដោយរៃអង្គាសថវិកាគ្នាទាំងក្នុងនិងក្រៅប្រទេស។ លោកដេវ ទៀងឲ្យដឹងថា «ខ្ញុំសប្បាយដោយមានព្រះវិហារថ្មី និងពេលធ្វើព្រះវិហារនេះគឺយើងវេទនា ព្រោះយើងធ្វើក្នុងពេលមានជំងឺកូវីដ១៩ តែយើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ពឹងផ្អែក និងទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង។» ព្រះវិហារថ្មីនេះ មានឈ្មោះជាផ្លូវការថា ព្រះវិហារសន្តយ៉ូសែប រីឯជើងជួងដែលមានកម្ពស់១៨ម៉ែត្រ ត្រូវបានដាក់ឈ្មោះថា ជើងជួងព្រះនាងម៉ារី ស្ថិតនៅក្នុង ស្រុកកោះធំ ខេត្តកណ្តាល ចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលត្រូវដាក់សម្ពោធជាផ្លូវការនាថ្ងៃទី២០ […]
ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍ Read More »










