បេក្ខជន ១៦ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារ សន្តសិលា និងសន្តប៉ូល
ក្រោយពីបានទទួលអគ្គសញ្ញាជ្រមុជទឹក ទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូក្នុងពេលបុណ្យចម្លងកន្លងទៅ បេក្ខជនចំនួន ១៥ រូប អគ្គសញ្ញាលាបថ្ងាសបន្តទៀត នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេ និងមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩។ នៅក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានដាស់តឿនបេក្ខជនទទួលអគ្គសញ្ញាលាបថ្ងាសឲ្យ ថែរក្សាមិត្តភាពជាមួយព្រះយេស៊ូ។ ថែរក្សាអំណរសប្បាយ និងយកចិត្តទុកដាក់ធ្វើជាសាក្សី នៃសេចក្តីស្រឡាញ់ និងអំណរសប្បាយ។ លោកបញ្ជាក់យ៉ាងនេះថា « សម្រាប់បងប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាស់ ត្រូវបន្តថែរក្សាមិត្តភាពជាមួយព្រះយេស៊ូជានិច្ច។ ថែរក្សាអំណរសប្បាយ និងសេចក្តីស្រលាញ់។ យកចិត្តទុកដាក់ ធ្វើជាសាក្សីអំពីអំណរសប្បាយ និងសេចក្តីស្រលាញ់ដល់បងប្អូនឯទៀតៗ។ ក្នុងពេលនោះលោកអភិបាលក៏បានរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ ឲ្យអនុវត្តតាម ដោយឆ្លាក់ជាប់នៅក្នុងដួងចិត្តនូវ ធម្មវិន័យរបស់ព្រះយេស៊ូ “ត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ” ។ អគ្គសញ្ញាលាបថ្ងាសជាអគ្គសញ្ញាបញ្ជាក់បន្ថែមថា បងប្អូនដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណពេលទទួលអគ្គសញ្ញាជ្រមុជទឹក ពេលនេះពេញវ័យក្នុងជំនឿ ក្នុងពេលនេះ គឺគេទទួលព្រះវិញ្ញាណបន្ថែម ដើម្បីផ្តល់កម្លាំងក្នុងការចេញទៅប្រកាសដំណឹងល្អ និងរស់នៅជាសាវ័កព្រះយេស៊ូពេញលក្ខណៈ។ លោកអភិបាលអូលីវីយេ បានប្រាប់អ្នកយកព័ត៌មានក្នុងបទសម្ពាសន៍ថា «ថ្ងៃនេះយើងពោរពេញដោយអំណរសប្បាយ ដោយសារក្នុងព្រះសហគមន៍ភ្នំពេញថ្មីនេះ មានបេក្ខជន ១៦ នាក់បានទទួលអគ្គសញ្ញាលាបថ្ងាស មានន័យថាបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ …
បេក្ខជន ១៦ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារ សន្តសិលា និងសន្តប៉ូល Read More »