យុវជនអន្តរភូមិភាគ បោះជំរំរិះគិតអំពី «ការត្រាស់ហៅ» នៅក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ៖ យុវជនប្រមាណ ២៣០នាក់ មកពីព្រះសហគមន៍នានាក្នុងប្រទេសកម្ពុជា ទាំងបីភូមិភាគ បានប្រមូលផ្តុំគ្នាចូលរួមយ៉ាងសកម្មក្នុងកម្មវិធីបោះជំរំប្រចាំឆ្នាំស្តីពី «ការត្រាស់ហៅ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ តុលា កន្លងទៅ នៅព្រះសហគមន៍សន្តមីកាអែល ក្រុងព្រះសីហនុ រៀបចំដោយគណៈកម្មការអន្តរភូមិភាគសម្រាប់ការត្រាស់ហៅ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាល សិលា សួនហង្សលី ជាអភិបាលព្រះសហគមន៍កាតូលិកឧបត្ថម្ភកៈភូមិភាគភ្នំពេញនិងជាអភិបាលស្តីទីរបស់ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយវត្តមានរបស់បូជាចារ្យ បងប្រុស និងបងស្រីជាច្រើនរូបផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាល សិលា សួនហង្សលី បានគូសបញ្ជាក់ថា កម្មវិធីបោះជំរំអន្តរភូមិភាគនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដោយលោកបានលើកឡើងនូវចំណុចសំខាន់ៗចំនួនបី៖ ទី១ គឺការណែនាំឲ្យយុវជនយល់ច្បាស់ថា ព្រះជាម្ចាស់នៅតែបន្តត្រាស់ហៅមនុស្សគ្រប់រូប ដើម្បីបន្តបេសកកម្មក្នុងការនាំយកដំណឹងល្អ និងចែករំលែកសេចក្តីស្រឡាញ់ ក៏ដូចជាការសង្គ្រោះដល់មនុស្សជុំវិញខ្លួន។ ទី២ គឺការបង្កើតឱកាសឱ្យយុវជនមកពីគ្រប់ទិសទីបានជួបជុំគ្នា បង្កើតទំនាក់ទំនង មិត្តភាព ស្គាល់គ្នា និងចែករំលែកបទពិសោធន៍ជីវិតរៀងៗខ្លួន។ និងទី៣ គឺការលើកកម្ពស់ការយល់ដឹងស៊ីជម្រៅអំពីជំនឿ សីលធម៌នៃការរស់នៅជាគ្រីស្តបរិស័ទ និងសេរីភាពក្នុងការពិចារណាជ្រើសរើសផ្លូវជីវិតរបស់ខ្លួនដោយមនសិការ។ ក្នុងកម្មវិធីបោះជំរំនេះ ក៏មាននូវប្រធានបទរិះគិតមួយចំនួន ដើម្បីឲ្យយុវជនអាចយកទៅអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយផ្អែកលើជំនឿនិងសីលធម៌តាមបែបព្រះសហគមន៍កាតូលិក ដែលក្នុងនោះមាន សីលធម៌ក្នុងការរស់នៅ បកស្រាយដោយលោកអភិបាលសិលា សួនហង្សលី តើបញ្ញាសិប្បនិម្មិតអាចជួយខ្ញុំឲ្យស្តាប់លឺកាត្រាស់ហៅបានទេ? […]
យុវជនអន្តរភូមិភាគ បោះជំរំរិះគិតអំពី «ការត្រាស់ហៅ» នៅក្រុងព្រះសីហនុ Read More »

