ប្រធានមេក្រុមកាយឬទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម
ការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីបោះជំរំប្រធានមេក្រុមកាយឫទ្ធិភូមិភាគភ្នំពេញ ចំនួន៧០នាក់ ដែលមកពីព្រះសហគមន៍នានា ក្នុងមណ្ឌលសកម្មភាពទាំងប្រាំបួន ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅឧទ្យានជាតិព្រះសុរាម្រិតគិរីរម្យ ខេត្តកំពង់ស្ពឺ។ លោក ស៊ាន់ សារឿន នាយកការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានប្រាប់ពីគោលបំណងនៃកម្មវិធីបោះជំរំនេះថា យើងមានបីចំណុចសំខាន់ៗ គឺទីមួយពង្រឹងសមត្ថភាពដល់ប្រធានមេក្រុមកាយឫទ្ធិនីមួយៗ តាមរយៈការផ្តល់នូវគំនិតឆ្នៃប្រឌិតថ្មីៗ ការណែនាំក្រុម ល្បែងកំសាន្ត និងការចែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ ទីពីរ ដើម្បីធ្វើពាក្យសច្ចាជាផ្លូវការចំពោះមុខលោកអភិបាល ដើម្បីបម្រើកូនៗកាយឫទ្ធិ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ទីបី ឲ្យមានពេលវេលាដើម្បីរិះគិតរួមគ្នាសម្រាប់រៀបចំកម្មវិធីទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៩។ លោកសារឿន បន្តដោយរំពឹងថា កម្មវិធីនេះអាចធ្វើឲ្យប្រធាមេក្រុមកាយឬទ្ធិទាំងអស់មានសមត្ថភាពបន្ថែមទៀត ក្នុងការណែនាំមេកាយឫទ្ធិក៏ដូចជាកូនៗកាយឫទ្ធិនៅតាមព្រះសហគមន៍របស់ពួកគេ តាមរយៈបទពិសោធន៍និងរបៀបថ្មីៗ ប្រកបដោយប្រសិទ្ធិភាព ការយកចិត្តទុកដាក់ ការទួលខុសត្រូវ និងបម្រើដោយចិត្តស្មោះត្រង់និងសេចក្តីស្រឡាញ់ ដោយមានសហការជាមួយលោកបូជាចារ្យ បងប្រុសបងស្រី និងគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍។ លោកប្រធានការិយាល័យយុវជនរូបនេះ បានលើកសំណូមពរ ដល់លោកបូជាចារ្យ បងប្រុសបងស្រីតាមព្រះសហគមន៍នីមួយៗ សូមជួយយកចិត្តទុកដាក់គាំទ្រលើកទឹកចិត្ត តាមដាន ណែនាំដល់ក្រុមកាយឬទ្ធិ ដើម្បីឲ្យគេមានភាពកក់ក្តៅនិងមានកម្លាំងកាយកម្លាំងចិត្តក្នុងការបន្តសកម្មភាពរបស់ពួកគេ។ ថ្លែងទៅកាន់ក្រុមប្រធានមេក្រុមកាយឫទ្ធិ នៅក្នុងធម្មទេសនា លោកអភិបាល អូលីវីយេ លើកទឹកចិត្តពួកគេថា […]
ប្រធានមេក្រុមកាយឬទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម Read More »

