October 2026

ព្រះវិហាកាតូលិកចំណាស់លើភ្នំបូកគោទាក់ទាញចំណាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ

ព្រះវិហាកាតូលិកដែលមានអាយុកាលជិត១០០ឆ្នាំ ស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ បានកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ជាពិសេសក្នុងព្រឹត្តការណ៍ប្រណាំងកង់ Flying Bikers2 Cannondale កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។បើតាមការឲ្យដឹងពីលោកបូជាចារ្យ គង់ វៀល ជាអ្នកសម្របសម្រួលកម្មវិធីនេះ  និងជាអ្នករៃអង្គាស​ថវិការៀបចំជួសជុលព្រះវិហាបូកគោ​ដែលមានមួយអាយុជិត​មួយសតវត្សរ៍នេះ បានរៀបរាប់ថា ការរៀបចំ​កម្មវិធីនេះ គឺ​ដើម្បីឲ្យព្រះវិហារកាតូលិកចំណាស់នេះ ទៅជាកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ និងកាន់តែពិសេសសម្រាប់បងប្អូនដែលមានជំនឿលើព្រះយេស៊ូគ្រីស្តមកអធិដ្ឋានសុំសេចក្តីសុខ។ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Flying Bikers 2 Cannondale កាលពីថ្ងៃទី២៥ ខែតុលា ដែល​មានចំម្ងាយ​២៨គីឡូម៉ែត្រ ចាប់ផ្តើម​ពីជើងភ្នំបូកគោ រហូតដល់​កាស៊ីណូ​ចាស់លើភ្នំបូកគោ។ កម្មវិធីនេះ ជាឱកាសបន្ថែមមួយទៀត ដើម្បីចូលរួមផ្សព្វផ្សាយពីព្រះវិហារនេះ​ទៅកាន់កីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិ ដោយបានរៀបចំផ្ទាំងប៉ាណូដាក់តាំងបង្ហាញពីសកម្មភាព និងផែនការៀបចំជួសជុលកែរលម្អព្រះវិហាចំណាស់នេះផងដែរ។ នេះបើ​តាម​ការរៀបរាប់​របស់​លោក​ពុក​គង់វៀល។កីឡាករ-ការិនី​ទាំងអស់ដែល​មានចំនួន​ប្រមាណ​១០០នាក់ ​​បាន​មក​ដល់​ព្រះវិហាកាតូលិកចំណាស់អាយុជិតមួយទស្សវត្ស បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ទោះបីជាមានការហត់នឿយបន្តិច​។ លោកឈុន សាកលនិយាយថា «កីឡាកជិះកង់ រួមទាំងខ្ញុំផ្ទាល់បានកត់សម្គាល់ឃើញវត្តមាននៃព្រះវិហារកាតូលិកនៅលើកំពូលភ្នំបូកគោ ដែលមានសោភ័ណភាពស្អាត និងជាកេរដំណែលប្រវត្តិសាស្ត្រដ៏សំខាន់មួយ​ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន»។ លោកបានសំណូម​ពរ ដល់​ភ្ញៀវទេសចរទាំងអស់​ដែល​បាន​មក​ដល់​តំបន់​រមណីដ្ឋាននេះ សូមចូលរួមថែរក្សានិងការពារ កុំឱ្យមានការគូសវាសបំផ្លាញ […]

ព្រះវិហាកាតូលិកចំណាស់លើភ្នំបូកគោទាក់ទាញចំណាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ Read More »

ព្រះសហគមន៍កាតូលិកកម្ពុជា ផ្តល់ចំណេះដឹងអំពីការប្រើបញ្ញាសិប្បនិម្មិត និងក្រមសីលធម៌តាមជំនឿ

ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងក្រមសីលធម៌» រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ដោយប្រមូលផ្តុំសិក្ខាកាមប្រមាណ ៧០នាក់។ កម្មវិធីនេះមិនត្រឹមតែផ្តោត​លើ​ការ​បំពាក់បំប៉នជំនាញឌីជីថលទំនើបដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេច​នូវ​សារ​​អប់រំផ្នែកសីលធម៌យ៉ាងជ្រាលជ្រៅ ដើម្បីរំលឹកមនុស្សកុំឱ្យវង្វេងក្នុងពិភពនិម្មិត រហូត​បាត់​បង់​តម្លៃ និងទំនាក់ទំនងពិតប្រាកដរវាងមនុស្ស និងមនុស្ស។ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សិក្ខាសាលាដ៏​មានសារៈ​សំខាន់​មួយត្រូវបានប្រព្រឹត្តទៅក្រោមការគាំទ្រយ៉ាងកក់ក្តៅពីលោកអភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ព្រមទាំងមានការចូលរួមពីលោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ លោកបូជាចារ្យ បងប្រុស បងស្រី និង​គ្រីស្ត​បរិស័ទ ដែលជាសិក្ខាកាម សរុបប្រមាណ ៧០នាក់។ គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ​អនុវត្ត​ជាក់ស្តែង​លើឧបករណ៍បង្កើតមាតិកាដោយបញ្ញាសិប្បនិម្មិត (Generative AI) ដើម្បីគាំទ្រ​ដល់​ការងារ​ប្រចាំថ្ងៃ និងការផ្សព្វផ្សាយ។ ប៉ុន្តែអ្វីដែលជាចំណុចស្នូល គឺការធានាថាការប្រើប្រាស់​បច្ចេក​វិទ្យា​ទាំងអស់ត្រូវតែឈរលើគោលការណ៍ «ក្រមសីលធម៌កាតូលិក» យ៉ាងម៉ឺងម៉ាត់។ នៅក្នុងពិធីបើក លោកអភិបាល អូលីវីយ៉េ

ព្រះសហគមន៍កាតូលិកកម្ពុជា ផ្តល់ចំណេះដឹងអំពីការប្រើបញ្ញាសិប្បនិម្មិត និងក្រមសីលធម៌តាមជំនឿ Read More »

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត ចំរើន បានសម្តែងនូវព្រះទ័យសោមនស្ស និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាល អូលីវីយ៉េ ដែលបានចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សិល្បៈតន្ត្រីបុរាណ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាយ៉ាងសកម្ម។ ព្រះអង្គបានគូសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលជាឱកាសឱ្យកូនចៅសម្តែងនូវកតញ្ញូតាធម៌ចំពោះអ្នកមានគុណ និងធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ។ ព្រះអង្គបានមានថេរដីកាកោតសរសើរលោកអភិបាល អូលីវីយ៉េ ដែលលោកតែងតែប្រតិបត្តិខ្លួន និងរស់នៅក្នុងនាមជាប្រជានជនខ្មែរ ដោយបានថែរក្សាទំនៀមទម្លាប់ សម្លៀកបំពាក់ សិល្បៈតន្ត្រីបុរាណ ព្រមទាំងតែងតែរៀបចំកម្មវិធីចែកទេយ្យទានជូនដល់ចាស់ជរាដូចជារដូវភ្ជុំ និងចូលឆ្នាំថ្មីជាដើម។ បន្ថែមពីលើការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ លោកអភិបាលក៏បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍវត្តអង្គមន្ត្រីឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកអភិបាល អូលីវីយ៉េ

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ Read More »

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ បងប្រុស បងស្រី និងលោកអភិបាល។  នៅក្នុងសុន្ទរកថា លោកអភិបាលអូលីវីយ៉េ បានរំលឹកឡើងវិញអំពីការវិវត្តនៃសង្គមចាប់តាំងពីឆ្នាំ២០០០ មកទល់បច្ចុប្បន្ន ដោយសង្កេតឃើញថា បច្ចេកវិទ្យា ទំនោរសម្ភារនិយម និងការគិតតែពីរឿងលុយកាក់ បានបង្កើតឱ្យមានបញ្ហាស្មុគស្មាញជាច្រើន ដូចជា បំណុល គ្រឿងញៀន និងការប្រែប្រួលផ្លូវចិត្ត។ ដូច្នេះ ព្រះសហគមន៍ចាំបាច់ត្រូវអង្គុយរិះគិតរួមគ្នា ដើម្បីតម្រង់ទិសការងារឱ្យស្របទៅតាមស្ថានភាពជាក់ស្តែងនៃសតវត្សរ៍ទី២១។  លោកអភិបាលបានលម្អិតអំពីតួនាទីសំខាន់ៗនៃគណៈកម្មការនានាក្នុងព្រះសហគមន៍ដែល​នឹងរួមចំណែក​ជួយ​ដល់​កិច្ចការព្រះសហគមន៍​។ លោក​មានប្រសាសន៍ថា គណៈកម្មការកណ្តាល ដើរតួជាអ្នកប្រមូលផ្តុំតំណាងក្រុមនីមួយៗ ដោយជួបជុំគ្នា ៣ ទៅ ៤ខែម្ដង ដើម្បីពិគ្រោះយោបល់ និងគិតគូរពីការអភិវឌ្ឍព្រះសហគមន៍ទាំងមូល។ លោកអភិបាលបានរំលឹកពីគំរូក្រុមគ្រីស្តទូតសម័យដើម

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ Read More »

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ បានលើកទឹកចិត្ត និងរំឭកដល់បងប្អូនគ្រីស្តបរិស័ទ ព្រមទាំងបងប្អូនដែលកំពុងស្វែងយល់អំពីជំនឿកាតូលិក ឱ្យយល់ច្បាស់អំពីខ្លឹមសារនៃជំនឿដែលខ្លួនកំពុងប្រតិបត្តិ គឺការជឿជាក់ និងពឹងផ្អែកទាំងស្រុងលើព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មរស់ឡើងវិញ។ ទន្ទឹមនឹងនេះ លោកអភិបាលបានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់គ្នា បង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដទៃឱ្យដូចព្រះយេស៊ូ ដោយលោកបានសង្កត់ធ្ងន់ថា៖ ទោះបីជាយើងក្រីក្រ ប៉ុន្តែនៅតែមានបងប្អូនជាច្រើនទៀតដែលក្រីក្រ និងខ្វះខាតជាងយើង ដែលកំពុងត្រូវការជំនួយពីយើង។ គួរបញ្ជាក់ផងដែរថា ព្រះសហគមន៍បាទី គឺជាព្រះសហគមន៍មួយក្នុងចំណោមព្រះសហគមន៍ទាំង ៨ នៃមណ្ឌលសកម្មភាពតាកែវ ដែលស្ថិតក្រោមការមើលថែ និងគង្វាលដោយ លោកបូជាចារ្យ ឆាល និងលោកបូជាចារ្យ ចន ប៉េង ជាជំនួយការ។ ព្រះសហគមន៍ទាំង ៨

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ Read More »

ដំណើរបូជនីយចររបស់សាលាអប់រំជំនឿសន្តយ៉ូស្ទីន ទៅព្រះសហគមន៍ម៉ាឡេស៊ី

និស្សិត និងសាស្ត្រាចារ្យនៃសាលាអប់រំជំនឿសន្តយ៉ូស្ទីន ប្រមាណ ៥០ រូប ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេបានអញ្ជើញធ្វើបូជនីយចរណ៍នៅព្រះសហគមន៍អគ្គភូមិភាគគូឡាឡាំពួ និងភូមិភាគប៉េណាំង នៃប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនៃជំនឿនេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ឈ្វេងយល់កាន់តែស៊ីជម្រៅអំពីមូលដ្ឋានគ្រឹះនៃជំនឿ សុខដុមរមនីយកម្ម និងការរួមរស់ជាមួយគ្នាក្នុងសន្តិភាព ព្រមទាំងបំផុសទឹកចិត្តឱ្យក្លាយជា គ្រីស្តទូតដ៏សកម្មក្នុងការប្រកាសដំណឹងល្អ។ ក្នុងថ្ងៃដំបូង ទី ២៤ ខែកញ្ញា នៅរដ្ឋធានីគូឡាឡាំពួ គណៈប្រតិភូទាំងអស់ បានអញ្ជើញទៅទស្សនកិច្ចនៅវិហារឥស្លាមជាតិម៉ាឡេស៊ី (National Mosque of Malaysia) ដើម្បីឈ្វេងយល់ពីស្ថាបត្យកម្មដ៏ល្អវិសេសវិសាល ដែលឆ្លុះបញ្ចាំងពីវប្បធម៌អ៊ីស្លាម និងភាពសម្បូរបែបនៃទិដ្ឋភាពទីក្រុងគូឡាឡាំពួ។ ថ្ងៃទី ២៥ ខែកញ្ញា ពេញមួយថ្ងៃ បូជនីយេសក៍ទាំងអស់​បាន​ធ្វើ​ដំណើរទៅអាសនៈវិហារសន្តយ៉ូហាន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគណៈកម្មការភូមិភាគទទួលបន្ទុកការអភិវឌ្ឍមនុស្ស ព្រមទាំងបានឈ្វេងយល់ពីមូលដ្ឋានគ្រឹះនៃជំនឿកាតូលិក និងការកសាងសុខដុមរមនីយកម្មអន្តរសាសនានៅម៉ាឡេស៊ី។ កម្មវិធីបានបន្តដោយការសូត្រព្រះមាលា ការតាំងព្រះកាយ និងការចូលរួមអភិបូជារួមគ្នាជាមួយគ្រីស្តបរិស័ទក្នុងតំបន់។ បន្ទាប់មក ក្រុមប្រតិភូក៏បានចូលទស្សនាសួនបក្សីដ៏ល្បីល្បាញក្នុងទីក្រុងផងដែរ។ លុះដល់ពេលល្ងាច មានកិច្ច​ស្វាគមន៍​​យ៉ាងកក់ក្តៅបំផុតពីសំណាក់ លោកអគ្គអភិបាល យូលាន ឡេអូវ (Julian

ដំណើរបូជនីយចររបស់សាលាអប់រំជំនឿសន្តយ៉ូស្ទីន ទៅព្រះសហគមន៍ម៉ាឡេស៊ី Read More »

Subscribe to our newsletter

Don't miss new updates on your email