May 2026

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ថា «នេះជាអំណោយដ៏ថ្លៃថ្លាបំផុតដែលព្រះជាម្ចាស់បានប្រទានដល់ប្រជារាស្រ្តជាគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិកនៅកម្ពុជា»។ លោកអភិបាលបានមានប្រសាសន៍បន្តថា ព្រះវិហារនេះជាព្រះវិហារស្អាតបំផុត ថ្មីបំផុត និង ធំបំផុតតំណាងឲ្យសិរីរុងរឿងនៃព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ។ លោកអភិបាលបានបន្ថែមថា ព្រះវិហារនេះតំណាងឲ្យសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជា។ លោកអភិបាលបានមានប្រសាសន៍បន្តទៀតថា នេះជាព្រះវិហារថ្មីដែលយើងបានសាងសង់បន្តពីអ្វីដែលនៅសេសសល់និងការកកើតព្រះសហគមន៍កាតូលិកឡើងវិញបន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញនៅក្នុងសម័យប៉ុល ពត។ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ចៅអធិការព្រះវិហារ​សន្តយ៉ូសែបផ្សារតូច និងជាអ្នកទទួល​ខុស​ត្រូវ​មណ្ឌលសកម្មភាពភ្នំពេញខាងជើង បានមានប្រសាសន៍ថា «អស់រយៈពេលជាង៣៣ ឆ្នាំមកហើយយើងបានប្រើប្រាស់អគារចាស់ជាព្រះវិហារ ពោលគឺតាំងពីឆ្នាំ១៩៩២ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ទើបយើងបានទទួលអំណរសប្បាយជាមួយនឹងព្រះវិហារថ្មីដែលយើងបានឆ្លងនេះ»។​ លោកបូជាចារ្យបានបន្តថា ព្រះវិហារនេះចាប់ផ្តើមគំនិតកសាងថ្មីនៅក្នុងឆ្នាំ២០១៨ ហើយត្រូវបានអនុម័តថវិកាពីក្រុមសាសនទូតក្រៅប្រទេសនាទីកុ្រងប៉ារីសនៅឆ្នាំ២០១៩។ […]

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង Read More »

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម ដោយរួមមានទីតាំងវិទ្យាស្ថាន សាលារៀន ផ្ទះសម្បែង និងតាមទីសាធារណៈនានាក្នុងប្រទេស។ លោកនាយកវិទ្យាស្ថានសន្តប៉ូលរូបនេះបន្តថា  កម្មវិធីនេះទៀតសោធ បញ្ចៀបនិស្សិតអំពី៖ • ការប្រើប្រាស់ និងការគ្រប់គ្រងសំណល់ប្លាស្ទិក៖ ផលប៉ះពាល់នៃសំណល់ប្លាស្ទិក ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក។ • ការប្រែប្រួលអាកាសធាតុ៖ កត្តានៃការកើនកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ ការទប់ស្កាត់ និងផលវិបាកចំពោះជីវិតលើផែនដី។ ក្នុងសុន្ទរកថាបើករបស់លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវបានលើកឡើង និងបញ្ជាក់ផងដែរថា៖ «បរិស្ថានគឺជាយើងម្នាក់ៗ ហេតុនេះយើងត្រូវតែចេះថែរក្សាបរិស្ថានរស់នៅ បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម»។ លោកបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានសន្តប៉ូលដែលតែងតែរៀបចំទិវាបរិស្ថានជាប្រចាំឆ្នាំ។

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន Read More »

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU) ក្រោមប្រធានបទ «Global capacity building workshop on AI and digital transformation human resource development for an AI driven world». នាយកសាលារូបនេះបន្ថែមថា ក្រោយឆ្លងកាត់វគ្គបណ្ទុះបណ្តាលរយៈពេល៣ថ្ងៃនេះ គាត់បានឃើញថាប្រទេសកូរ៉េ បានប្រើបច្ចេកវិទ្យា ឌីជីថល និង A.I នេះយ៉ាងទំលំទូលាយ ដែលបានសម្រួលដល់ការងារប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េយ៉ាងល្អប្រសើរ។ បច្ចេកវិទ្យា ឌីជីថល និងA.I

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម Read More »

Subscribe to our newsletter

Don't miss new updates on your email