ជនក្រីក្រ២២០គ្រួសារទទួលអំណោយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីត១៩

ក្រុមគ្រួសារជនក្រីក្រ មកពីតំបន់នានាជុំវិញសង្កាត់ភ្នំពេញថ្មី ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីត១៩ ចំនួន២២០គ្រួសារ បានទទួលគ្រឿងបរិភោគ ពីក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់ (សាលេស៊ាន) នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានចែកជាបីថ្ងៃជាប់គ្នា គឺពីថ្ងៃទី ៧ ដល់៩ ខែឧសភា ឆ្នាំ២០២០ នេះ។ អ្នកគ្រូ មួន អេង ជាអ្នកស្ម័គ្រចិត្តជួយស្វែងរកជនក្រីក្រមកទទួលអំណោយសប្បុរសធម៌នេះ បានឲ្យដឹងថា មុននឹងចែកអំណោយនេះ ពួកយើងបានចុះទៅតាមភូមិ ទៅដល់ផ្ទះរបស់ពួកគាត់ មើលពីស្ថានភាពរបស់ពួកគាត់ ដែលពិតជាខ្វះខាតនិងលំបាកពិតមែន។ អ្នកស្រី សោ សារ៉ាន់ ក្នុងវ័យ ៤៤ ឆ្នាំ ជាកម្មកររោងចក្រទឹកក្រូចនៅទីក្រុងភ្នំពេញបានអោយដឹង ដោយបញ្ហាជំងឺកូរ៉ូណា រោងចក្របានរំសាយកម្មករចោល ហេតុនេះហើយគាត់និងស្វាមីគ្មានការងារធ្វើទាំងពីនាក់ គឺនៅតែផ្ទះមើលកូន និងចួនកាលដើររើសអេតចាយ។ អ្នកស្រីសារ៉ាន់បញ្ជាក់ទៀតថា “នៅពេលនេះក្រុមគ្រួសារខ្ញុំកំពុងតែទាល់ ហើយរំភើបដែលទទួលបានអំណោយនេះជាលើកទីមួយ និងសូមអរគុណដល់សប្បុរសជនទាំងអស់ ហើយក៏សំណូមពរ សូមឲ្យមានសប្បុរសជន ជួយផ្ដល់ឈាមដល់កូនស្រីខ្ញុំដែលកំពុងឈឺ និងត្រូវការឈាមជារៀងរាល់ខែ”។ រីឯលោកស្រី ហាត សាអឹម មានជន្មាយុ៨០ឆ្នាំ បានមានប្រសាសន៍ថា “ពិតជាសប្បាយរីករាយអស់ពីដួងចិត្តតែម្ដង ដែលបានអំណោយពីនេះ។ ព្រះជាម្ចាស់ជួយខ្ញុំហើយ […]

ជនក្រីក្រ២២០គ្រួសារទទួលអំណោយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីត១៩ Read More »