ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបើកឆ្នាំមហាករុណាទិគុណ២០២៥
ក្នុងថ្ងៃបុណ្យព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលនៃភូមិភាគភ្នំពេញបានប្រកាសបើកឆ្នាំមហាករុណាទិគុណសម្រាប់ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៤ ខែមករានៅមជ្ឈមណ្ឌលសកម្មភាពសម្រាប់ភូមិភាគក្នុងរាជធានីភ្នំពេញ ដែលមានបូជាចារ្យបម្រើការងារក្នុងតំបន់ និងគ្រីស្តបរិស័ទចូលរួមប្រមាណ៥០០នាក់ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគ។ ឆ្នាំមហាករុណាទិគុណ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបូជនីយេសក៍ម្នាក់ៗ អាចទទួលបានបទពិសោធអំពីធម៌មេត្តាករុណាឥតព្រំដែនរបស់ព្រះជាម្ចាស់ ណែនាំឲ្យយើងអាចផ្សះផ្សារជាមួយព្រះជាម្ចាស់និងទទួលបានការលើកលែងទោសឲ្យរួចពីបាបពេញលក្ខណៈ។ ឆ្នាំមហាករុណាទិគុណ ត្រូវបានបង្កើតឡើងរៀងរាល់២៥ឆ្នាំម្ដង តួយ៉ាងនៅឆ្នាំ២០០០ គ្រីស្តបរិស័ទបានទទួលឆ្នាំមហាករុណាទិគុណនេះ ប៉ុន្តែ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានបង្កើតឆ្នាំមហាករុណាទិគុណនេះជាលក្ខណៈពិសេស ហើយក្នុងឆ្នាំនេះ កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤កន្លងទៅ យើងក៏មានឱកាសចូលរួមម្តងទៀត ដែលផ្តោតសំខាន់លើ «សេចក្តីសង្ឃឹម»ដែលបានប្រកាសបើកដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ។ លោកអភិបាលអូលីវីយ៉េបានប្រកាសយកកន្លែងចំនួន៤ ធ្វើជាទីសក្ការដ្ឋាននៃបូជនីយចរ គឺមានទីសក្ការដ្ឋានព្រះនាងម៉ារីនៃទន្លេមេគង្គនៅព្រះវិហារក្សត្រីនៃសន្តិភាព(អរិយក្សត្រ) ទីសក្ការដ្ឋានមរណសាក្សីនៅកម្ពុជានៃព្រះវិហារតូចសន្តយ៉ូសែប(ផ្សារតូច) ខ្លោងទ្វារដ៏វិសុទ្ធនៅឯព្រះវិហារសន្តសិលានិងសន្តប៉ូល និងព្រះវិហារសន្តមីកាអែលក្រុងព្រះសីហនុ ហើយនៅកន្លែងនីមួយៗ មានលោកបូជាចារ្យទទួលខុសត្រូវណែនាំនិងធ្វើអគ្គសញ្ញាលើកលែងទោស។ លោកអភិបាលអូលីវីយ៉េមានប្រសាសន៍ថា៖ «នៅក្នុងឱកាសនេះ មិនមែនត្រឹមតែជាការលើកលែងទោស រំដោះបាប ប៉ុន្តែលើសពីនេះទៅទៀត ផ្លែនៃអំពើបាបយើងយកចេញទាំងអស់ យើងរួចខ្លួន»។ ក្នុងនោះបូជនីយេសក៍ម្នាក់ត្រូវមានកូនសៀវភៅតូចមួយ ដែលលោកអភិបាលអូលីវីយ៉េ ចាត់ទុកថាជាលិខិតឆ្លងដែនទៅកាន់សេចក្តីសង្ឃឹម ដែលមានពន្យល់អំពីរបៀបរៀបចំដំណើរបូជនីយចរ និងរបៀបអធិដ្ឋាន ហើយណែនាំឲ្យគ្រីស្តបរិស័ទម្នាក់ៗ មើលឃើញកំពូលនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ចំពោះខ្លួនឯង។ ទន្ទឹមគ្នានេះ គ្រីស្តបរិស័ទក៏មានឱកាស ធ្វើកិច្ចការធម៌មេត្តាករុណាចំនួន៧ ខាងរូបកាយ រួមមាន ផ្តល់អាហារដល់អ្នកខ្វះខាត ផ្តល់ទឹកដល់អ្នកស្រេក ផ្តល់សម្លៀកបំពាក់ដល់អ្នកគ្មាន ជួយអាសារជនបរទេស …
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបើកឆ្នាំមហាករុណាទិគុណ២០២៥ Read More »