March 2026

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។ លោកស្រីបានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំងក្នុងនាមជាគ្រីស្តបរិស័ទមកពីសាលាកាតូលិក ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាយើងមានជំនឿសាសនាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែយើងមានវប្បធម៌តែមួយ គឺវប្បធម៌ខ្មែរ ដែលទាមទារឱ្យមានការចូលរួមលើកស្ទួយ និងថែរក្សារបាំខ្មែរឱ្យបានគង់វង្សជារៀងរហូត។ លោកស្រីនាយិការងបានបន្ថែមទៀតថា ភាពជោគជ័យនៃក្រុមសិល្បៈរបស់សាលា កើតចេញពីការបណ្តុះបណ្តាលតាមស្តង់ដាត្រឹមត្រូវ ដោយមានលោកគ្រូអ្នកគ្រូជំនាញៗដែលសុទ្ធសឹងតែអញ្ជើញមកពីសាលាវិចិត្រសិល្បៈខេត្តតាកែវផ្ទាល់។ ជាក់ស្តែង នៅក្នុងអង្គពិធីទាំងមូល ក្រុមការងារទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ខណៈដែលការសម្តែងរបស់សិស្សកម្រិតអនុវិទ្យាល័យ ត្រូវបានគេវាយតម្លៃថាមានសមត្ថភាពខ្ពស់ដូចអ្នកអាជីព និងមានការទាក់ទាញជាខ្លាំងពីសំណាក់គណៈអធិបតី និងសាធារណជន។ ពាក់ព័ន្ធនឹងបច្ចេកទេសសម្តែង លោក អ៊ំ សាមាន អ្នកសម្របសម្រួលការិយាល័យសិល្បៈរបស់ព្រះសហគមន៍ បានឱ្យដឹងថា ក្រុមសិល្បៈបានលើកយករបាំចំនួនពីរមកបង្ហាញ គឺល្ខោនខោល និងរបាំនេសាទ ដែលសុទ្ធតែទទួលបានការសាទរយ៉ាងខ្លាំងតាមរយៈស្នូរទះដៃកងរំពង។ លោកបានបញ្ជាក់ថា សាលាសន្តហ្វ្រង់ស្វ័រមានកម្មវិធីសិក្សាសិល្បៈច្បាស់លាស់សម្រាប់សិស្សពីថ្នាក់ទី១ […]

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ Read More »

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។ ដំបូងឡើយ ក្រុមបងស្រីបានចាប់ផ្ដើមបេសកកម្មនៅខេត្តសៀមរាបក្នុងឆ្នាំ២០០៧ តាមរយៈការបង្កើតអង្គការ “Renacer Walk with Women” ដើម្បីជួយសង្គ្រោះស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ស្រ្តីមានផ្ទៃពោះដែលត្រូវបានគេបោះបង់ និងអ្នកដែលចង់ចាកចេញពីរបរពេស្យាចារ ឱ្យមានឱកាសកសាងជីវិតជាថ្មី។ នៅឆ្នាំ២០១៧ ក្រុមបងស្រីបានពង្រីកសកម្មភាពមកកាន់ទីក្រុង​ភ្នំពេញ ដោយស្នាក់នៅក្នុងផ្ទះជួល រហូតដល់សម្រេចបាននូវការសាងសង់គេហដ្ឋានផ្ទាល់ខ្លួននាពេលនេះ។ លោកអភិបាល សិលា សួន ហង្សលី អភិបាល​ឧបត្ថម្ភកៈ​ភូមិភាគ​ភ្នំពេញ បានមានប្រសាសន៍ក្នុងឱកាសនោះថា គេហដ្ឋាននេះមិនត្រឹមតែជាអគារសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់សម្រាប់ជួយស្ត្រី និងកុមារដែលសង្គមបោះបង់ឱ្យរកឃើញតម្លៃនៃជីវិត និងអាចរស់នៅក្នុងសង្គមវិញបាន។ លោកបានបញ្ជាក់ទៀតថា ទីតាំងនេះក៏ជាកន្លែងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត និងការអប់រំសម្រាប់កុមារផងដែរ។ លោកអភិបាល​លី សង្កត់​ធ្ងន់​ថា

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ Read More »

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ បាត់ដំបង និង​កំពង់ចាម នាថ្ងៃទី​១៨ ខែ​មីនា​កន្លងទៅនេះ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ថា នេះ​ជា​ពេលដ៏មានអត្ថន័យបំផុតសម្រាប់សហគមន៍ បន្ទាប់ពីបានខិតខំប្រមូលចងក្រងប្រវត្តិសាស្ត្រនៃសេចក្តីស្រឡាញ់ និងការលះបង់។ បេក្ខភាព​មរណសាក្សីទាំង​១២​រូប គឺ​បាន​បូជាជីវិតក្នុងអំឡុងពេលដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា នៅចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៩០។ លោកអភិបាល​បន្ថែម​ថា «ការតស៊ូរបស់​ពួកគាត់​ បាន​បង្កើត​ផល​ផ្លែ​ និងជា​កម្លាំង​សម្រាប់ជំនាន់ថ្មីៗ ដើម្បីឱ្យព្រះសហគមន៍របស់យើងបន្តរស់នៅលើមូលដ្ឋានគ្រឹះរបស់​ក្រុមគ្រីស្តទូត។» នៅក្នុងពិធីនេះ ក៏មានវត្តមានយ៉ាងពិសេសពីសំណាក់សាក្សីរស់ដែលធ្លាប់ស្គាល់មរណសាក្សីដោយផ្ទាល់ពី​ភូមិភាគទាំងបី។ លោកអភិបាលអូលីវីយ៉េ បានរំឮកថា៖ «យើងកំពុងនិយាយអំពីប្រវត្តិសាស្ត្រថ្មីៗកាលពី ៥០ ឆ្នាំមុន។ ព្រះសហគមន៍របស់យើងជានៅក្មេងខ្ចី ដែលបានចាប់ផ្តើមប្រមូលផ្តុំគ្នាឡើងវិញនៅឆ្នាំ៩០

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង Read More »

Subscribe to our newsletter

Don't miss new updates on your email