លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម
«តើយើងចង់សាងសង់ព្រះសហគមន៍និងសង្គមដោយរបៀបណា? តើខ្ញុំផ្ទាល់ចង់កសាងសង្គមដូចម្ដេច ដើម្បីឲ្យខ្ញុំនិងព្រះសហគមន៍ ព្រមទាំងសង្គមអាចទៅមុខតាមគម្រោងការរបស់ព្រះជាម្ចាស់?» នេះជាសំណួររិះគិតរបស់លោកអភិបាល អូលីវីយេ ជ្មីតអីស្ល៊ែរក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទ និងបេក្ខជនទទួលអគ្គសញ្ញាលាបថ្ងាស ចំនួន៣០នាក់ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ នៅព្រះសហគមន៍ពោធិធំ។ លោកអភិបាលបានបញ្ជាក់នូវចំណុចនីមួយៗដោយលើកទឹកចិត្តបងប្អូនថា៖«ព្រះសហគមន៍ដែលយើងចង់បង្កើតគឺពោរពេញដោយអំណរសប្បាយ សេចក្ដីសុខសាន្ត និងភាតរភាពដែលជាបុត្រាបុត្រីនៅក្នុងមហាគ្រួសារតែមួយ ស្របតាមធម្មវិន័យតែមួយរបស់ព្រះយេស៊ូ គឺ “សូមស្រលាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”»។ ចំពោះការកសាងក្នុងសង្គម លោកបញ្ជាក់ថា៖ «យើងត្រូវតែរកផ្លូវមួយដើម្បីឲ្យយើងចូលទៅក្នុងសង្គមដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សទាំងអស់ ដើម្បីរស់នៅក្នុងសេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ និងយុត្តិធម៌ ព្រមទាំងចេះមើលអ្នកតូចតាចដើម្បីបង្កើតមហាគ្រួសារតែមួយ»។ សម្រាប់ការរស់នៅ និងក្នុងជីវិតខ្លួនយើងផ្ទាល់ លោកថា សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត និងអំណរសប្បាយ គឺជាអ្វីដែលយើងត្រូវការ។ យើងត្រូវតែជាមនុស្សដែលមានតុល្យភាពចេះរស់នៅក្នុងសង្គមដោយចេះស្រឡាញ់ និងទទួលសេចក្ដីសុខសាន្ត អំណរសប្បាយពីព្រះជាម្ចាស់ ដើម្បីធ្វើជាសាក្សី អំពីអំណរសប្បាយនៅក្នុងភូមិរបស់យើង។ ក្នុងពេលនោះដែរ លោកអភិបាលអូលីវីយេ ក៏បានលើកយកគំរូរបស់លោកបូជាចារ្យ ឆ្មារ សាឡឹម ដែលបានបម្រើព្រះសហគមន៍នៅមាត់ក្រសាស់ ក្នុងពេលដែលប្រទេសស្ថិតក្នុងភាពវឹកវរ និងធ្លាក់ក្នុងរបបប៉ុលពត ដែលជារបបនៃវាលពិឃាត។ លោកអភិបាលថ្លែងថា៖ «លោកឪពុក ឆ្មារ សាឡឹមបានជំរុញឲ្យគ្រីស្តបរិស័ទរៀបចំបុណ្យចម្លងដោយអំណរសប្បាយ ទោះបីជាមានទុក្ខលំបាកដោយសារសង្គ្រាម។ ក៏ប៉ុន្តែយើងជាគ្រីស្តបរិស័ទត្រូវតែបង្ហាញអំណរសប្បាយនៃជំនឿរបស់យើង …
លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម Read More »