ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ
ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់ នៃ និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) បានទទួលជ័យលាភីលេខមួយ ក្នុងកម្មវិធី «ពានរង្វាន់ ត្នោតមាស២០១៩ » នៃមូលនិធិគីណាល់ ដែលបានបញ្ចប់កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ។ កញ្ញា នៅ ចន្ទវិសា ជានិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) និងជាតំណាងក្រុមដែលបានទទួលជ័យលាភីលេខមួយ បានប្រាប់ថា ការជ្រើសរើស ប្រធានបទ ការផលិត ផលិតផល កែច្នៃចេញពីផ្លែម្នាស់ គឺដោយមើលឃើញផ្លែម្នាស់ជាផ្លែឈើមួយប្រភេទដែលសម្បូរដោយសារធាតុចិញ្ចឹមផ្សេងៗ វីតាមីន ជួយប្រព័ន្ធរំលាយអាហារ ធ្វើឲ្យឆ្អឹងរឹងមាំ… និងទីផ្សារផ្លែម្នាស់នៅប្រទេសកម្ពុជាយើងនៅមានកម្រិតដែរ។ កញ្ញានិយាយពន្យល់ថា ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់ ដោយបានធ្វើការបែងចែកផ្លែម្នាស់ជាបីផ្នែកសំខាន់ៗដែលមានដូចជា សំបកម្នាស់កែច្នៃទៅជាទឹកខ្មេះ សាច់ម្នាស់កែច្នៃជាម្នាស់កំប៉ុងនិងដំណាប់ម្នាស់ និងទឹកម្នាស់កែច្នៃទៅជាភេសជ្ជះនិងស្ករម្នាស់។ កញ្ញា វិសា បានបន្តថា បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ធ្វើឲ្យពួកគេចេះរៀនធ្វើការជាក្រុម មានគំនិតច្នៃប្រឌិត និងបង្កើនចំណេះដឹងបន្ថែម។ ម្យ៉ាងវិញទៀតកម្មវិធីនេះល្អសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងសម្រាប់ធ្វើការស្រាវជ្រាវអ្វីដែលថ្មី ហើយវាក៏បានជួយដល់សង្គម ការពារបរិស្ថាន និងលើកស្ទួយជីវភាពកសិករខ្មែរបានមួយចំណែកដែរ។ បន្ទាប់ពីបានទទួលជោគជ័យ ក្នុងការរៀបចំពានរង្វាន់គីណាល់ក្នុងរយៈពេល៦ឆ្នាំកន្លងមក នៅឆ្នាំ២០១៩នេះ មូលនិធិគីណាល់ បានរៀបចំឲ្យមានការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវលើវិស័យកសិកម្ម និងចំណីអាហារ …
ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ Read More »