សាសនានៅកម្ពុជារួមគ្នាផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្ស
កាលពីថ្ងៃម្សិលមិញនេះ (១៤ សីហា ២០១៩) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងធម្មការនិងសាសនា និងអង្គការការីតាសកម្ពុជា ដោយមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំសាសនារួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា ព្រះសហគមន៍កាតូលិក និង គ្រីស្ទបរិស័ទដំណឹងល្អ និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា បានរៀបចំរួមគ្នា នូវវេទិកាជាតិ អន្តរសាសនា លើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើប នៅមជ្ឈមណ្ឌលនិងពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតី របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមនឹងសាសនិកសាសនាធំៗទាំងបីនៅកម្ពុជាប្រមាណ ១៧០០អង្គនាក់។ តំណាងសាសនានានា បាននាំគ្នាដង្ហែសារ ដោយថ្មើរជើងប្រមាណជា៣គីឡូម៉ែត្រ ពីស្តូបមិត្តភាពកម្ពុជា-វៀតណាម ទៅកាន់ មជ្ឈមណ្ឌលនិងពិពណ៌កោះពេជ្រជាកន្លែងប្រារព្ធកម្មវិធី។ នៅក្នុងអង្គពិធីនោះ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មានប្រសាសន៍ថា គោលបំណងសំខាន់នៃវេទិកានេះគឺ ៖ ទី១. ដើម្បីលើកកម្ពស់សារៈសំខាន់នៃវេទិកាអន្តរសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីភាពសុខុដុមនៃសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា នាំមកនូវសន្តិភាពជាតិ ការគោរពសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ …
សាសនានៅកម្ពុជារួមគ្នាផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្ស Read More »