សម្តេច ហ៊ុន សែន ៖ គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង្ស
«គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង្ស» នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ទៅកាន់ ថ្នាក់ដឹកនាំគ្រីស្តបរិស័ទជាង៣០០០នាក់ ក្នុងនោះរួមមាន ថ្នាក់ដឹកនាំ ព្រះវិហារ សមាគម ក្រុមប្រឹក្សា ព្រះសហគមន៍នានាទូទាំងប្រទេសកម្ពុជា បានមកជួបជុំគ្នា នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដែលមានសម្តេច ហ៊ុន សែនជាអធិបតីដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចបានអំពាវនាវថា៖ «គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង្ស ពីព្រោះបើមិនមានសន្តិភាពទេ កុំនិយាយពីការរីកចម្រើនខាងសាសនាឲ្យសោះ មានសន្តិភាព យើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង»។ សម្តេចតេជោក៏បាន អំពាវនាវផងដែរឲ្យគ្រីស្តបរិស័ទ ត្រូវចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ចួន នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ មួយទៀត តាមសហគមន៍ ឬតាមវិហារសាសនា ត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ។ មួយទៀត ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដែលជាបញ្ហាសំខាន់ក្នុងប្រទេសរបស់យើង។ ដូច្នេះក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចតេជោបន្តថា គ្រីស្តបរិស័ទត្រូវបន្តការយកចិត្តទុកដាក់លើការធ្វើសុខដុមនីយកម្មសាសនា កិច្ចសន្ទនាអន្តរជំនឿ …