មេក្រុមកាយឫទ្ធិគឺជាអ្នកបម្រើកូនក្មេង
ការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ បានរៀបចំសិក្ខាសាលាមេក្រុមកាយឫទ្ធិទូទាំងភូមិភាគ ក្រោមប្រធានបទ “ខ្ញុំអាចធ្វើបាន” កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹមចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានសិក្ខាកាមប្រមាណជាង១៦០នាក់ចូលរួម។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ បានប្រាប់ឲ្យដឹងថា នេះជាសិក្ខាសាលាលើកទី១០ សម្រាប់ប្រធានមេកាយឬទ្ធិទាំងអស់ក្នុងភូមិភាគភ្នំពេញ ចាប់តាំងពីការិយាល័យមាននៅឆ្នាំ២០១០។ សិក្ខាសាលានេះ មានរយៈពេលបីថ្ងៃក្រោមប្រធានបទ “ខ្ញុំអាចធ្វើបាន” ដើម្បីលើកទឹកចិត្តដល់មេកាយឫទ្ធិទាំងអស់បានដឹងថា គេមានសមត្ថភាព មានលទ្ធភាព មានចំណេះដឹង អាចជួយអប់រំ ណែនាំ និងជួយបម្រើព្រះសហគមន៍បានដោយការទទួលខុសត្រូវ និងសេចក្តីស្រលាញ់។ លោកសារឿនបន្តថា ក្នុងកម្មវិធីនេះ គឺមានការអប់រំ បណ្តុះបណ្តាលពីវិធីសាស្ត្រមួយចំនួន ការប្រើប្រាស់សម្ភារមួយចំនួន មាន សៀវភៅជាដើម។ ក្នុងនោះក៏មានរបៀបឲ្យគេមានទំនាក់ទំនងគ្នាកាន់តែជិតស្និតឡើង ព្រមទាំងចែករំលែកបទពិសោធន៍អំពីកិច្ចបម្រើរបស់ពួកគេដែរ។ លោកប្រធានបន្តថា វាពិតជាមានអំណរសប្បាយដែលបានឃើញមេក្រុមកាយឬទ្ធិជាច្រើនបានសុខចិត្តលះបង់ពេលវេលា ដើម្បីជួយបម្រើជួយព្រះសហគមន៍ ជាពិសេសជួយក្មេងៗ។ លោក សារឿនក៏សង្ឃឹមថាមេក្រុមកាយឫទ្ធិទាំងអស់នឹងពាំនាំបទពិសោធន៍ ចំណេះដឹង និងការទទួលខុសត្រូវរបស់យើង ដើម្បីបន្តអនុវត្ត បន្តយកចិត្តទុកដាក់ …