យុវសិស្សដែលមានពិការភាព ចំនួន៧២ នាក់ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា
នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ យុវសិស្ស មានពិការភាព ចំនួន ៧២នាក់ ជាសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈបន្ទាយព្រាបជំនាន់ទី ៣២ បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈរយៈពេល១ឆ្នាំដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើង នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពរបស់លោក គីម រិទ្ធី ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល លោកបូជាចារ្យ អូ អ៊ីនដុន ប្រធានក្រុមសាហជិវិនព្រះយេស៊ូ នៅប្រទេសកម្ពុជា លោកកាព្រីអែល ឡាមុហ្គណាយ៉ាវ៉ា ជាប្រធានអង្គការ ជេអេសស៊ីកម្ពុជា លោក រ៉ូឌី ជាបូជាចារ្យទទួលខុសត្រូវនៅបន្ទាយព្រាប។ តាមរបាយការណ៍របស់លោក ឆាំ សិទ្ធី ប្រធានមណ្ឌលបណ្ទុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាបបានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០១៨ -២០១៩ កន្លងមណ្ឌលបានទទួលសិក្សា ឲ្យចូលរៀន មានចំនួន ៩៣ នាក់ ស្រី ចំនួន២៧នាក់។ បោះបង់ការសិក្សាចំនួន ១៤នាក់ដោយសារកត្តាសុខភាព។ នៅសល់សិស្សចំនួន៧៩នាក់ (ស្រី២៤នាក់ …
យុវសិស្សដែលមានពិការភាព ចំនួន៧២ នាក់ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា Read More »