Day: February 12, 2020

លោកបូជាចារ្យភូមិភាគភ្នំពេញរិះគិត អំពីការកសាងសន្តិភាព តាមសាលិខិតរបស់សម្តេចប៉ាប

នៅ​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ ២០២០ នៅ​ព្រះវិហារ​សន្តសិលា និង​សន្តប៉ូល ភ្នំពេញថ្មី ក្នុង​អង្គ​ប្រជុំ​ជា​មួយ​បូជាចារ្យ ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់ អស់​លោក​បូជាចារ្យ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​កសាង​សន្តិភាព តាម​សារ​លិខិត​របស់​សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ សម្រាប់​ទិវា​សន្តិភាពឆ្នាំ ២០២០ កន្លងទៅ។ លោកអភិបាលអូលីវីយេ បាន​លើក​យក​វីដេអូអំពី លោកបណ្ឌិត ណាហ្គាយ ដែលជា​ជនគំរូ នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ភ្ជាប់​ជា​មួយ​សារ​លិខិត​របស់​សម្ដេចប៉ាប​ដែល​ជូន​ដល់​ព្រះសហគមន៍កាតូលិក​ទូទាំង​ពិភពលោក សម្រាប់ទិវា សន្តិភាព​ពិភពលោក កាល​ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ។ ក្នុង​សារ​នោះ​ក៏​មាន​ភ្ជាប់ ខ្លឹមសារ​នៃ​ព្រឹត្តិការណ៍​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ក្រោយ​ពី​បាន​យាង​ទៅ​សួរ​សុខទុក្ខ​ប្រជាជន​ជប៉ុន​កន្លង​មក។ លោកអភិបាល​អូលីវីយេ បាន​ណែ​នាំ​អស់​លោកបូជាចារ្យ​អំពី​ការ​កសាង​សុខសន្តិភាព​សង្កត់​ធ្ងន់​ទៅ​លើ​៤​ចំណុច​ធំៗ ដូចជា «សេចក្ដីសុខ​ជា​ការ​ធ្វើ​ដំណើរ​នៅ​ក្នុងសេចក្ដីសង្ឃឹម» ដោយ​បញ្ជាក់​ថា​សម្ដេចប៉ាប​បាន​ណែនាំ​យើង​កុំ​ឲ្យ​ភ័យ​ខ្លាច តែ​រស់​នៅ​ក្នុង​សេចក្ដីសង្ឃឹម និង​ភាតរភាព ដោយ​មាន​ព្រះបិតា​តែមួយ ដោយ​ចេះ​សន្ទនា យក​ចិត្ត​ទុក​ដាក់​ចំពោះគ្នា។ លោក​បន្តថា សម្ដេចប៉ាប បាន​ណែ​នាំ​ឲ្យ​យើង​នឹក​ដល់ «សេចក្ដីសុខ​ដែល​បានមក​ពី​ការ​ចងចាំ» គឺ​ត្រូវ​ស្ដាប់​មនុស្ស​ដែល​បាន​ឆ្លង​នូវ​ទុក្ខលំបាក និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រយោជន៍​រួម។ មួយ​ទៀត «សេចក្ដីសុខ គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​សម្រុះ​សម្រួល​ជា​អង្គ​តែ​មួយ» …

លោកបូជាចារ្យភូមិភាគភ្នំពេញរិះគិត អំពីការកសាងសន្តិភាព តាមសាលិខិតរបស់សម្តេចប៉ាប Read More »

យុវជនរៀន​ធ្វើជា​អ្នក​កសាង​សន្តិភាព​ដោយ​ជំនឿ​និង​សកម្មភាព

យុវជន​កាតូលិក ជាង២០០នាក់ មក​ពីព្រះសហគមន៍​នានា​នៃភូមិភាគ​ភ្នំពេញ ធ្វើបូជ​នីយកិច្ច ដោយ​ថ្មើរ​ជើង​ចេញ​ពីព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ស្រុក​បាទី ទៅ​កាន់​ព្រះវិហារ​សន្តី​តេរេសា​នៃព្រះកុមារយេស៊ូ ព្រៃកប្បាស ខេត្តតាកែវ ក្រោម​ការណែនាំ​ផ្លូវ​វិញ្ញាណ​ដោយ​លោក​អភិបាលអូលីវីយេ ជ្មីតអីស្លែរ និង​រៀបចំ​ដោយ​ការិយាល័យ​យុវជន​ជំទង់​និងកុមារ​នៃភូមិភាគ​ភ្នំពេញ ថ្ងៃទី ៨ និងទី៩ ខែកុម្ភៈឆ្នាំ ២០២០។  មុន​ពេល​ចាប់​ផ្តើម​​ធ្វើ​ដំណើរ​ លោកអភិបាល​បាន​ក្រើនរំឭក​ដល់​យុវជន​ឲ្យយល់​ថា កម្មវិធី​នេះ​គឺ​ជា​ឱកា​ស​មួយ​ ឲ្យ​ពួក​គាត់​រក​ឃើញ​ផ្លូវនៃ​សុភមង្គល ដើម្បី “ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុង​ពិភព​លោកនេះ ដែល​ការកសាង​សន្តិភាព​តាមផ្លូវ​សុភមង្គល​របស់​ព្រះយេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ឥរិយាបទ​នៃ​ដួងចិត្ត​៣យ៉ាង​គឺ ដាក់​ចិត្ត​ជាអ្នក​ក្រខ្សត់ មាន​ចិត្តស្លូត​បូត និងមាន​ចិត្ត​បរិសុទ្ធ។ ដាក់​ចិត្តជា​អ្នកក្រខ្សត់ មាន​ចិត្តស្លូតបូត និងមានចិត្តបរិសុទ្ធ។  លោក​បាន​បញ្ជាក់​ចំណុច​នីមួយៗ​ដោយលើក​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​អំពី​សុភមង្គល​ដ៏ពិតប្រាកដ ​និង​ឧទាហរណ៍​មួយ​ចំនួន ដែល​បានកើត​មានក្នុ​ងសង្គម។    ក្រុ​ម​​បូជនីយេសក៍នេះ បាន​ចែក​ចេញ​ជា​១០​ក្រុម ដោយ​ដើរ​ចេញ ពី​ព្រះសហគមន៍​បាទី ទៅ​កាន់​សាលា​បឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនស្លារម បន្ត​ដំណើរ​ដោយ​ឆ្លង​កាត់កំពូល​ភ្នំជីសូរ រហូត​ដល់​ព្រះសហគមន៍​ព្រែកកប្បាស ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រ។  នៅតាម​កន្លែង​ឈប់​សម្រាក​នីមួយៗ លោកអ​ភិបាលអូលីវីយេ បានធ្វើ​ការ​អប់រំ​អំពី​ជំនឿ​ដល់​និង​កិច្ច​ការងារ​ដែល​គ្រីស្ត​បរិស័ទ​​ត្រូវ​ធ្វើ​នៅ​ក្នុងសង្គម ដើម្បី​ប្រតិបត្តិជំនឿ​របស់​ខ្លួន។ ហើយ​ការ​អប់រំ នេះ មាន​ចែក​ចេញ​ជា​ប្រធាន​បទ​ផ្សេងៗ​ ។   បន្ទាប់​ពីបាន​បញ្ជាក់​អំពី​ឥរិយាបទ​ផ្លូវចិត្តទាំងបី ក្នុងការ​កសាង​សន្តិភាព លោក​អភិបាល​ក៏បាន​ជំរុញ និង​បំភ្លឺ​ឲ្យយុវជន​មានសកម្មភាពក្នុងជិវិតប្រចាំថ្ងៃរបស់ ដោយលើយកវិន័យសំខាន់របស់ព្រះយេស៊ូ …

យុវជនរៀន​ធ្វើជា​អ្នក​កសាង​សន្តិភាព​ដោយ​ជំនឿ​និង​សកម្មភាព Read More »

Subscribe to our newsletter

Don't miss new updates on your email