ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់!
វិទ្យាស្ថានសន្តប៉ូល រួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមខេត្តតាកែវ បានរៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីចែករំលែកក្តីស្រលាញ់ នៅវិទ្យាស្ថានសន្តប៉ូល។ សូមអរគុណដល់បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានសន្តប៉ូល ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ។ វិទ្យាស្ថានសន្តប៉ូល ក៏សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ខេត្តតាកែវ ដែលបានចូលរួមសហការបង្កើតឲ្យមានកម្មវិធីនេះឡើង។ យើងសង្ឃឹមយ៉ាងមុតមាំថា នឹងរៀបចំកម្មវិធីនេះឡើងបន្តទៀត ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់និស្សិតរបស់យើងចូលរួមធ្វើកិច្ចការសង្គមនេះឲ្យបានគ្រប់ៗគ្នា៕