ព្រះវិហារសន្តមីកាអែលប្រាព្ធខួប៥៥ឆ្នាំ

ព្រះសហគមន៍កំពង់សោម ព្រះវិហារសន្តមីអាអែល ប្រារព្ធពិធីបុណ្យអភិបូជា ដើម្បីអបអរសាទរខួបទី៥៥ឆ្នាំនៃការកកើតមានព្រះសហគមន៍ចំណាស់មួយនេះផង អគ្គសញ្ញាជ្រមុជទឹកដល់កុមារចំនួន៥នាក់ផង និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដល់គ្រីស្តបរិស័ទ៧នាក់ផង និងខួបទី១០ឆ្នាំនៃលោកអភិបាលអូលីវីយេ ទទួលជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញពេញសិទ្ធិផងដែរ។ ពិធីបុណ្យនេះប្រព្រឹត្តទៅយ៉ាងឱឡារឹក នាព្រឹកថ្ងៃទី ២៧ កញ្ញា ២០២០ នេះ ក្រោមអធិបតីភាពលោក អូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយេ បានអប់រំគ្រីស្តបរិស័ទទាំងអស់ឱ្យរិះគិត ធ្វើដូច្ដេចដើម្បីចូលក្នុងប្រវត្តិសាស្ត្រ និងដោយយល់ថានៅក្នុងដៃរបស់យើងកំពុងសាងសង់គ្រឹះបច្ចុប្បន្នកាល ដើម្បីសាងសង់អនាគត។ លោកអភិបាលលើកយកគំរូនៃអគ្គទេវទូតមីកាអែលដេលជាឧបការីជននៃព្រះសហគមន៍នេះថា អគ្គទេវទូតមីកាអែល ជានិម្មិតរូបនៃអំពើសុចរិតដេលសម្លាប់អំពើបាប ហើយតាមរយៈទេវទូតមីកាអែលជាពេលវេលាមួយដើម្បីកសាងជីវិតថ្មី។ លោកអភិបាលដាស់តឿនគ្រីស្តបរិស័ទដោយក្រើនរំឭកបន្ថែមថា យើងនឹករឭកដល់វិហារនេះដែលបានសាងសង់៥៥ឆ្នាំមុន និងបានឆ្លងទាំងអំណរសប្បាយ និងទុក្ខលំបាកនៅក្នុងសង្គមយើង ហើយសព្វថ្ងៃរស់នៅក្នុងក្រុងសម័យថ្មី នាំឱ្យយើងជាគ្រីស្តបរិស័ទសួរសំណួរដែរថា តើយើងជាគ្រីស្តបរិស័ទនៅទីនេះធ្វើដូចម្ដេចដើម្បីប្រកាសដំណឹងល្អ? យើងធ្វើដូជម្ដេចដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាសញ្ញាសម្គាល់ ដែលនាំឱ្យមានសេចក្ដីសង្ឃឹមសម្រាប់បងប្អូនឯទៀតៗមិនត្រឹមតែគ្រីស្តបរិស័ទ។ លោកអភិបាលបញ្ជាក់ទៀតថា ខ្ញុំជឿថាសម្រាប់យើងជាគ្រីស្តបរិស័ទនៅភូមិភាគភ្នំពេញ យើងត្រូវពិចារណាដែរថា តើយើងធ្វើដូចម្ដេចដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាគ្រួសារកក់ក្ដៅដែលណែនាំឱ្យបងប្អូនឯទៀតៗចាប់អារម្មណ៍? ធ្វើដូជម្ដេចដើម្បីឱ្យយើងឆ្លើយតបទៅនឹងសំណួរ តើព្រះជាម្ចាស់ជានរណា? គឺត្រូវធ្វើសាក្ខីភាពតាមរយៈព្រះសហគមន៍កាតូលិកយើងអាចឆ្លើយតបសំណួរនេះដល់បងប្អូនឯទៀតៗដែលសួរខ្លួនឯងដែរ។ រីឯលោក អ៊ុន សុន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍នេះ បានមានប្រសាសន៍ថាថ្ងៃនេះក្នុងព្រះសហគមន៍ដែលខ្ញុំមកបាន៩ឆ្នាំដែលទទួលការខុសត្រូវនៅព្រះសហគមន៍នេះ ដោយរួមជាមួយលោកបូជាចារ្យជំនួយ និងបងស្រីដែលបានសហការគ្នានៅទីនេះ ធ្វើឱ្យព្រះសហគមន៍នៅទីនេះមានជីវិត ទោះបីជាពេលខ្លះយើងមានទុក្ខលំបាកក៏ដោយ …

ព្រះវិហារសន្តមីកាអែលប្រាព្ធខួប៥៥ឆ្នាំ Read More »