Day: January 4, 2021

“លោកអភិបាលអូលីវីយ៉េ ដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់លើទំនាក់ទំនងផ្ទាល់”

ព្រះសហគមន៍ភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិកបន្ទាប់ពីបុណ្យព្រះយេស៊ូប្រសូត្រ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ដោយបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ៣ មករា ២០២០ ក្រមុំធិបតីភាពអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ។ នៅក្នុងឱកាសនេះដែរ លោកអភិបាលបានមានប្រសាសន៍នៅក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទទាំងអស់ ឱ្យយកចិត្តទុកដាក់អំពីទំនាក់ទំនងតាមរបៀបថ្មី។ លោកក៏បានរំឭកផងដែរថា សព្វថ្ងៃយើងមានអ៊ីនធឺណែតរហូតដល់ ៥G យើងអាចចែករំលែកច្រើនជាមួយមនុស្សរហូតដល់រាប់ម៉ឺននាក់ គឺទៅដល់មនុស្សដែលយើងមិនស្គាល់ មិនមានទំនាក់ទំនងផ្ទាល់។ ប៉ុន្តែព្រះយេស៊ូប្រសូតតាមរបៀបស្ងៀមស្ងាត់ តែព្រះជាម្ចាស់យាងមកផ្ទាល់ មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សយើង ដែលនាំឱ្យយើងអាចមើលឃើញកាន់តែជ្រៅនៅក្នុងជីវិតនៃសេចក្ដីសង្ឃឹម។ លោកបន្ថែមថារបៀបដែលព្រះជាម្ចាស់ផ្សព្វផ្សាយជារបៀបស្ងៀមស្ងាត់តាំងពី២០០០ឆ្នាំមុនមានឥទ្ធិពលមកដល់បច្ចុប្បន្ននិងដល់ថ្ងៃអនាគត ហើយអ្វីដែលមនុស្សយើងផ្សព្វផ្សាយនឹងមិនមានឥទ្ធិពលដូចព្រះជាម្ចាស់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សលោកដែរ។ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ទទូចស្នើឱ្យគ្រីស្តបរិស័ទកុំភ្លេចអំពីបេសកកម្មរបស់យើងដែលជាគ្រីស្តបរិស័ទគឺប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ ឱ្យមានសិទ្ធិទទួលមរតកដែលជាបុត្រធីតារបស់ព្រះជាម្ចាស់។ ពិសេសជាងនេះទៅទៀតគឺ សូមឱ្យយើងបង្ហាញពីភាពជិតស្និទ្ធរវាងគ្នានិងគ្នាតាមរបៀបផ្លូវវិញ្ញាណដោយយកចិត្តទុកដាក់ចំពោះគ្នាទាំងការអធិដ្ឋាននិងទាំងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងរិះគិតអំពីទំនាក់ទំនងតាមរបៀបថ្មីនៅក្នុងបរិបទសង្គមបច្ចុប្បន្ន។ ក្រៅពីទំនាក់ទំនងតាមរបៀបថ្មី លោកអូលីវីយ៉េជូនពរដល់គ្រីស្តបរិស័ទទាំងអស់នៅក្នុងឱកាសឆ្នាំ ២០២១ ថ្ងៃ នេះ ឱ្យពោរពេញទៅដោយ៖ ១) ព្រះ ពរ ដ៏ពេញលក្ខណៈពីព្រះជាម្ចាស់ សម្រាប់ ផ្ទាល់ ខ្លួន និងសម្រាប់ក្រុមគ្រួសារ។ ២) ស្ដាប់ និង យកចិត្តទុកដាក់ ព្រះ បន្ទូល របស់ ព្រះ …

“លោកអភិបាលអូលីវីយ៉េ ដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់លើទំនាក់ទំនងផ្ទាល់” Read More »

Subscribe to our newsletter

Don't miss new updates on your email