CCHS បានផ្តល់សេវាសុខភាពដល់អ្នកជំងឺចំនួន១៩៩៨នាក់និងបានពិគ្រោះជំងឺជាង៥៤០០ដង ក្នុងឆ្នាំ២០២០
យោងតាមរបាយការណ៍របស់សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ (CCHS) ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺសរុបចំនួន១,៩៩៨នាក់។ ក្នុងចំណោមអ្នកទាំងនោះ CCHS បានធ្វើការពិគ្រោះជំងឺបានចំនួន៥៤១៩ ដង។ កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២១ នៅព្រះសហគមន៍សន្តប៉ូល និងសន្ត សិលា ភ្នំពេញថ្មី បានធ្វើការប្រជុំនិងបង្ហាញរបាយការណ៍របស់សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ (CCHS) ក្រោមការណែនាំដោយលោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ របាយការណ៍ដដែលបានបង្ហាញថា អ្នកជំងឺទាំងអស់នេះមកពីគ្រប់មណ្ឌលថែទាំអ្នកជំងឺនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងនោះមាន៣៦% ជាអ្នកជំងឺបុរស និង៦៤% ជាស្ត្រី។ ក្នុងចំណោមអ្នកជំងឺ៩១១ នាក់ (៤៥%) មកពីក្នុងកម្មវិធីតាមខេត្ត និង៥១១នាក់ (២៨%) នៅមណ្ឌលថែទាំត្រចៀក សន្ត បឺន័រ និង៥៣៦នាក់ (២៧%) នៅមណ្ឌលសន្ត លូកា និងនិងសន្តី អេលីហ្សាបែត។ មានប្រសាសន៍ទៅកាន់បុគ្គលិកបម្រើការក្នុងសេវាសុខភាពចំនួន២២នាក់ លោក អភិបាល អូលីវីយ៉េ បានរំលឹកឡើងវិញនូវពាក្យជូនពរចំនួន ៥ ចំនុចក្នុងឱកាសបុណ្យព្រះគ្រីស្តសម្តែងព្រះអង្គគឺ «សូមទទួលព្រះពរពីព្រះជាម្ចាស់ដ៏ពេញលក្ខណៈ …
CCHS បានផ្តល់សេវាសុខភាពដល់អ្នកជំងឺចំនួន១៩៩៨នាក់និងបានពិគ្រោះជំងឺជាង៥៤០០ដង ក្នុងឆ្នាំ២០២០ Read More »