លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំឱ្យយើងចេះយកចិត្តទុកដាក់»
នៅក្នុងដំណើរទស្សនៈកិច្ចនិងសួរសុខទុក្ខបុគ្គលិកនិងសិស្សានុស្សនៃសាលាឡាវ៉ាឡា កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានលើកឡើងថា ជំងឺកូវីដ១៩ ជួយណែនាំឱ្យគ្រប់គ្នាចេះយកចិត្តទុកដាក់។ លោកបានបន្តថា លោកព្រួយបារម្ភខ្លាចមិនបានមកទីនេះដោយសារជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍សារជាថ្មី ប៉ុន្តែដោយសារកូវីដ១៩ បានបង្រៀនមនុស្សឱ្យចេះយកចិត្តទុកដាក់លើវិធានអនាម័យ ការសិក្សា ការធ្វើទំនាក់ទំនង ការយកចិត្តទុកដាក់លើជីវិតខាងផ្លូវវិញ្ញាណ និងចំណុចជាច្រើនទៀត។ លោកអភិបាល អូលីវីយ៉េបានបញ្ជាក់បន្ថែមថា៖ «កូវីដ១៩បានបង្រៀនឱ្យយើងចេះយកចិត្តទុកដាក់លើអនាម័យ ដែលពីមុនយើងមិនសូវរវីរវល់លាងដៃ ពាក់ម៉ាស់ឡើយ ប៉ុន្តសព្វថ្ងៃមិនថានៅកន្លែងណាយើងមានទម្លាប់លាងដៃនិងពាក់ម៉ាស់ ដែលណែនាំឱ្យយើងកែប្រែរបៀបនៃការរស់នៅរបស់យើង»។ លោកបន្តថា ការយកចិត្តទុកដាក់លើការសិក្សា ពេលគ្រប់គ្នាសម្រាកនៅផ្ទះមួយរយៈដោយសារជំងឺកូវីដ១៩ បានណែនាំឱ្យ[យើង]យល់ថាការសិក្សាសំខាន់ណាស់ [យើង]បានយល់អំពីតម្លៃការសិក្សាពេលមិនមានសាលា។ លោកអភិបាលដដែលរូបនេះបានមានប្រសាសន៍ថា ៖ «យើងបានយកចិត្តទុកដាក់លើមិត្តសម្លាញ់របស់យើង យកចិត្តទុកដាក់លើទំនាក់ទំនង យើងបានមករៀននៅទីនេះណែនាំឲ្យយើងមានមិត្តភ័ក្តិច្រើន បង្កើតទំនាក់ទំនង-មិត្តភាព។ ការយកចិត្តទុកដាក់លើបរិស្ថានធម្មជាតិ សាលារបស់យើងមានសួនច្បារស្អាតណាស់ មានផ្កា មានស្មៅ មានដើមឈើ មានសត្វ… ពេលយើងយកចិត្តទុកដាក់លើធម្មជាតិ ធ្វើឱ្យយើងមានសេចក្តីសុខនិងសុខដុមរមនា»។ ចំណុចសំខាន់មួយទៀតដែលលោកអភិបាល អូលីវីយ៉េ បានលើកឡើងក្នុងឱកាសនោះដែរ គឺការយកចិត្តទុកដាក់គោរពចាស់ទុំ។ ការគោរពលោកគ្រូអ្នកគ្រូ បងប្រុស ពូ មីង និងមនុស្សចាស់ទុំផ្សេងៗទៀត …
លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំឱ្យយើងចេះយកចិត្តទុកដាក់» Read More »