ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះបានជូនសៀវភៅដល់បងប្អូនគ្រីស្តបរិស័ទទាំងអស់តាមរយៈបណ្ដាញសង្គម ស្ដីអំពី អនុស្សាវរីយ៍បុណ្យសពលោកអភិបាលអ៊ីវរ៉ាមូស ដែលត្រូវបានព្រះជាម្ចាស់ត្រាស់ហៅ ឱ្យចូលរួមនៅក្នុងជីវិតអស់កល្បជានិច្ចដោយសុខសាន្ត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ដោយសារជំងឺកូវីដ១៩ ។ នៅក្នុងសៀវភៅនេះលោកអភិបាលអូលីវីយ៉េ បានប្រមូលនូវគ្រប់សាររំលែកមរណទុក្ខ សក្ខីភាព និងធម្មទេសនាទាំងឡាយនៅក្នុងកម្មវិធីបុណ្យសព ដោយមានអត្ថបទខ្លះជាភាសាខ្មែរ ខ្លះជាភាសាបារាំង និងខ្លះជាភាសាអង់គ្លេស។ ក្រៅពីសារលិខិតទាំងនេះ លោកបានដាក់បញ្ចូលនូវរូបភាពស្រស់ស្អាតជាច្រើន។ ជាពិសេសលោកបានផ្ញើជូនបងប្អូនគ្រីស្តបរិស័ទនូវតំណភ្ជាប់តៅកាន់វីដេអូ អំពីជីវិតរបស់លោកអភិបាលអ៊ីវរ៉ាម៉ូស (ជាភាសាខ្មែរ និងមានអក្សររត់ជាភាសាអង់គ្លេស) ផងដែរ។ លោកអភិបាលអូលីវីយ៉េ ក៏មានប្រសាសន៍ថ្លែងអំណរព្រះគុណព្រះជាម្ចាស់ ដែលបានប្រទានលោកអភិបាលអ៊ីវរ៉ាម៉ូស ជាព្រះអំណោយសម្រាប់ជីវិតព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសៀវភៅអនុស្សាវរីយ៍នេះ លោកបូជាចារ្យជនជាតិខ្មែរទម្លាប់ សុផល ជាតំណាងព្រះសហគមន៍ភូមិភាគបាត់ដំបង និងធ្លាប់មានទំនាក់ទំនងជាមួយលោកអភិបាលអ៊ីវ រ៉ាមូសតាំងពីឆ្នាំ១៩៨២តាំងពីនៅជំរំខាវអ៊ីដាង បានបង្ហាញសាក្ខីភាព និងការចងចាំអំពីលោកអភិបាលអ៊ីវ រ៉ាមូសគិតចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ កាលលោកនៅម៉ុងត្រេអាល ប្រទេសកាណាដា ពិតជាមានសារសំខាន់ចំពោះលោកព្រោះកាលលោកបានសម្រេចចិត្តឈប់តាមការត្រាស់ហៅជាបូជាចារ្យ ហើយចាកចេញមករកស៊ីធម្មតាវិញ ប៉ុន្តែលោកអភិបាលអ៊ីវ រ៉ាមូស លោកតាប៉ុងសូដ៍ និងលោកវើណេ ត្រូវបានព្រះជាម្ចាស់ផ្ញើឱ្យទៅរកលោក។ លោកសុផល បញ្ជាក់នៅក្នុងសារលិខិតថា លោកទាំងបីស្វែងរកខ្ញុំដើម្បីនិយាយពីស្ថានភាពព្រះសហគមន៍នៅកម្ពុជា។ លោកបន្តរៀបរាប់ថា ក្រោយពេលដែលលោកទទួលដំណឹងហើយ …
ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស Read More »