គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍
តំណាងគ្រីស្តបរិស័ទព្រះសហគមន៍ចំការទៀង ព្រះវិហារសន្តីម៉ារីញញឹម ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ចត្តាឡីស័ក ចំនួន ៦គ្រួសារ ដែលស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។ នៅក្នុងកិច្ចចុះសួរសុខទុក្ខនេះ លោកអភិបាល អូលីវីយ៉េក៏បានផ្ដល់អនុសាសន៍ដើម្បីលើកទឹកចិត្ត និងណែនាំអំពីរបៀបរក្សាអនាម័យ ការថែទាំសុខភាព និងជូនពរដល់គ្រួសារជាប់ចត្តាឡីស័កទាំងអស់ ឱ្យជៀសផុតពីជំងឺកូវីត១៩នេះ និងសូមទទួលបានសុខភាពល្អ ជាពិសេសសូមព្រះជាម្ចាស់ប្រទានពរដល់ពួកគាត់។ លោក តែ មុន្នីរតនា នាយកការិយាល័យកសិកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយភូមិគុស និងភូមិចំការទៀង មានប្រសាសន៍សម្ដែងនូវក្ដីរំភើប ចំពោះកិច្ចការសប្បុរសរបស់ព្រះសហគមន៍ចំពោះគ្រួសារក្រីក្រ។ លោករតនាមានប្រសាសន៍ថា «នេះគឺជាការលើកទឹកចិត្តពួកគាត់ដែលកំពុងធ្វើចត្តាឡឺស័កឱ្យកម្លាំងចិត្ត កាត់បន្ថយការភ័យខ្លាច និងមានសេចក្ដីសង្ឃឹមឡើងវិញ ព្រោះអ្នកទាំងនោះសុទ្ធតែជាអ្នកក្រីក្រ»។ លោកបន្ថែមថា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កប៉ុន្មានថ្ងៃមុននេះ លោកអភិបាលខេត្តក៏បានចុះមកសួរសុខទុក្ខនិងបាននាំយកអំណោយមកជូនពួកគាត់ដែរ។ សម្ភារដែលព្រះសហគមន៍បានជូនដល់គ្រួសារនីមួយៗ រួមមាន អង្ករ៥០គីឡូក្រាម មាន់២ក្បាល និងសាច់ជ្រូក មី១កេស ត្រីខ១យួរ ស្វាយ១០គីឡូក្រាម ទឹកសុទ្ធ១កេស ពងមាន់ …
គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍ Read More »