ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ជូនម៉ាស ចំនួន២ម៉ឺន ម៉ាសដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ មានលោកបូជាចារ្យកាតូលិក សួន ហង្សលី តំណាងពេញសិទ្ធិ លោកអូលីវីយ៉េ ជ្មិតហស្លេ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជូនម៉ាសចំនួន២ម៉ឺនម៉ាសដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលទទួលដោយលោកសឹម ម៉ាត់ទោត តំណាងឲ្យលោកឧញ៉ាសុះកំរ៉ី ជាគណៈដឹកនាំ។ ក្នុងពិធីប្រគល់ម៉ាស់នេះ លោកបូជាចារ្យកាតូលិក សួន ហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ផ្ញើជូនលោកឧញ៉ា សុះកំរ៉ី អំពីកិច្ចការមួយចំនួនដែលព្រះសហគមន៍កាតូលិកបាន និងកំពុងធ្វើក្នុងអំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ លោក បន្តថា ក្នុងពេលនេះ កាតូលិកកម្ពុជាភូមិភាគភ្នំពេញ មានសេចក្តីសោមនស្សរីករាយសូមផ្តល់ជូននូវម៉ាសចំនួន ២ម៉ឺនម៉ាស ដល់ លោកឧកញ៉ា នៃដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីប្រើប្រាស់ និងចែកជូនបងប្អូនប្រជាពលរដ្ឋតាមសេចក្តីត្រូវការ ក្នុងការពារ និងប្រយុទ្ធប្រឆាំនឹងការឆ្លងរីករាលដាល់នៃមេរោគឆ្លងកូវីដ១៩។ ក្នុងឱកាសនោះដែរ លោកសឹម ម៉ាត់ទោត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះព្រះសហគមន៍កាតូលិក ដែលតែងតែយកចិត្តទុកដាក់ និងបង្ហាញនូវសាមគ្គីភាព ចំពោះ បងប្អូនសាសនាឥស្លាមនៅកម្ពុជា។ លោកបន្តថា នេះជាលើកទី២ហើយដែលព្រះសហគមន៍កាតូលិក បានយកសម្ភារបរិក្ខាដើម្បីទប់ទល់នឹងកូវីដ១៩ ជូនដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលលើកទី១ គឺមានម៉ាសនិងអាកុល។ សូមជំរាបថា ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយលោកអភិបាលអូលីវីយ៉េ បានយកចិត្តទុក …