លោកអូលីវិយ៉េ សួរសុខទុក្ខ ចែកគ្រឿងបរិភោគ ព្រមទាំងថវិការខ្លះដល់បងប្អូន រុះរើលំនៅចេញពីផ្ទៃទន្លេ
កាលពិថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អញ្ជើញទៅសួរសុខទុក្ខនិងចែកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលបានរុះរើ ផ្ទះបណ្តែតទឹកចេញពីដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកអភិបាល បានលើកទឹកចិត្តបងប្អូនឲ្យមានការតស៊ូ ក្នុងជីវិតកុំអស់សង្ឃឹម។ ជាពិសេសក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវតែថែរក្សា អនាម័យជានិច្ច និងរស់នៅរក្សាគម្លាតផងដែរ។ លោកថា “ត្រូវគោរពវិធានរបស់ក្រសួងសុខាភិបាលជានិច្ច ៣ការពារ និង ៣កុំ”។ ជាមួយគ្នានេះដែរ លោកអភិបាលបានរំលឹកបងប្អូនថា «ត្រូវយកចិត្តទុកដាក់រស់នៅដោយគោរព ច្បាប់របស់ប្រទេសកម្ពុជាជានិច្ចផងដែរ» ។ ដូនជី ដួង ខន្តី នៃក្រុមគ្រួសារបងស្រីឧបការគុណនាទីក្រុងភ្នំពេញ បានអញ្ជើញទៅសួរសុខទុក្ខដល់គ្រួសារដែលមានផ្ទះបណ្តែតលើទឹកទាំងនោះ កាលពីប៉ុន្មានសប្តាហ៍មុន។ ដូនជីរូបនេះ បានឲ្យដឹងថា ប្រជាជននៅទីនេះ ភាគច្រើនពួកគាត់គ្មានកន្លែងស្នាក់អាស្រ័យទេ គឺត្រូវជួលផ្ទះគេ ឬរស់នៅលើដីដែលសុំគេបណ្តោះអាសន្ន។ ដូនជីបន្ថែមថា «នៅទីនេះ ភាគច្រើនគ្រួសារវៀតណាម និងមានបងប្អូនខ្មែរតិចតួច ដែលគ្មានដីនៅលើគោកទេ។ ពួកគាត់នេសាទត្រី»។ ក្រោយពីរុះរើ គ្រួសារទាំងនោះជួបការលំបាកខ្លាំង ដោយត្រូវផ្លាស់ប្តូររបៀបរស់នៅថ្មី និងសម្របខ្លួនទៅក្នុងបរិយាកាសលើដីគោក …