បុណ្យរំលឹកសន្តអូគូស្តាំង ជាអភិបាល និងគ្រូបាធ្យាយនៃព្រះសហគមន៍ ព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ “សមត្ថភាព”
បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះនៅក្នុងគម្ពីរដំណឹងល្អ ព្រះយេស៊ូបានបង្ហាញអំពីបុរសបីនាក់ ម្នាក់ៗដូចជាព្រះយេស៊ូបានទទួលស្គាល់អំពីសមត្ថភាព។ អ្នកដែលមានសមត្ថភាពច្រើនបានទទួលប្រាក់ប្រាំណែន អ្នកដែលមានសមត្ថភាពល្មមបានទទួលពីរណែន អ្នកដែលមានសមត្ថភាពខ្សោយជាងគេបានទទួលប្រាក់តែមួយណែន។ នៅក្នុងពិភពលោក យើងដឹងថាមនុស្សយើងមានសមត្ថភាពខុសៗគ្នា នៅក្នុងព្រះសហគមន៍ក៏ដូចគ្នាដែរ។ ប៉ុន្តែ អ្វីដែលសំខាន់គឺមិនមែនសមត្ថភាពដែលយើងមាន សំខាន់គឺរបៀបដែលយើងប្រើសមត្ថភាពរបស់យើង ដែលជាព្រះណោយទានយ៉ាងពិសេសដែលយើងបានទទួលពីព្រះជាម្ចាស់ ដើម្បីឱ្យយើងយកចិត្តទុកដាក់ ដើម្បីឱ្យសមត្ថភាពរបស់យើង កម្លាំងរបស់យើង សេចក្តីស្រឡាញ់របស់យើង អំណោយទានដែលយើងទទួលពីព្រះជាម្ចាស់រីកចម្រើន។ អ្នកដែលបានច្រើនរីកចម្រើនគុណជាពីរ អ្នកដែលបានល្មមក៏បានរីកចម្រើនគុណជាពីរដូចគ្នា ប៉ុន្តែបញ្ហាគឺអ្នកដែលមានសមត្ថភាពតិចជាងគេ សមត្ថភាពរបស់គាត់មិនចង់ឱ្យលូតលាស់ រីកចម្រើនថែមទៀត ផ្ទុយទៅវិញគាត់កប់សមត្ថភាពរបស់គាត់នៅក្នុងដី។ ថ្ងៃនេះ ដែលយើងគោរពសន្តអូគូស្តាំង គាត់ជាមនុស្សម្នាក់ដែលបានទទួលកម្លាំង សមត្ថភាពយ៉ាងច្រើននៅក្នុងការសិក្សា នៅក្នុងការស្វែងយល់អំពីទស្សនៈវិជ្ជា អំពីគណិតវិជ្ជាដែលមានចំណេះដឹងយ៉ាងខ្ពស់រហូតដល់គាត់ជាប់ជាមួយព្រះជាម្ចាស់។ នៅពេលគាត់រកឃើញព្រះជាម្ចាស់នៅក្នុងជីវិតរបស់គាត់ ណែនាំឱ្យគាត់ភ្ញាក់ គាត់បានរកឃើញព្រះជាម្ចាស់ហើយ “ខ្ញុំបានដើរតាមព្រះជាម្ចាស់ជាយូរឆ្នាំមកហើយ ប៉ុន្តែរកមិនឃើញ”។ នៅពេលគាត់រកឃើញព្រះជាម្ចាស់ តាមពិតគាត់មានអារម្មណ៍ថា ព្រះជាម្ចាស់បានរៀបចំទីលំនៅនៅក្នុងដួងចិត្តរបស់គាត់ពីយូរមកហើយ។ នៅពេលនោះ សមត្ថភាពរបស់គាត់ដូចជាបានរីកចម្រើនលូតលាស់។ នៅពេលគាត់ក្លាយជាលោកអភិបាល គាត់បានសរសេរសៀវភៅរាប់រយក្បាល គាត់បានរៀបចំធម្មទេសនាយ៉ាងច្រើន ដើម្បីណែនាំឱ្យព្រះសហគមន៍របស់គាត់ ឱ្យគ្រីស្តបរិស័ទរបស់គាត់បានរីកចម្រើននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ យើងនិយាយអំពីរឿងនៅឆ្នាំ៣០០ជាង មានន័យថាជាង១៧០០ឆ្នាំមុន ប៉ុន្តែសព្វថ្ងៃព្រះសហគមន៍របស់យើងបានទទួលឥទ្ធិពលយ៉ាងច្រើនពីសន្តអូគូស្តាំង។ ដោយសារសន្ត អូគូស្តាំង បានទទួលស្គាល់អំពីអំណោយទានដែលគាត់បានទទួលពីព្រះជាម្ចាស់ និងបានណែនាំឱ្យព្រះអំណោយទាននេះលូតលាស់នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ដូច្នេះថ្ងៃនេះ យើងអធិដ្ឋានដើម្បីឱ្យយើងជាគ្រីស្តបរិស័ទនៅបច្ចុប្បន្ននេះ …