បុព្វជិតភូមិភាគភ្នំពេញ

លោកបូជាចារ្យ សិរី ដាស់តឿនឲ្យគ្រីស្តបរិស័ទមានចិត្តតស៊ូ

“សូមឲ្យមានចិត្តតស៊ូ និងរក្សានូវជំនឿ សេចក្តីសង្ឃឹមរបស់ខ្លួនដើម្បីអប់រំដល់កុមារ និងយុវជនយុវនារី។” នេះជាប្រសាសន៍របស់ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាអគ្គលេខាធិការនៃអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទក្នុងឱកាសសម្ដែងធម្មទេសនា នៃកម្មវិធីអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៩ នៅទេវវិទ្យាល័យកាតូលិកកម្ពុជា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៣១ មករា ២០១៩កន្លងទៅនេះ។  លោកបូជាចារ្យបានបន្ត ដោយលើកយកគំរូនៃគ្រីស្តបរិស័ទជំនាន់ដើម នៅទ្វីបអឺរ៉ុប និងនៅប្រទេសកម្ពុជា នាសម័យរង់ទុក្ខលំបាក ត្រូវគេបំបិទសិទ្ធិគ្រប់បែបយ៉ាង ដែលបានតស៊ូរក្សាជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ លោកថា អ្នកទាំងនោះគឺជាគំរូក្នុងការអប់រំគ្រីស្តបរិស័ទជំនាន់ក្រោយៗ មានដូចជា អ្នកដែលបង្កើតក្រុមរិះគិតអំពីព្រះបន្ទូលប្រចាំថ្ងៃ។ ក្រុមគ្រីស្តបរិស័ទ លោកអភិបាល បូជាចារ្យ និងបព្វជិតដែលរស់នៅជាត់ខ្មែរ នៅក្នុងសម័យប៉ុលពត។ ជាពិសេសគឺលោកអភិបាលឆ្មារ សាឡាស់ រួមនិងសហការី ដែលបានព្យាយាមរក្សានូវជំនឿដែលជាពន្លឺជានិច្ច រហូតដល់នាទីចុងក្រោយ។ លោកឆ័ត្រសិរី បន្តថាការបង្ហាញជំនឿនៅក្នុងសម័យប៉ុលពត ពិតជាលំបាក ហើយប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេល។ មានគ្រីស្តបរិស័ទ និងអ្នកឯទៀតបានឃើញនិងមានការចងចាំអំពីលោកឡាសដែលខិតខំរក្សាព្រះគម្ពីរនៅក្នុងហោប៉ៅខោរហូតដល់ថ្ងៃស្លាប់។ មួយទៀតលោក បូជាចារ្យក៏បានបង្ហាញអំពីគំរូនៃជីវត សន្តយ៉ូហានបូស្កូ ដែលបានខិតខំជួយដល់យុវជនដែលគេលះបង់ ទាំងកាយ និងវិញ្ញាណ។ យុវជន យុវនារីទាំងនោះក្រីក្រ គ្មានលទ្ធភាពរកការងារធ្វើ ប្រសិនបើលោកយ៉ូហានបូស្កូមិនជួយ ពួកគេនឹងមានគ្រោះថ្នាក់។ លោកបូជាចរ្យអធិការបតី បន្ថា ការព្យាយាមជួយក្រុមយុវជនដោយចិត្តតស៊ូរបស់សន្តយ៉ូហានបូស្កូ  …

លោកបូជាចារ្យ សិរី ដាស់តឿនឲ្យគ្រីស្តបរិស័ទមានចិត្តតស៊ូ Read More »

លោកអភិបាលអូលីវីយេ ស្នើឲ្យក្រុមបព្វជិតបព្វជីតារួមគ្នាបង្កើតក្រុមបព្វជិតបព្វជីតាខ្មែរ

ភ្នំពេញ៖ ថ្លែងនៅក្នុងធម្មទេសនានៃអភិបូជា សម្រាប់ក្រុមបព្វជិត បព្វជីតា ដែលបម្រើព្រះសហគមន៍នានា ក្នុងភូមិភាគភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា  នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី លោកអភិបាល អូលីវីយេ ជ្មីតអីស្ល៊ែរ បានទទូចស្នើដល់ក្រុមបព្វជិត បព្វជីតាទាំងអស់ ដើម្បីរិះគិតធ្វើយ៉ាងណា ឲ្យមានក្រុមដូនជីខ្មែរមួយក្រុម សម្រាប់បម្រើព្រះសហគមន៍ នៅភូមិភាគភ្នំពេញផ្ទាល់។ លោកអភិបាលបញ្ជាក់ថា យើងត្រូវភ្ញាក់ស្មារតីរស់នៅក្នុងការត្រាស់ហៅ ដោយកុំគិតតែប្រយោជន៍ ក្រុមគ្រួសារផ្ទាល់ខ្លួន តែធ្វើយ៉ាងណា ដើម្បីឲ្យមានក្រុមគ្រួសារខ្មែរ ដែលបម្រើព្រះសហគមន៍ នៅតាមភូមិភាគ និងនៅជាប់ជាមួយប្រជាជន។ លោកអភិបាលថែមទាំអ បានដាស់តឿនអំពីបេសកកម្ម របស់ព្រះសហគមន៍ គឺធ្វើយ៉ាងណា ដើម្បីឲ្យអស់អ្នកដែលកំពុងមានបញ្ហាពិបាក ជនពិការ ក្មេងកំព្រា និងអ្នកដែលអស់សង្ឃឹម មានសេចក្តីសង្ឃឹម និងមានអំណរសប្បាយឡើងវិញ តាមរយៈព្រះសហគមន៍។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយើងមានក្រុមខុសៗគ្នា តែយើងមានគោលដៅតែមួយគឺ ធ្វើយ៉ាងណាដើម្បីឲ្យព្រះរាជ្យព្រះជាម្ចាស់មកដល់។ ហើយលោកក៏បានរំលឹកដល់ក្រុមបព្វជិតបព្វជិតាទាំងអស់ អោយរួមគ្នាដើម្បីជួយកសាងព្រះសហគមន៍ ឲ្យរឹងមាំតាមរយៈ គ្រីស្តបរិស័ទ និងតាមក្រុមគ្រួសារ។ លោកអភិបាលបានបញ្ជាក់ថា សូមបព្វជិតបព្វជិតាទាំងអស់ ចូលរួមថែរក្សាក្រុមគ្រួសារ ព្រោះគ្រួសារជាព្រះសហគមន៍ដ៏តូចមួយ។

Subscribe to our newsletter

Don't miss new updates on your email