លោក សួន យឿន៖ «ជំនឿគឺជាសេចក្តីក្លាហានសម្រាប់ខ្ញុំ»
លោក សួន យឿន វ័យ៧៦ឆ្នាំ មានកូនប្រុសស្រី៤នាក់ក្នុងក្រុមគ្រួសារជាគ្រីស្តបរិស័ទ មានទីលំនៅក្នុងសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។ ទោះបីជាមានវ័យចាស់បន្តិចក៏ដោយ តែលោកបានបង្ហាញជំនឿរបស់ខ្លួនថា៖«ខ្ញុំជឿ និងស្រលាញ់ព្រះជាម្ចាស់តាំងពីដើមរហូតមក បើទោះបីជា មិនទាន់ជាគ្រីស្តបិរ័ទពេញលេញក៏ពិតមែនគឺខ្ញុំតែងផ្ញើជីវិតទាំងស្រុងទៅព្រះជាម្ចាស់ដើម្បីតម្រង់ជីវិត និងបំភ្លឺផ្លូវខ្ញុំកន្លងមកតាមរយៈអធិដ្ឋាន និងការធ្វើទានជាមួយអ្នកដទៃ»។ តាមការឱ្យដឹងពីលោកយឿន គឺលោកបានទទួលរៀនអប់រំជំនឿតាំងពីឆ្នាំ១៩៩២នៅជំរំសាយធូ តែដោយសារតែរវល់ នឹងបំពេញកិច្ចការដើម្បីផ្គត់ផ្គង់ជីវភាព ព្រោះកាលនោះ គ្រួសារលោកជួបការលំបាកជាខ្លាំងរួមនឹងការអាក់អន់ស្រពន់ចិត្តនឹងរឿងរ៉ាវមួយចំនួន នាំឱ្យប៉ះទង្គិចផ្លូវចិត្តផង ទើបធ្វើឱ្យលោកមិនបានបន្តការឈ្វេងយល់ជំនឿជាមួយប្រពន្ធកូនរហូតមក។ ក្នុងឆ្នាំ២០១៨លោកបានកែប្រែចិត្តគំនិតពីការជឿលើព្រះយេស៊ូគ្រីស្ត ដោយមកបន្តរៀនអប់រំជំនឿរហូតបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០១៩នៅរាត្រីបុណ្យចម្លង នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន។ លោកសួន យឿន បន្ថែមថា កន្លងមកទោះបីជាមានការជំរុញពីក្រុមគ្រួសារយ៉ាងណាក៏ដោយ ក៏លោកមិនព្រមទទួលអប់រំជំនឿ និងអគ្គសញ្ញាជ្រមុជទឹកដែរ ព្រោះគិតថា អគ្គសញ្ញាជ្រមុជទឹកគ្រាន់តែជាពិធីមួយដើម្បីបំពេញសិទ្ធិតែប៉ុណ្ណោះ។ លោកបន្ថែមថា៖ «ហេតុនេះខ្ញុំមិនចង់បន្តការឈ្វេងយល់អ្វីទៀត អំពីព្រះយេស៊ូ ដើម្បីបានទទួលឡើយ ព្រោះវ័យក៏ចាស់។ អ្វីដែលសំខាន់ គឺខ្ញុំទៅព្រះវិហារ មានទំនាក់ទំនងជាមួយព្រះយេស៊ូរាល់ថ្ងៃទៅបានហើយ។ បើទោះបីជា គ្មានអ្នកណាដឹងតែ ព្រះជាម្ចាស់នឹងយល់អំពីជំនឿខ្ញុំចំពោះទ្រង់»។ លោកបន្តថា៖ «តែប្រហែលព្រះអង្គមិនចង់ឱ្យខ្ញុំនៅស្ងៀមបែបនេះ ទើបបណ្តាលចិត្តខ្ញុំឱ្យហ៊ានបង្ហាញខ្លួនថាចង់ក្លាយជាគ្រីស្តបរិស័ទពេញសិទ្ធិរហូតបានទទួលអគ្គសញ្ញាជ្រមុជទឹកបែបនេះ»។ លោក យឿន បន្ថែមថា អ្នកជិតខាង ឬអ្នកធ្លាប់ស្គាល់គ្នា តែងតែនិយាយមិនល្អ ឬសើចយំដោយសេចក្តីមើលងាយ ដោយសារការចូលសាសនាកាតូលិកនេះ។ …
លោក សួន យឿន៖ «ជំនឿគឺជាសេចក្តីក្លាហានសម្រាប់ខ្ញុំ» Read More »