គណៈកម្មការពលករភូមិភាគភ្នំពេញជួយឲ្យកម្មករកម្មការិនីចេះរួមសាមគ្គីគ្នា
គណៈកម្មការពលករនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីបោះជំរំ សម្រាប់យុវកម្មករ ក្រោមប្រធានបទ «សាមគ្គីភាព និងភាពរុងរឿង» រយៈពេលបីថ្ងៃពីថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានយុវកម្មករ កម្មការិនី ចំនួន២៤នាក់ មកពីរោងចក្រមួយចំនួននៅតំបន់ ទួលពង្រ ក្នុងសង្កាត់ចោមចៅ រោងចក្រដំបូលខៀវ និងកាណាឌីយ៉ា។ តាមកញ្ញា ម៉ៅ ស្រីកែវ សមាជិកគណៈកម្មការពលករនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបរាប់ថា គោលដៅសំខាន់ក្នុងកម្មវិធីបោះជំរំនេះ គឺជួយឲ្យយុវកម្មករ កម្មការិនី បានស្គាល់គ្នា ចេះសាមគ្គីគ្នា យកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ជាពិសេសនាំឲ្យគេបានយល់ និងស្គាល់នូវមរតកវប្បធម៌ដែលដូនតាបានបន្សល់ទុកមកគឺប្រាសាទអង្គរវត្ត និងប្រាសាទនានាដទៃទៀត មានសំបូរព្រៃគុកជាដើម និងភូមិវប្បធម៌ ដើម្បីឲ្យគេបានយល់ពីភាពរុងរឿងនៃវប្បធម៌ជាតិយើង។ កញ្ញាស្រីកែវបន្តថា ការរួមសាមគ្គីគ្នា និងចេះជួយគ្នាទៅវិញទៅមក គឺសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់កម្មករ ព្រោះថា នៅកន្លែងធ្វើការបើកម្មករចេះរួមសាមគ្គីគ្នា សហការគ្នា ជួយគ្នាដូចបងប្អូន កិច្ចការអ្វីក៏ងាយនឹងទទួលជោគជ័យដែរ។ ស្រីកែវ៖ «យើងមានល្បែងកំសាន្តរិះគិត ដើម្បីឲ្យគេបានយល់កាន់តែច្បាស់ថែមទៀត អំពីសាមគ្គីភាព និងការសហការក្នុងកិច្ចការជាក្រុម»។ ក្នុងនោះការស្នាក់នៅគឺ គ្រប់គ្នាត្រូវគេងក្នុងតង់ម្នាក់មួយ ជួយគ្នារៀបចំតង់ និងកិច្ចការផ្សេងទៀត។ …
គណៈកម្មការពលករភូមិភាគភ្នំពេញជួយឲ្យកម្មករកម្មការិនីចេះរួមសាមគ្គីគ្នា Read More »