លោកអភិបាលអូលីវីយេ ទទួលមេដាយមាស ស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជា

លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ទទួល​មេ​ដាយ​មាស​ស្ថាបនា​ជាតិ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សារ​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ងារ​សង្គម និង​អភិវឌ្ឍន៍​មូលដ្ឋាន​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។​ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​អង្គ​មន្ត្រី​នៃ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោម​អធិបតី​របស់​លោក ចាន់​ សារុន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៩ កន្លង​ទៅ ។ តាម​របាយការណ៍​របស់​លោក អ៊ីង ណយ មេ​ឃុំ​គូស​បាន​ឲ្យ​ដឹង​ថា ស្រប​តាម​ការរីក​ចម្រើន របស់​ប្រទេស​ជាតិ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ និង​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​គ្រូ​ចៅ​អធិកា លោក​អាចារ្យ គណៈ​កម្មការ​វត្ត​បាន​កសាង​សមិទ្ធ​ផល​ថ្មីៗ​មាន​ដូច​ជា ជួស​ជុល​ថ្នល់​១​ខ្សែ​ប្រវែង ១.៥០០ម ក្រាល​ការ៉ូ​សាលា​ឆាន់​ជាន់​ក្រោម ត​សំយាប​សាលា​ភត្ត និង​ចាក់​សាប​ក្នុង​វត្ត  សរុប​ការ​ចំណាយ​មាន​ចំនួន ៧៣.៩៦០.០០០ ៛ ដែល​នឹង​ត្រូវ​ដាក់​សម្ពោធ​ឆ្លង​នា​ឱកាស​នេះ។ លោក​មេឃុំ​បន្ត​ថា ក្នុង​ចំណោម​ថវិកា​ចំណាយ​លើ​សមិទ្ធ​ផល​ទាំង​នោះ បាន​មក​ពី​សប្បុរស​ជន​នានា ​ក្នុង​នោះ​មាន​លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ជា​ដើម។ ក្នុង​នាមេ​អាជ្ញា​មូលដ្ឋាន​លោក​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រោល​ជ្រៅ​ចំពោះ​លោក​អូលីវីយេ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​អភិវឌ្ឍ​មូល​ដ្ឋាន មាន​ទាំង​សាលា​រៀន ផ្លូវ​ថ្នល់ និង​វត្ត​អារាម​ជា​ដើម។ល។​ លោក​អភិបាល​អូលីវីយេ ដែល​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​ស្រុក​ត្រាំកក់ ក្នុង​ទស្សន​វិស័យ​ដ៏​ជ្រាល​ជ្រៅ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ការអភិវឌ្ឍ​បាន​មាន​ប្រសាសន៍​រលឹក​ឡើង​វិញ នូវ​ទំនាក់​ទំនង​រវាង ព្រះសហគមន៍​កាតូលិក ជា​ពិសេស​រូបលោក​ផ្ទាល់​ជា​មួយ​វត្ត​អង្គ​មន្ត្រី​នេះ។ ក្នុង​ឆ្នាំ​២០០២​មក​ លោក​បាន​កសាង​ផ្លូវ​លំ​១​ខ្សែ​ប្រវែង​២២០០​ម៉ែត្រ តាម​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ …

លោកអភិបាលអូលីវីយេ ទទួលមេដាយមាស ស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជា Read More »