តំណាងអន្តរសាសនា ជួបនិងលើកទឹកចិត្តដល់ជនជាប់ឃុំនៅខេត្តតាកែវ
តំណាងប្រតិភូអន្តរសាសនាដែលដឹកនាំដោយលោកអូលីវីយេ ជ្មីតអីស្ល៊ែរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនឹងមន្ទីរធម្មការនិងសាសនាខេត្ត បានអញ្ជើញសួរសុខទុក្ខទណ្ឌិត និងជនជាប់ឃុំនៅក្នុងមន្ទីរពន្ធនាគារខេត្តតាកែវ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ដោយទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកគង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ។ លោកគង់ ស៊ីថា មានប្រសាសន៍ថា ការសួរសុខទុក្ខនិងសំណេះសំណាលនៅថ្ងៃនេះ ជាការលើកទឹកចិត្តដើម្បីឲ្យទណ្ឌិតខិតខំកែប្រែខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ក្នុងមន្ទីរកែប្រែនេះ មានទណ្ឌិតនិងជនជាប់ឃុំចំនួន៨៣០នាក់។ លោកស៊ីថា មានប្រសាសន៍ទៀតថា លោកសូមគោរពនិងដឹងគុណដល់លោកពុកអូលីវីយេ ដែលបានជួយឧបត្ថម្ភដល់ពន្ធនាគាររយៈពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ។ ក្នុងនោះរួមមាន រោងសម្រាប់ធ្វើកម្មវិធីជួបជុំ មណ្ឌលសុខភាព ឃោសនសព្ទជាដើម ដែលជាគុណបំណាច់យ៉ាងធំធេង ដែលបានយកចិត្តទុកដាក់ ដើម្បីជួយដល់ពន្ធនាគារក្នុងវិស័យអប់រំ និងវិស័យសុខភាព។ លោកស៊ីថា បន្តថា «នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកពុកអូលីវីយេ ក្នុងស្មារតីដែលថា ធ្វើយ៉ាងម៉េចឲ្យពន្ធនាគារមានការរីកចម្រើនក្នុងការព្យាបាលដល់បងប្អូនជាប់ឃុំយើងនេះ។…នេះជាការធ្វើបុណ្យមួយយ៉ាងសំខាន់ណាស់សម្រាប់សង្គ្រោះជីវិត»។ លោកប្រធានពន្ធនាគារក៏សូមឲ្យគ្រប់ស្ថាបននានាបន្តជួយបន្ថែមទៀតលើផ្នែកជាច្រើនដែលអាចជួយបាន ដើម្បីជួយដល់អ្នកជាប់ឃុំនៅក្នុងខេត្តតាកែវនេះ។ តំណាងគណៈប្រតិភូនោះរួមមាន គ្រីស្តសាសនា ពុទ្ធសាសនា និងអ៊ីស្លាមសាសនា។ ក្នុងនោះដែរតំណាងសាសនានីមួយៗបានរំលឹកដាស់តឿន ដល់ជនជាប់ឃុំទាំងអស់ ឲ្យខិតខំកែប្រែខ្លួន អប់រំខ្លួន ហើយក្រោយពេលចេញ ពីមណ្ឌលកែប្រែក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។ តំណាងសាសនាទាំងអស់បានរៀបចំពិធីអធិដ្ឋាននិងសូត្រធម៌ ប្រោះព្រំលើជនជាប់ឃុំទាំងអស់ តាមរបៀបសាសនារៀងៗខ្លួន និងផ្តល់ជាមតិយោបល់នានាដើម្បីណែនាំដល់អ្នកជាប់ឃុំទាំងអស់។ ក្នុងនោះដែរ លោកអភិបាលអូលីវីយេ …
តំណាងអន្តរសាសនា ជួបនិងលើកទឹកចិត្តដល់ជនជាប់ឃុំនៅខេត្តតាកែវ Read More »