Month: September 2020
ក្រុមការងារនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ អញ្ញើញមកទស្សនៈកិច្ចវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ
ព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ បានទទួលស្វាគមន៍ក្រុមការងារនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ដែលបានចុះពិនិត្យវាយតម្លៃ ដេីម្បីត្រៀមលក្ខណ:ក្នុងការបេីកដំណេីរការសាលារៀនឡេីងវិញនៅក្នុងដំណាក់កាលទី២ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ។ប្រភព៖ លោកគ្រូ យុន សំអាត
ការរួបរួមនៃយុវជនជាកម្លាំងរបស់ព្រះសហគមន៍
យុវជន៤៥នាក់មកពីអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល បានចូលរួមសិក្ខាសាលាយុវជនមួយរយៈពេលពីរថ្ងៃពីថ្ងៃទី២៨និង២៩ ខែសីហា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការរួបរួមនៃយុវជនជាកម្លាំងរបស់ព្រះសហគមន៍» នៅព្រះវិហារសន្តសិលា (ពោធិ៍ធំ) ដែលដឹកនាំដោយលោកបូជាចារ្យ ប៊ឺត។ ដោយមើលឃើញពីបញ្ហាជាច្រើនចំពោះយុវជនដែលមានពេលទំនេរច្រើន ប៉ុន្តែមិនទទួលព្រះកាយដោយមិនបានស្រាយបាបរហូត២ឆ្នាំ លោកបូជាចារ្យ ប៊ឺត បានលើកឡើងថា ដើម្បីធ្វើឱ្យយុវជនទាំងនេះមានជំនឿដើម្បីកសាងព្រះសងហគមន៍ លោកបានអប់រំឱ្យគេយល់ពីអ្វីដែលមានសារៈសំខាន់នៅក្នុងជីវិត ហើយអ្វីដែលពួកគេបានឆ្លើយគឺគ្រួសារ ប៉ុន្តែលោកឃើញសកម្មភាពរបស់គេប្រើពេលវេលាពាក់ព័ន្ធជាមួយទូរស័ព្ទច្រើនជាងគ្រួសារ និងព្រះសហគមន៍ទៅវិញ។ លោកបូជាចារ្យ ប៊ឺត បានថ្លែងបន្ថែមថា ជំនឿរបស់យុវជនជាកម្លាំងដើម្បីកសាងព្រះសហគមន៍ ប៉ុន្តែក៏មិនភ្លេចចាស់ទុំ និងគំរូបទពិសោធន៍របស់ពួកគាត់ដែរ។ លោកបានធ្វើការណែនាំដល់យុវជនទាំងនេះថា ៖ «ត្រូវការពារជីវិតរបស់យើង។ យើងជាកូនរបស់ព្រះជាម្ចាស់ត្រូវតែមានពេលវេលាអធិដ្ឋានសូមព្រះអង្គជួយបញ្ចប់កូវីដសម្រាប់ខ្លួនយើង គ្រួសារយើង និងត្រូវធ្វើសកម្មភាពរបស់យើងក្នុងនាមជាបុត្រធីតារបស់ព្រះជាម្ចាស់»។ លោកបូជាចារ្យ បញ្ជាក់ថា ទោះបីចប់សិក្ខាសាលានេះក្ដី ក៏លោកនៅតែបន្តណែនាំពួកគេតទៅមុខទៀត។ យុវជន ម៉ៅ វាសនា មកពីព្រះវិហារសន្តសិលា (ពោធិ៍ធំ) បានឱ្យដឹងថា សិក្ខាសាលាពីរថ្ងៃនេះ បានជួយឱ្យយុវជនអាចចូលរួមជាមួយគ្នាទាំងអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល។ លោកបានថ្លែងថា ៖ «ការ បណ្ដុះគំនិតដល់ខ្ញុំឱ្យលែងខ្ជិល ដោយបានឃើញការរួបរួមចូលគ្នារវាងយុវជនតាមព្រះសហគមន៍ទាំងនេះ បានធ្វើឱ្យខ្ញុំមានកម្លាំងបន្តដំណើរទៅមុខទៀតដើម្បីជួយព្រះសហគមន៍។ ក្រោយពីសិក្ខាសាលានេះ …