Month: November 2020

ព្រះសហគមន៍សន្តី​ម៉ា​រីម៉ា​ដាឡា​ ស្វាយប៉ាក​ បានរៀបចំពិធីសំណាក់ធម៌​សម្រាប់​ប្អូនៗចំនួន១៧នាក់ ដែលនឹងត្រូវទទួល​អគ្គសញ្ញា​ព្រះកាយ​ព្រះគ្រី​ស្ត​ នៅថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ​២០២០

ពិធីអរព្រះគុណព្រះជាម្ចាស់​ រំលឹកថ្ងៃដែលស្រង់រូបសំណាកព្រះនាងម៉ារី (ទីពី​រ)​ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ ពិធីអរព្រះគុណព្រះជាម្ចាស់​ រំលឹកថ្ងៃដែលស្រង់រូបសំណាកព្រះនាងម៉ារី (ទីពី​រ)​ ពីបាតទន្លេមេគង្គ ក្នុងឳកាស​បុណ្យ​ព្រះនាងម៉ារីថ្វាយខ្លួននៅទីក្រុងយេរូសាឡឹម​ផងដែរ។ កម្មវិធី​នេះ​ ក្រោយអធិបតីភាព លោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ និងលោកបូជាចារ្យ បងប្រុស​បងស្រី​ និង​បងប្អូន​គ្រីស្តបរិស័ទមួយចំនួន​ ដោយបានប្រកាន់ភ្ជាប់នូវវិធានការអនាម័យនិងគម្លាតសុវត្តិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ពីបាតទន្លេមេគង្គ ក្នុងឳកាស​បុណ្យ​ព្រះនាងម៉ារីថ្វាយខ្លួននៅទីក្រុងយេរូសាឡឹម​ផងដែរ។ កម្មវិធី​នេះ​ ក្រោយអធិបតីភាព លោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ និងលោកបូជាចារ្យ បងប្រុស​បងស្រី​ និង​បងប្អូន​គ្រីស្តបរិស័ទមួយចំនួន​ ដោយបានប្រកាន់ភ្ជាប់នូវវិធានការអនាម័យនិងគម្លាតសុវត្តិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

លោកអភិបាល​ អូលីវីយ៉េ​ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ​លោកអភិបាល​ អូលីវីយ៉េ​ ថ្លែង​ក្នុង​ធម្មទេសនា​ដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏ដូចជា​សម្រាប់​គ្រីស្តបរិស័ទ​ទាំងអស់​ថា៖ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត​ និង​ជា​ពេល​វេលា​មួយ​ ដើម្បី​ឲ្យ​គិត​ យើង​ជា​គ្រីស្តបរិស័ទ​ យើង​ជា​ព្រះសហគមន៍​ យើង​ជា​ប្រជា​រាស្ត្រ​របស់​ព្រះជាម្ចាស់​ យើងជាព្រះកាយព្រះគ្រីស្ត តើ​យើង​មាន​បេសកកម្ម​ និង​មាន​តួនាទី​អ្វី​ខ្លះ​នៅ​ក្នុង​ពិភព​លោក​នេះ? ជាពិសេស​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ជាសញ្ញាដែលណែនាំឲ្យយើងភ័យខ្លាច។តួនាទី​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​គឺ​​បង្ហាញ​អំពី​ព្រះរាជ្យរបស់ព្រះជាម្ចាស់​ដែល​កំពុង​យាងមកដោយ៖ – យកចិត្ត​ទុកដាក់​នៅក្នុង​ការ​ងារប្រចាំថ្ងៃរបស់យើងដោយទទួលខុសត្រូវជាន់ខ្ពស់ – មានចិត្តមេត្តាករុណា ដោយ​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ “សូម​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា” – ឲ្យ​យើង​ទទួល​ខុស​ត្រូវ​នៅក្នុង​ការស្រឡាញ់​បងប្អូន​ឯទៀត​ៗយ៉ាង​ជាក់​ស្តែង​- យើង​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដែល​ស្ថិត​នៅក្នុងពន្លឺរបស់ព្រះអង្គ – បង្ហាញ​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ និងនៅក្នុងសង្គមបច្ចុប្បន្ននេះ – យើង​រស់​នៅ​ក្នុង​ពន្លឺ​មែន​ ប៉ុន្តែ​ឲ្យ​យើង​ខិតខំ​អស់​ពី​សមត្ថភាព​ ពេល​យើង​បាន​ទទួល​ប៉ុន្មាន​ឲ្យយើងខិតខំយកចិត្តទុកដាក់ដើម្បីបានបន្ថែមទៀត សំខាន់កុំឲ្យយើងបូកជាមួយសូន្យ – ឲ្យយើងប្រុង​ស្មារតី​ជានិច្ច​ ឲ្យយើងភ្ញាក់ស្មារតីដើម្បីរស់នៅនៅក្នុងជីវិតរបស់យើង ជាគ្រីស្តបរិស័ទដ៏ពិតប្រាកដមែន។ហេតុ​នេះ​ហើយ​ យើង​មិន​ត្រូវ​ដេកលក់​ដូច​អ្នក​ឯទៀត​ៗឡើយ ផ្ទុយទៅវិញ​ចូរប្រុងស្មារតីជានិច្ច៕

បូជាចារ្យភូមិភាគភ្នំពេញរិះគិតអំពីបញ្ហាប្រឈមរបស់ភូមិភាគ

អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញ បានចូលរួមនៅក្នុងអង្គប្រជុំអំពីរដូវរង់ចាំនាពេលខាងមុខនេះ ដែលដឹកនាំដោយលោក អូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី។ ក្នុងអង្គប្រជុំនេះដែរ លោកអភិបាលបានរំឭកអំពីស្ថានភាពកូវីដ១៩ ដែលកំពុងរាលដាលក្នុងពិភពលោកយើងនេះ ក៏ដូចជាការប្រឈមរបស់ព្រះសហគមន៍នៅកម្ពុជាផងដែរ។ ក្នុងឱកាសនេះ លោកអភិបាលបានសូមឱ្យលោកបូជាចារ្យ រិះគិតរួមគ្នា អំពីស្ថានភាពកូវីដ១៩ នៅក្នុងសង្គម និងព្រះសហគមន៍បច្ចុប្បន្ននេះ អំពីការប្រឈមរបស់យុវជន និងអំពីមូលដ្ឋានគ្រឹះរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។ និយាយអំពីយុវជន លោកអភិបាលសូមឱ្យលោកបូជាចារ្យ ជួយយុវជនឱ្យអភិវឌ្ឍខ្លួន ព្រោះពួកគាត់ជាអ្នកប្រកាសដំណឹងល្អរួមជាមួយព្រះសហគមន៍។ លោកមានប្រសាសន៍ថា “យើងមិនអាចមានត្រឹមតែគ្រីស្តបរិស័ទដែលយើងមានស្រាប់ហើយ ប៉ុន្តែត្រូវការបន្ថែមទៀតដើម្បីឱ្យអ្នកទាំងអស់នោះចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” ហើយឱ្យយុវជនដឹងថា ពួកគេមានតួនាទីមួយក្នុងព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អ។ លោកមានប្រសាសន៍បន្តថា នេះជាការថែរក្សារបស់យើងនៅក្នុងព្រះកាយព្រះគ្រីស្តសម្រាប់ពិភពលោកដោយសារសម្ដេចប៉ាបដឹកនាំព្រះសហគមន៍ទាំងមូលនៅក្នុងធម៌មេត្តាករុណា។ ដូច្នេះសូមគិតបន្ថែមទៀតដល់មូលដ្ឋាននៃព្រះសហគមន៍របស់យើងនៅក្នុងភូមិភាគភ្នំពេញនិងគិតអំពីក្ដីសុបិន្តរបស់យើងបន្ថែមទៀតផងដែរ។ ក្រោយពីការរៀនគិតនេះ អស់លោកបូជាចារ្យទាំងអស់បានចែកគ្នាជាក្រុមតូចចំនួនបួនក្រុម ដើម្បីរិះគិតអំពីការជម្នះការប្រឈមរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញសព្វថ្ងៃ៕

Subscribe to our newsletter

Don't miss new updates on your email