លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់»
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជើងជួងនិងជួងថ្មី នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ លោកអភិបាល អូលីវីយ៉េ បានថ្លែងទៅកាន់តំណាងគ្រីស្តបរិស័ទ និងអ្នកចូលរួមទាំងអស់នាពេលនោះថា ថ្ងៃនេះយើងសូមព្រះជាម្ចាស់ប្រទានព្រះពរលើជួងថ្មីនេះ។ នេះជាឱកាសមួយដើម្បីនឹកឃើញវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងភូមិរបស់យើង មិនមែនជាវត្តមានស្ងាត់ៗ ប៉ុន្តែតាមរយៈសំលេងជួងយើងដឹងថាព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។ លោកបានមានប្រសាសន៍ថា ៖ «យើងដឹងថាព្រះជាម្ចាស់ណែនាំឲ្យយើងភ្ញាក់ស្មារតីដឹងថាម៉ោងនេះជាម៉ោងអធិដ្ឋាន ម៉ោងនេះជាម៉ោងអរព្រះគុណព្រះជាម្ចាស់ ម៉ោងនេះជាម៉ោងជួបជុំគ្នា ម៉ោងនេះជាម៉ោងអធិដ្ឋានម្នាក់ឯង…»។ លោកអភិបាលបន្តថា ថ្ងៃនេះ លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍ដ៏តូចរបស់យើង ដែលបានកើតឡើងនៅឆ្នាំ២០០៣រហូតមកដល់ឆ្នាំ២០២១នេះ យើងបានចាប់ផ្តើមពិធីជ្រមុជទឹកពីឆ្នាំ២០០៦ ឆ្នាំ២០០៧បានសាងសង់សាលាមត្តេយ្យ។ ឆ្នាំ២០០៨-២០០៩ យើងបានសាងសង់ព្រះវិហារ និងឥឡូវនេះព្រះសហគមន៍បានចាក់គ្រឹះនៅក្នុងទេសភាពនៃភូមិព្រៃជើងស្រុកគិរីវង់នេះ ។ លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ «សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនទាំងអស់ សូមឲ្យឆ្នាំ២០២១នេះ យើងពោរពេញដោយសេចក្តីសុខ និងជាពិសេសឲ្យយើងការពារសុខភាពដើម្បីឈ្នះជំងឺកូវីដ-១៩រួមជាមួយគ្នា»។ បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពតាកែវ លោកហ្វេសរ៉ាណាន់ដូ ក៏បានលើកឡើងនាពេលនោះដែរថា ជួងនេះមានឈ្មោះថា ព្រះត្រៃឯក ដូចឈ្មោះព្រះសហគមន៍ដែរ។ លោកថា៖ «តាមពិត សារៈសំខាន់នៃការកសាងជួងនេះ គឺជាវប្បធម៌របស់ព្រះសហគមន៍ទូទាំងសកលលោក ដើម្បីរំលឹកបងប្អូនឲ្យចូលក្នុងព្រះសហគមន៍ ឲ្យចូលនៅក្នុងព្រះវិហារ ដើម្បីអធិដ្ឋាន …
លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់» Read More »