សន្តយ៉ូសែបជាគំរូនៃមេគ្រួសារដើម្បីថែរក្សាគ្រួសារនិងសង្គមជាតិ
ក្នុងពិធីថ្វាយអភិបូជាអបអរសាទរចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោកអភិបាលអូលីវីយេ ជ្មិតហស្លេរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា ការយកចិត្តទុកដាក់លើកិច្ចការប្រចាំថ្ងៃ អំពីតួនាទីរបស់ខ្លួនម្នាក់ៗគឺសំខាន់។ លោកមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទនៅព្រះសហគមន៍ចំប៉ា កាលពីថ្ងៃទី១២ កុម្ភៈទៀតថា ក្នុងថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីអរព្រះគុណព្រះជាម្ចាស់ និងសូមព្រះជាម្ចាស់ប្រទានពរឲ្យយើង ឲ្យឆ្នាំថ្មីនេះប្រកបដោយសេក្តីសុខ សេចក្តីស្រឡាញ់ និងប្រកបដោយព្រះពរដ៏ពិតប្រាកដដែលមកពីព្រះជាម្ចាស់។ លោកអភិបាលបានលើកឡើងអំពីសាររបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូក្នុងឆ្នាំនេះថា ជាឆ្នាំនៃការយកចិត្តទុកដាក់។ លោកអភិបាលបានលើកនូវចំនុច២សំខាន់ៗ ដោយផ្តោតលើការយកចិត្តទុកដាក់របស់សន្តយ៉ូសែប និងការយកចិត្តទុកដាក់ថែរក្សាពិភពលោក។ «យកចិត្តទុកដាក់យកគំរូតាមសន្តយ៉ូសែប។ សន្តយ៉ូសែបបានយកចិត្តទុកដាក់ ជាមួយព្រះជាម្ចាស់។ ដូច្នេះ សម្រាប់ឆ្នាំនេះឲ្យយើងយកចិត្តទុកដាក់អធិដ្ឋាន យកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ យកចិត្តទុកដាក់តស៊ូនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ ដែលស្រឡាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់»។ នេះជាសម្តីរបស់លោកអភិបាលដែលបានក្រើនរំលឹកដល់គ្រីស្តបរិស័ទ។ ជាមួយគ្នានេះដែរ លោកអភិបាលបានកោតសរសើរចំពោះគ្រីស្តបរិស័ទ ក្នុងអំឡុងពេលកូវីដ១៩ ដែលមិនអាចធ្វើពិធីជួបជុំក្នុងព្រះវិហារបាន តែបានយកចិត្តទុកដាក់អធិដ្ឋានតាមផ្ទះ។ លោកអភិបាល «តាមផ្ទះយើងបានទទួលព្រះពរពីព្រះកាយ តាមផ្ទះយើងបានយកចិត្តទុកដាក់ដោយដឹងថា ព្រះជាម្ចាស់គង់នៅជាមួយយើងជានិច្ច»។ លោកក៏បានលើកទឹកចិត្តដល់គ្រីស្តបរិស័ទយកចិត្តទុកដាក់នឹងគ្រួសាររបស់ខ្លួនបន្ថែមទៀត ឲ្យដូចគំរូរបស់សន្តយ៉ូសែប។ លោកមានប្រសាសន៍ថា សន្តយ៉ូសែបបានយកចិត្តទុកដាក់ ថែរក្សា ការពារ និងនៅជាមួយព្រះនាងម៉ារី និងព្រះយេស៊ូដោយសេចក្តីស្រឡាញ់ និងធ្វើយ៉ាងណាដើម្បីឲ្យគ្រួសារមានសុភមង្គល។ លោកអភិបាលអូលីវីយេ បន្ថែមថា «ឲ្យឪពុកម្តាយចេះជួយគ្នាទៅវិញទៅមកនៅក្នុងសេចក្តីស្រឡាញ់ ឲ្យកូនៗយកចិត្តទុកដាក់ស្រឡាញ់ឪពុកម្តាយនិងលោកតាលោកយាយ ឲ្យលោកតាលោកយាយយកចិត្តទុកដាក់ជាមួយកូនចៅ …
សន្តយ៉ូសែបជាគំរូនៃមេគ្រួសារដើម្បីថែរក្សាគ្រួសារនិងសង្គមជាតិ Read More »