អាទិត្យទី១១នៃរដូវធម្មតា ព្រះសហគមន៍សន្តីម៉ារីញញឹម (ចំការទៀង) ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ “មូលដ្ឋានគ្រឹះនៃជំនឿ”

បងប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​មុន ពេល​ខ្ញុំ​ប្រជុំ​ជា​មួយ​លោក​បូជាចារ្យ​ពី​ចម្ងាយ មាន​លោក​ឪពុក​មួយ​ចំនួន​បាន​និយាយ​ថា គ្រីស្ត​បរិស័ទ​យើង​មួយ​ចំនួន​មិន​ចូល​រួម​ថ្វាយ​អភិបូជា​ពី​ចម្ងាយ។ ដោយសារ ពេល​គេ​ចូល​រួម​អភិបូជា​ពី​ចម្ងាយ​មាន​សារ​ដែល​ចូល​នៅ​ក្នុង​ទូរស័ព្ទ​រំខាន​គេ។ ប៉ុន្តែ កន្លង​មក​ខ្ញុំ​ក៏​បាន​ឃើញ​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​នៅ​ពេល​ចូល​អភិបូជា​ផ្ទាល់ ក៏​នៅ​មើល នៅ​លេង​ទូរស័ព្ទ ផ្ញើ​សារ លេង​ហ្គេម ថត​… គេ​មិន​រវីរវល់​នឹង​អភិបូជា ទោះ​បី​គេ​ចូល​អភិបូជា​ដោយ​ផ្ទាល់​ក៏​ដោយ។ ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​រដូវ​ធម្មតា​ដ៏​ពិត​ប្រាកដ​វិញ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​បន្ត​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​របស់​យើង សម្រាប់​ប្រទេស​របស់​យើង សម្រាប់​ព្រះសហគមន៍​របស់​យើង​។ សប្តាហ៍​មុន​នៅ​ពេល​ខ្ញុំ​ទេសនា ខ្ញុំ​បាន​បន្ថែម​៣​គ្រឹះ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ “គ្រឹះ​ទី​១​គឺ​ជំនឿ គ្រឹះ​ទី​២​គឺ​សេចក្តី​សង្ឃឹម គ្រឹះ​ទី​៣​គឺ​សេចក្តី​ស្រឡាញ់”។ ដូច្នេះ សម្រាប់​៣​សប្តាហ៍​ខាង​មុខ​នេះ​ខ្ញុំ​សូម​ចូល​យ៉ាង​ជ្រៅ​បន្តិច​អំពី​គ្រឹះ​ទាំង​៣​នេះ ដើម្បី​ឱ្យ​ជីវិត​របស់​យើង​បាន​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ។ ទោះ​បី យើង​ភ្ជាប់​នឹង​ជំងឺ​កូវីដ-១៩ ទោះ​បី​យើង​ឆ្ងាយ​ពី​ព្រះវិហារ​ដោយសារ​យើង​ចូល​ព្រះវិហារ​មិន​បាន ប៉ុន្តែ​យើង​នៅ​ជិត​ជា​មួយ​ព្រះជាម្ចាស់​ដដែល។ ថ្ងៃ​នេះ​យើង​បាន​និយាយ​អំពី​ជំនឿ “តាម​ពិត​ជំនឿ​ជា​គុណ​ធម៌​ដែល​មក​ពី​ព្រះជាម្ចាស់ ដោយសារ​ជំនឿ យើង​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះអង្គ ជឿ​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ និង​សេចក្តី​ដែល​ព្រះអង្គ​បាន​សម្តែង​ឱ្យ​យើង​ដឹង ហើយ​ដែល​ព្រះសហគមន៍​ដ៏​វិសុទ្ធ​ស្នើ​សុំ​ឱ្យ​យើង​ជឿ”។ ជំនឿ​របស់​យើង ជា​ព្រះអំណោយ​ទាន​យ៉ាង​ពិសេស​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ ថ្ងៃ​នេះ​នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ “នៅ​ពេល​សាប​ព្រោះ​ហើយ ទោះ​បី​អ្នក​សាប​ព្រោះ​កំពុង​ដេក​លក់​ក្តី គាត់​ក្រោក​ឈរ​ក្តី យប់​ក្តី ថ្ងៃ​ក្តី ក្តៅ​ក្តី ភ្លៀង​ក្តី ប៉ុន្តែ​គ្រប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា​មក​ពី​ណា?”។ តាម​ពិត ជំនឿ​ជា​អ្វី​ដែល​ព្រះជាម្ចាស់​បាន​សាប​ព្រោះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ជំនឿ​នេះ​ដែល​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ចាប់​ផ្តើម​ដុះ​ឡើង  …

អាទិត្យទី១១នៃរដូវធម្មតា ព្រះសហគមន៍សន្តីម៉ារីញញឹម (ចំការទៀង) ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ “មូលដ្ឋានគ្រឹះនៃជំនឿ” Read More »