បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យគឺប្រើជីវិតសម្រាប់ព្រះគ្រីស្ត
«ប្រើជីវិតសម្រាប់ព្រះគ្រីស្តអស់កល្បជានិច្ច មានន័យថា មិនមែនសម្រាប់ផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ព្រះជាម្ចាស់ជាអាទិភាព» នេះជាសម្តីរបស់និស្សិតទេវវិទ្យាល័យ ប៉ូល វិន កាន់ ដែលបានទទួលមុខងារជាអ្នកបម្រើអាសនៈ ពីលោកអភិបាល អូលីវីយ៉េ ជ្មីតអីស្ល៊ែ អភិបាលព្រះសហគមន៍កាតូលិភូមិភាគភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅព្រះវិហារសន្ត សិលា និងសន្តប៉ូល នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី ក្នុងឱកាសបុណ្យរំឭកដល់សន្តយ៉ូហានបាទីស្ត និងបិទឆ្នាំសិក្សានៅទេវវិទ្យាល័យសន្ត យ៉ូហានម៉ារីវីយ៉ាណែ ដោយមានតំណាងបូជាចារ្យ និងតំណាងគ្រីស្តបរិស័ទចូលរួមតិចតួបំផុត។ និស្សិតរូបនេះបន្តថា ជីវិតនៅទេវវិទ្យាល័យសប្បាយ ដោយយើងមិនត្រឹមតែរៀននៅក្នុងទេវវិទ្យាល័យទេ ប៉ុន្តែនៅចុងសប្ដាហ៍យើងទៅបម្រើព្រះសហគមន៍ដោយស្គាល់គ្រីស្តបរិស័ទដែលជាអ្នកផ្ដល់កម្លាំងចិត្តដល់ពួកយើងជានិស្សិតទេវវិទ្យាល័យ។ មុនពេលមានវិបត្តិកូវីដ១៩ និស្សិតទេវវិទ្យាល័យទាំងអស់ត្រូវមានសកម្មភាពរបស់ខ្លួននៅតាមព្រះសហគមន៍នីមួយៗជារៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ ដើម្បីទទួលបានបទពិសោធន៍រួមជាមួយនឹងព្រះសហគមន៍ និងបម្រើបងប្អូនក្នុងជំនឿ ព្រមទាំងអ្នកផ្សេងទៀត។ បងប្រុស ប៉ូល វិន កាន់ មានប្រសាសន៍ថា «ពេលវេលានៅទេវវិទ្យាល័យពិតជាសំខាន់សម្រាប់ខ្ញុំមុននឹងចេញទៅប្រកាសដំណឹងល្អ និងសម្រាប់បងប្អូនឯទៀតៗដែលត្រៀមនឹងចូលទេវវិទ្យាល័យដែរ ដោយត្រូវការរៀនរស់នៅបម្រើព្រះជាម្ចាស់តាមរយៈការបម្រើព្រះសហគមន៍»។ បងប្រុសកាន់បន្ថែមថា ការអធិដ្ឋានពិតជាសំខាន់ដោយអាចរិះគិតដោយមានអំណរសប្បាយដែលជាកម្លាំងឱ្យយើងបន្តទៅមុខ «ដើម្បីយល់ថាជីវិតយើងនៅក្នុងទេវវិទ្យាល័យមិនមែនរស់នៅផ្ទាល់ខ្លួន ប៉ុន្តែត្រូវត្រៀមខ្លួនជានិច្ចដើម្បីបម្រព្រះជាម្ចាស់ដែលមានវត្តមាននៅក្នុងបងប្អូនដែលយើងទៅចួបរាល់សប្ដាហ៍»។ នៅក្នុងធម្មទេសនា នាឱកាសនោះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សូមឲ្យនិស្សិតទេវវិទ្យាល័យទាំងអស់គ្នា ចេះបង្ហាញព្រះគ្រីស្តដូចលោកយ៉ូហានបាទីស្ត។ លោកបន្ថែមថា ថ្ងៃនេះយើងធ្វើពិធីតែងតាំងបងប្រុស …
បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យគឺប្រើជីវិតសម្រាប់ព្រះគ្រីស្ត Read More »