អាទិត្យទី១៤នៃរដូវធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​៤ ខែ​ កក្កដា ឆ្នាំ​២០២១ “អំណោយ​ទាន​ទាំង​៧​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​កម្លាំង​ដ៏​ក្លាហាន​របស់​យើង”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ យើង​អធិដ្ឋាន​ពិសេស​សម្រាប់​បង​ប្អូន​ដែល​កំពុង​ជាប់​ចត្តាឡីស័ក។ ទូទាំង​ភូមិភាគ​ភ្នំពេញ យើង​មាន​បង​ប្អូន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ដែល​កំពុង​ជាប់​ចត្តាឡីស័ក ដោយសារ​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជា​មួយ​អ្នក​ជំងឺ​កូវីដ-១៩។ ជា​ពេល​វេលា​មួយ ដើម្បី​អធិដ្ឋាន​សម្រាប់​បង​ប្អូន​យើង​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩។ យើង​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក កូវីដ-១៩​បាន​លូត​លាស់​ខ្លាំង​រហូត​ដល់​ជិត​ខ្ទង់​ពាន់​ជា​រៀង​រាល់​ថ្ងៃ។ គ្រីស្ត​បរិស័ទ ដែល​ភ្ជាប់​នៅ​ក្នុង​សង្គម​ធម្មតា​ដូច​បង​ប្អូន​យើង​ទាំង​អស់​ក៏​ត្រូវ​តែ​ឆ្លង​ដែរ។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​អភិបូជា​នៅ​កន្លែង​ហ្នឹង កន្លែង​នេះ​ជា​ព្រះវិហារ​ដែល​យើង​បាន​សាង​សង់​កាល​ពី​សម័យ​កូវីដ-១៩​ឆ្នាំ​មុន ដោយសារ​បាន​ឃើញ​ព្រះនាង​ម៉ារី​បាន​ជួយ​ថែរក្សា​ការពារ​ភូមិ​ចំការទៀង។ ដូច្នេះ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ខ្ញុំ​ក៏​បាន​សាង​សង់​ព្រះវិហារ​តូច​មួយ ដើម្បី​ឧទ្ទិស​ដល់​ព្រះនាង​ម៉ារី​ដែល​បាន​ថែរក្សា​ការពារ​យើង។ ថ្ងៃ​នេះ ជា​ឱកាស​មួយ​ដើម្បី​ថ្វាយ​អភិបូជា​នៅ​មុខ​ព្រះវិហារ​ហ្នឹង ដើម្បី​ភ្ជាប់​ជា​មួយ​បង​ប្អូន​ទាំង​អស់។ បង​ប្អូន​ដែល​នៅ​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ បង​ប្អូន​ដែល​នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក និង​បង​ប្អូន​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​យើង​យល់​ថា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ពិត​មែន​យើង​ជា​គ្រួសារ​តែ​មួយ ដែល​ស្រឡាញ់​គ្នា ដែល​លើក​ទឹក​ចិត្ត​គ្នា ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ អម្បាញ់មិញ ខ្ញុំ​បាន​ហែរ​ចេញ​ពី​កូន​ព្រះវិហារ​នេះ​ជា​មួយ​រូប​សន្តី អូឌីល សន្តី អូឌីល គឺ​ជា​សន្តី​ដែល​បាន​ទទួល​មរណៈភាព​នៅ​ឆ្នាំ​៧២០ គឺ​១៣០០​ឆ្នាំ​ក្នុង​ស្រុក​កំណើត​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង គាត់​គឺ​ជា​សន្តី​មួយ​រូប​ដ៏​ល្បី ដែល​បាន​ជួយ​ឱ្យ​មនុស្ស​ប៉ុន្មាន​ជំនាន់​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​ខ្ញុំ​បាន​ទេសនា អំពី​សសរ​គ្រឹះ​នៃ​គុណធម៌​ដែល​យើង​មាន​នៅ​ក្នុង​ជំនឿ​របស់​យើង គឺ​ទី​១​ជំនឿ ទី​២​សេចក្តី​សង្ឃឹម ទី​៣​សេចក្តី​ស្រឡាញ់។ សន្តី អូឌីល បាន​ប្រមូល​ទាំង​ជំនឿ ទាំង​សេចក្តី​សង្ឃឹម ទាំង​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ជីវិត​របស់​គាត់។ តាម​ពិត​នៅ​ពេល​គាត់​កើត ឪពុក​ម្តាយ ជា​ពិសេស​ឪពុក​គាត់​អន់​ចិត្ត​មែន​ទែន …

អាទិត្យទី១៤នៃរដូវធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​៤ ខែ​ កក្កដា ឆ្នាំ​២០២១ “អំណោយ​ទាន​ទាំង​៧​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​កម្លាំង​ដ៏​ក្លាហាន​របស់​យើង” Read More »