អាទិត្យ​ទី​១៥​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២១ “ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បងប្អូន​ជា​ទី​ស្រឡាញ់

បង​ប្អូន​ទាំង​អស់​ដែល​បាន​ភ្ជាប់​ជា​មួយ​យើង​នៅ​ក្នុង​អភិបូជា​នេះ យើង​កំពុង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ។ ថ្ងៃ​នេះ ព្រះបន្ទូល​របស់​ព្រះយេស៊ូ ទោះ​បី​មាន​បង​ប្អូន​ខ្លះ​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩ ទោះ​បី​មាន​ខ្លះ​កំពុង​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ជា​ព្រះបន្ទូល​សម្រាប់​យើង​រៀងៗ​ខ្លួន។ “ព្រះយេស៊ូ​ត្រាស់​ហៅ​សាវ័ក​ទាំង​១២​នាក់​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឱ្យ​ទៅ​ទាំង​ប្រទាន​អំណាច​ដើម្បី​ដេញ​ខ្មោច​ផង”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ជា​សាវ័ក​ដែល​ព្រះយេស៊ូ​បាន​ជ្រើស​រើស ព្រះយេស៊ូ​ត្រាស់​ហៅ​យើង​ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ។ ឥត​មាន​កាលៈទេសៈ​ណា​មួយ ឥត​មាន​ស្ថានភាព​ណា​មួយ ឥត​មាន​បរិយាកាស​ណា​មួយ ដែល​ណែនាំ​ឱ្យ​យើង​ឥត​មាន​សមត្ថភាព​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ សប្តាហ៍​មុន យើង​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះយេស៊ូ មាន​ន័យ​ថា​ធ្វើ​ដូច​ព្រះយេស៊ូ​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ថ្ងៃ​នេះ គឺ​ព្រះយេស៊ូ​ដែល​បាន​ចាត់​យើង​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ ពិត​មែន​យើង​មិន​អាច​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ប៉ុន្តែ សព្វ​ថ្ងៃ​តាម​ស្ថានភាព​របស់​យើង តាម​កន្លែង​ដែល​យើង​នៅ តាម​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដែល​យើង​មាន យើង​ដឹង​ថា​យើង​បាន​ទទួល​បេសកកម្ម​មួយ​យ៉ាង​ពិសេស គឺ​ប្រកាស​ដំណឹង​ល្អ​តាម​របៀប​ព្រះយេស៊ូ។ ប្រហែល​យើង​អាច​និយាយ​ថា ខ្ញុំ​ឥត​មាន​សមត្ថភាព ខ្ញុំ​ឥត​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ខ្ញុំ​កំពុង​ភ័យ​ខ្លាច ខ្ញុំ​ជា​មនុស្ស​តូច​តាច ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​ចំណេះ​ដឹង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ស្តាប់​អត្ថបទ​ទី​១​នៅ​ពេល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស អរមូស គឺ​ព្រះជាម្ចាស់​បាន​ជ្រើស​អរមូស​ពី​ក្រោយ​ហ្វូង​គោ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា “ចូរ​ទៅ​ថ្លែង​ពាក្យ​ក្នុង​នាម​ខ្ញុំ ប្រាប់​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង”។ តាម​ពិត ព្រះជាម្ចាស់​បាន​ជ្រើស​រើស​មនុស្ស​តូច​តាច​ម្នាក់​ដែល​គ្មាន​អ្វី​អស្ចារ្យ ជា​កសិករ ជា​អ្នក​គង្វាល ប៉ុន្តែ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​គាត់​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ យើង​ដឹង​ថា យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​សញ្ញា​សម្គាល់​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ។ យើង​បាន​ស្តាប់​អត្ថបទ​ទី​២ “នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត​បង​ប្អូន​ក៏​បាន​ជឿ​សង្ឃឹម​លើ​ព្រះអង្គ ហើយ​បាន​ទទួល​សញ្ញា​សម្គាល់​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តាម​ព្រះបន្ទូល​សន្យា ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​ចិញ្ចឹម​ចិត្ត​យើង ដោយ​ដឹង​ថា​យើង​នឹង​ទទួល​មរតក​នៅ​ពេល​ព្រះអង្គ​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឱ្យ​បាន​សម្រេច …

អាទិត្យ​ទី​១៥​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២១ “ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បងប្អូន​ជា​ទី​ស្រឡាញ់ Read More »