អាទិត្យទី២៣នៃរដូវធម្មតា ព្រះសគមន៍សន្តីម៉ារីញញឹម ចំកាទៀង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ “ចូរបើកឡើង”
បងប្អូនជាទីស្រឡាញ់! នៅក្នុងសប្តាហ៍ទីមួយនៃខែកញ្ញា ពេលយើងចូលនៅក្នុងខែថ្មីណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមថ្មីដែរ។ ព្រះបន្ទូលដែលយើងបានស្តាប់ថ្ងៃនេះ ទីមួយណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម ទីពីរណែនាំឱ្យយើងមើលឃើញដល់តម្លៃនៃយុត្តិធម៌។ ព្រះបន្ទូលដែលព្រះយេស៊ូមានថ្ងៃនេះដល់អ្នកថ្លង់ម្នាក់ថា “អេហ្វាថា” មានន័យថា “ចូរបើកឡើង” បងប្អូនដែលធ្លាប់ធ្វើជំហានទីមួយក៏នឹកឃើញ។ នៅពេលយើងធ្វើជំហានទីមួយ យើងបានគូរសញ្ញាឈើឆ្កាងលើត្រចៀក លើភ្នែក លើបបូរមាត់ លើទ្រូង លើដៃ ដោយនិយាយថា “ចូរបើកឡើង”។ នៅពេលយើងស្តាប់ពាក្យ “បើកឡើង” ណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមនៅក្នុងកាលៈទេសៈនិងបរិយាកាសរបស់យើង។ ពីប៉ុន្មានខែកន្លងមកយើងបានបិទសកម្មភាពទាំងអស់ ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា “អេហ្វាថា/ចូរបើកឡើង”។ តាមពិតជាអ្វីដែលបានកើតឡើង ពីប៉ុន្មានថ្ងៃនេះយើងបានស្តាប់ព័ត៌មានថាសាលាជិតបើកវិញ កន្លែងរកស៊ីនានាជិតបើកវិញ ណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម។ ជាពិសេស សម្រាប់សិស្សានុសិស្សនិងបងប្អូនអាជីវករដែលរកស៊ី ដោយសង្ឃឹមថាបន្តិចទៀតប្រទេសកម្ពុជារបស់យើងអាចរស់នៅក្នុងរបៀបធម្មតាវិញ។ ក៏ប៉ុន្តែ ទោះបីយើងបានស្តាប់ពាក្យ “ចូរបើកឡើង” ទោះបីយើងបានសង្ឃឹមយើងអាចបើកកន្លែងនានា ពេលយើងស្តាប់ព័ត៌មានយើងឃើញថាមានកន្លែងខ្លះគេនៅបន្តបិទ ជាក់ស្តែងដូចជានៅផ្សារត្រាំកក់ និងនៅតាមខេត្តមួយចំនួនក៏នៅបិទដដែល។ ហេតុនេះហើយ ទោះបីយើងនិយាយថា “ចូរបើកឡើង” ទោះបីយើងសង្ឃឹមថាយើងអាចបើកសាលារៀនឆាប់ៗ បើកកន្លែងរកស៊ីបាន ជីវិតរបស់យើងធម្មតាដូចពីមុន។ យើងត្រូវការយល់ថា ទោះបីបើកក៏ដោយខ្ញុំសូមអញ្ជើញបងប្អូនជាគ្រីស្តបរិស័ទ ជាពិសេសនៅក្នុងភូមិភាគភ្នំពេញ កុំភ្លេចខ្លួន៣កុំ៣ការពារយើងត្រូវការអនុវត្តដដែល។ ដោយសារ ខ្ញុំបានឃើញមានប៉ុន្មានកន្លែងយើងចាប់ផ្តើមភ្លេចខ្លួននៅតាមព្រះសហគមន៍កាតូលិកកម្ពុជា នេះណែនាំឱ្យថ្ងៃណាមួយអាចមានបញ្ហាធំណាស់។ យើងជាអ្នកដឹកនាំសាសនា យើងជាគ្រីស្តបរិស័ទ យើងជាពលរដ្ឋដែលត្រូវតែយកចិត្តទុកដាក់បន្តទៀត។ …