Day: October 19, 2021

អភិបូជា​បើក​សន្និបាត​ព្រះសហគមន៍​កាតូលិក ពី​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២១ “យើង​ជា​ឧបករណ៍​នៃ​ការ​សង្រ្គោះ”

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​បាន​ឃើញ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ជីវិត​ព្រះសហគមន៍​មុន​កូវីដ-១៩។ ដោយសារ ជួន​កាល​ការ​ចង​ចាំ​របស់​យើង​ខ្លី​បន្តិច ដូច្នេះ​យើង​នឹក​ឃើញ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ យើង​នៅ​ទី​នេះ​ដើម្បី​ធ្វើ​ជំហាន​ទី​២។ ក្រោយ​ពេល​យើង​ទទួល​ដំណឹង​ថា មាន​កូវីដ-១៩​កំពុង​ផ្ទុះ​នៅ​ក្នុង​សហគមន៍ ដូច្នេះ​នៅ​ពេល​នោះ​យើង​បាន​សង្ខេប​ពិធី​ជំហាន​ទី​២ ដើម្បី​ឱ្យ​បង​ប្អូន​វិល​ទៅ​តាម​កន្លែង​របស់​ខ្លួន​វិញ​ភ្លាមៗ។ រហូត​មក​ដល់​ថ្ងៃ​នេះ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដោយសារ​យើង​ឆ្លៀត​ឱកាស ដើម្បី​បើក​សន្និបាត​ព្រះសហគមន៍​កាតូលិក ២០២១-២០២៣ នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី។ ថ្ងៃ​នេះ ជា​មហា​គ្រួសារ​នៃ​ព្រះសហគមន៍​ដែល​កំពុង​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ប្រសិន​បើ​បង​ប្អូន​មើល​រូប​ភាព​អាច​រក​ឃើញ​សកម្មភាព​តាម​មណ្ឌល​សកម្មភាព​នីមួយៗ សកម្មភាព​តាម​ការិយាល័យ​នីមួយៗ។ កន្លែង​ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ បព្វជិត​បព្វជីតា ទេវ​វិទ្យាល័យ មណ្ឌល​និស្សិត នេះ​ជា​ជីវិត​របស់​យើង យើង​ដឹង​ថា​ជីវិត​ត្រូវ​តែ​បន្ត យើង​ជា​មហា​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍។ នេះ​ជា​ឱកាស​មួយ ដើម្បី​ចូល​រួម​ជា​មួយ​ព្រះសហគមន៍​សកល ដោយសារ​ភូមិ​ភាគ​ភ្នំពេញ​មិន​មែន​ជា​ភូមិ​ភាគ​ឯកោ យើង​នៅ​ជា​មួយ​បាត់ដំបង​និង​កំពង់ចាម។ ព្រះសហគមន៍​កាតូលិក​កម្ពុជា​មិន​មែន​ជា​ព្រះសហគមន៍​ឯកោ គឺ​យើង​នៅ​ជា​មួយ​ប្រទេស​ឡាវ។ ព្រះសហគមន៍​ឡាវ-កម្ពុជា​មិន​មែន​ជា​ព្រះសហគមន៍​ឯកោ យើង​នៅ​ក្នុង​សមាគមន៍​លោក​អភិបាល​ក្នុង​ទី្វប​អាស៊ី (FABC)។ ព្រះសហគមន៍​កាតូលិក​ក្នុង​ទ្វីប​អាស៊ី​មិន​មែន​ឯកោ យើង​នៅ​ជា​មួយ​ព្រះសហគមន៍​ក្នុង​ទ្វីប​ទាំង​ប្រាំ​ដែល​មាន​ព្រះសហគមន៍​កាតូលិក។ ព្រះសហគមន៍​កាតូលិក​ទាំង​មូល មាន​គ្រូ​គង្វាល​ដ៏​សប្បុរស គឺ​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ដែល​សប្តាហ៍​មុន​បាន​បើក​ឱ្យ​ព្រះសហគមន៍​ទាំង​អស់​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​ពិភព​លោក នៅ​តាម​តំបន់ និង​នៅ​តាម​ភូមិភាគ​នីមួយៗ ក៏​ដូច​ជា​នៅ​តាម​ព្រះសហគមន៍​តូចៗ​របស់​យើង​នីមួយៗ​ដែរ។ តើ​យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដើម្បី​អ្វី? នេះ​ជា​ចំណុច​មួយ​ដែល​យើង​បាន​ឃើញ​គឺ​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ នេះ​ជា​បេសកកម្ម ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​បាន​ទទួល​ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក យើង​ដឹង​ហើយ​ថា​យើង​ជា​បូជាចារ្យ យើង​ជា​ព្រះមហាក្សត្រ …

អភិបូជា​បើក​សន្និបាត​ព្រះសហគមន៍​កាតូលិក ពី​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២១ “យើង​ជា​ឧបករណ៍​នៃ​ការ​សង្រ្គោះ” Read More »

អភិបូជា​បើក​ឆ្នាំ​សិក្សា​ថ្មី​របស់​ទេវ​វិទ្យាល័យ សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ “ធ្វើ​ជា​ទូត​របស់​ព្រះគ្រីស្ត”

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​បើក​ឆ្នាំ​សិក្សា​ថ្មី​របស់​ទេវ​វិទ្យាល័យ សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ យើង​បាន​ទទួល​ដំណឹង​ល្អ​ដែល​បំភ្លឺ​យើង​មែន​ទែន។ ជា​ពិសេស​ថ្ងៃ​នេះ យើង​សប្បាយ​ចិត្ត​ស្តាប់​លោក​ប៉ូល​ដែល​និយាយ​ថា “បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មិន​ខ្មាស់​នឹង​ប្រកាស​ដំណឹង​ល្អ​ទេ ព្រោះ​ដំណឹង​ល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ សម្រាប់​សង្រ្គោះ​អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះអង្គ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក​សាសន៍​ក្រិច” ហើយ​បន្ត​មក​ទៀត​ជន​ជាតិ​ខ្មែរ។ ហេតុ​នេះ​ហើយ យើង​បាន​ចូល​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បេសកកម្ម​របស់​យើង ជា​ពិសេស​នៅ​ក្នុង​ខែ​តុលា​នេះ ជា​ខែ​ដែល​យើង​ត្រូវ​អធិដ្ឋាន​ដើម្បី​ឱ្យ​ព្រះសហគមន៍​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។ ប៉ុន្តែ ការ​ប្រកាស​ដំណឹង​ល្អ​ណែនាំ​ឱ្យ​យើង​ត្រូវ​តែ​មើល​ឃើញ អ្វីៗ​ដែល​ភ្នែក​របស់​យើង​ទូទៅ​មើល​មិន​ឃើញ។ នៅ​ក្នុង​ទំនុក​តម្កើង “ផ្ទៃ​មេឃ​ថ្លាថ្លែង រុងរឿង​ស្ញប់ស្ញែង របស់​ព្រះម្ចាស់ អាកាស​វេហាស៍ ក៏​បាន​ប្រកាស ពី​ស្នាព្រះហស្ត របស់​ព្រះអង្គ”។ ប្រសិន​បើ យើង​ចេះ​បើក​ភ្នែក​យើង​អាច​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង អំពី​វត្ត​មាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ។ តាមរយៈ​អាកាស​វេហាស៍ តាមរយៈ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត តាម​ស្នាដៃ​របស់​ព្រះអង្គ​នៅ​កន្លែង​នីមួយៗ នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ។ ប៉ុន្តែ ប្រហែល​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ដែរ តើ​យើង​បាន​មើល​ឃើញ​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ពិភព​លោក នៅ​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ? តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ អាច​មើល​ឃើញ​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ពិភព​របស់​យើង​បច្ចុប្បន្ន​នេះ និង​ស្នាព្រះហស្ត​របស់​ព្រះអង្គ​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ដែរ? “ដោយសារ​ខ្ញុំ​មិន​ខ្មាស់​នឹង​ប្រកាស​ដំណឹង​ល្អ​ទេ ព្រោះ​ដំណឹង​ល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ សម្រាប់​សង្រ្គោះ​អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះអង្គ”។ គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ហ្នឹង មនុស្ស​សុចរិត​ដោយសារ​ជំនឿ​យើង​មាន​ជីវិត យើង​ចង់​មាន​ជីវិត ជីវិត​របស់​យើង​យើង​អាច​ទទួល​នៅ​ក្នុង​ជំនឿ​ទៅ​លើ​ព្រះអង្គ​តែ​ម្តង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​យើង​រស់​នៅ​ក្នុង​បរិយាកាស​នៃ​ជំងឺ​កូវីដ-១៩ ខ្ញុំ​គិត​ថា​សម្រាប់​កូន​សិស្ស​លោក​អភិបាល​ក៏​ជា​ពេល​វេលា​មួយ​ដើម្បី​គិត​ពិចារណា​ដែរ។ …

អភិបូជា​បើក​ឆ្នាំ​សិក្សា​ថ្មី​របស់​ទេវ​វិទ្យាល័យ សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ “ធ្វើ​ជា​ទូត​របស់​ព្រះគ្រីស្ត” Read More »

Subscribe to our newsletter

Don't miss new updates on your email