Month: December 2021

អភិបូជា​សម្ពោធ​អាគារ​ថ្មី

ពី​ផ្ទះ​នៃ​សេចក្តី​សង្ឃឹម បង​ប្រុស​មេត្តា​ករុណា ចោមចៅ ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ “មាន​សេចក្តី​សង្ឃឹម​ជានិច្ច” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​បាន​ស្តាប់​មួយ​ភ្លែត ទាំង​អត្ថបទ​ទី​១ ទាំង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច អាណិត​លោក​ដានីអែល​ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង និង​ត្រូវ​គេ​ទុក​ចោល​ឱ្យ​តោ​ស៊ី។ អាណិត​ប្រជាជន​ទាំង​ឡាយ​ដែល​កំពុង​ស្តាប់​សញ្ញា​សម្គាល់ ដែល​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច។ ប៉ុន្តែ ប្រសិន​បើ​យើង​ស្តាប់​រហូត​ដល់​ចប់​នៃ​អត្ថបទ​ទាំង​ពីរ នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​យើង​ឃើញ នៅ​ពេល​មាន​សញ្ញា​ដែល​ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ​ច្រើន ពេល​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច​សម្រាប់​អាយុ​ជីវិត​របស់​យើង នៅ​ពេល​ហ្នឹង​យើង​ដឹង​ថា​ព្រះជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​ជីវិត​របស់​យើង​មាន​សេចក្តី​សង្ឃឹម​ជា​និច្ច។ លោក​ដានីអែល នៅ​ក្នុង​រឿង​នេះ​ក៏​បាន​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​ដែរ លោក​ដានីអែល​ដែល​ត្រូវ​ស្លាប់​ដោយ​សត្វ​ស៊ី ប៉ុន្តែ​ចុង​ក្រោយ​បំផុត​ដោយសារ​ជំនឿ​របស់​គាត់​ព្រះជាម្ចាស់​បាន​ការពារ​កុំ​ឱ្យ​គាត់​ស្លាប់។ យើង​បាន​ស្តាប់​ថា “សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​យ៉ាង​បរិបូណ៌ ព្រះជាម្ចាស់​ជា​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ព្រះអង្គ​នឹង​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច ព្រះរាជ្យ​របស់​ព្រះអង្គ​មិន​សាប​សូន្យ​ឡើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ ព្រះអង្គ​សង្រ្គោះ​និង​រំដោះ​មនុស្ស​លោក ព្រះអង្គ​សម្តែង​ទី​សម្គាល់​ឫទ្ធិបារី​ដើម្បី​ឱ្យ​យើង​មាន​កម្លាំង​ថ្មី”។ ផ្ទះ​នៃ​សេចក្តី​សង្ឃឹម របស់​បង​ប្រុស​មេត្តា​ករុណា​នៅ​ទី​នេះ គឺ​ណែនាំ​ឱ្យ​ក្មេងៗ​ដែល​ពី​ដើម​ឡើយ​ឥត​មាន​សេចក្តី​សង្ឃឹម ពី​ដើម​ដូច​ជា​បាន​ជាប់​នៅ​ក្នុង​ការ​ឃុំឃាំង ជាប់​នៅ​ក្នុង​ជីវិត​សាហាវ​ភ័យ​ខ្លាច។ ប៉ុន្តែ ដោយ​ដឹង​ថា​នៅ​ពេល​រក​ឃើញ​គ្រួសារ​ថ្មី​តាមរយៈ​បង​ប្រុស​មេត្តា​ករុណា គឺ​គេ​អាច​រក​ឃើញ​សេចក្តី​សង្ឃឹម រក​ឃើញ​ជីវិត រក​ឃើញ​សេចក្តី​សុខ។ អាគារ​ថ្មី​នេះ ជា​សញ្ញា​មួយ​ទៀត​ដែល​ថែរក្សា​គ្រួសារ​ថ្មី យើង​មាន​មីងៗ យើង​មាន​ពូៗ ដែល​ជួយ​ថែរក្សា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យើង​មាន​បង​ប្រុស​ដែល​ជា​មេ​គ្រួសារ យើង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ជួយ​ឱ្យ​ក្មេងៗ​យើង​មាន​ជីវិត និង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ចិត្ត។ ដោយ​ដឹង​ថា ជីវិត​របស់​យើង​ម្នាក់ៗ​មាន​តម្លៃ​ណាស់ …

អភិបូជា​សម្ពោធ​អាគារ​ថ្មី Read More »

អភិបូជា​អាទិត្យ​ទី​១​នៃ​រដូវ​រង់​ចាំ

ពី​ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ “ចូរ​ប្រុង​ស្មារតី ​និង​ទូល​អង្វរ​គ្រប់​ពេល​វេលា” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​១​នៃ​រដូវ​រង់ចាំ រដូវ​អបអរ​សាទរ​ព្រះយេស៊ូ​គ្រីស្ត​យាង​មក។ នៅ​ពេល​យើង​ស្តាប់​ពាក្យ រដូវ​អបអរ​សាទរ​ណែនាំ​ឱ្យ​យើង​យល់​ថា យើង​ចូល​នៅ​ក្នុង​រដូវ​មួយ​ដែល​ត្រូវ​តែ​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សុភមង្គល​និង​សេចក្តី​សុខ​សាន្ត។ នៅ​ក្នុង​អត្ថបទ​ទី​១​យើង​បាន​ស្តាប់​ថា “យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា គឺ​ណែនាំ​ឱ្យ​បង​ប្អូន​ពោរពេញ​ដោយ​សុភមង្គល​ជា​មួយ​ជនជាតិ​អ៊ីស្រាអែល​និង​ប្រជាជន​យ៉ូដា នៅ​ពេល​នោះ​មាន​ស្តេច​មួយ​ដែល​គ្រប់​គ្រង​ស្រុក​ដោយ​សុចរិត​និង​យុត្តិធម៌”។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​ថែរក្សា​នៅ​ក្នុង​រដូវ​អប់អរ​សាទរ ដើម្បី​ណែនាំ​ឱ្យ​យើង​រៀប​ចំ​ចិត្ត​គំនិត​ទទួល​ស្វាគមន៍​ស្តេច​របស់​យើង។ គឺ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់ ដែល​យាង​មក​ដើម្បី​ណែនាំ​ឱ្យ​ពិភព​លោក​របស់​យើង ពោរពេញ​ដោយ​យុត្តិធម៌ ពោរពេញ​ដោយ​ភាព​សុចរិត និង​ពោរពេញ​ដោយ​សេចក្តី​សុខសាន្ត។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង ហេតុ​នេះ​ហើយ​នៅ​ពេល​យើង​និយាយ​អំពី​រដូវ​រង់ចាំ ឬ​រដូវ​អបអរ​សាទរ យើង​ដឹង​ថា ជា​ពេល​វេលា​ដើម្បី​រង់ចាំ ជា​ពេល​វេលា​ដើម្បី​រៀប​ចំ​ចិត្ត​គំនិត ជា​ពេល​វេលា​ដើម្បី​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។ ដូច្នេះ នៅ​ពេល​យើង​នឹក​ឃើញ​នេះ​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​នៃ​ជំនឿ​របស់​យើង ដោយសារ​នៅ​ក្នុង​រាត្រី​ព្រះយេស៊ូ​ប្រសូត​យើង​មើល​យ៉ាង​ជាក់​ស្តែង ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា​បាន​ស្រឡាញ់​មនុស្ស​លោក​យ៉ាង​ខ្លាំង។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះអង្គ​ចាត់​ព្រះបុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ឱ្យ​យាង​មក​ដើម្បី​សង្រ្គោះ​មនុស្ស​លោក។ នេះ​ជា​អ្វី​ដែល​យើង​កំពុង​រៀប​ចំ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្វាគមន៍​ព្រះយេស៊ូ​ដែល​ជា​ព្រះសង្គ្រោះ ដែល​ជា​ជីវិត ដែល​ជា​សុភមង្គល​ដ៏​ពិត​ប្រាកដ​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ចូល​នៅ​ក្នុង​រដូវ​រង់​ចាំ​នេះ យើង​ដូច​ជា​បាន​ចេញ​ផុត​ពី​ការ​ភ័យ​ខ្លាច​ដែល​យើង​មាន​ពី​ប៉ុន្មាន​ខែ​កន្លង​មក​ពី​ជំងឺ​កូវីដ-១៩។ ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ឥលូវ​នេះ​សង្គម​របស់​យើង​ដូច​ជា​បាន​បើក​ទ្វារ​ទូលំ​ទូលាយ បើក​ទ្វារ​ព្រំដែន​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ ក៏​ដូចជា​ជន​បរទេស​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​បាន ករណី​គេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​រួច​ហើយ។ បាន​បើក​ទ្វារ​នៅ​ក្នុង​សង្គម​របស់​យើង យើង​អាច​ចេញ​ចូល​នៅ​គ្រប់​ទី​កន្លែង​លុះត្រាតែ​យើង​បាន​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​៣​កុំ​៣​ការពារ។ …

អភិបូជា​អាទិត្យ​ទី​១​នៃ​រដូវ​រង់​ចាំ Read More »

Subscribe to our newsletter

Don't miss new updates on your email